ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ចេញរូបថតមេដឹកនាំយោធាក្រុម ហេសបូឡា ១០នាក់ ដែលខ្លួនបានសម្លាប់

VN Express

បរទេស៖ មន្ត្រីអ៊ីស្រាអែលបានបង្ហោះ បញ្ជីឈ្មោះមេដឹកនាំជាន់ខ្ពស់ និងមេបញ្ជាការយោធារបស់ក្រុម ហេសបូឡា ដែលពួកគេបានកំណត់គោលដៅ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្ហាញថាភាគច្រើនត្រូវបានសម្លាប់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្ហោះរូបថតកាលពីថ្ងៃទី ២៨ ខែកញ្ញា ដោយរាយបញ្ជីសមាជិកជាន់ខ្ពស់ របស់ក្រុមហេសបូឡា ចំនួន ១១ នាក់ ដែល ១០ នាក់ មានពាក្យថា “ដកចេញ ឬបានកម្ចាត់ចោល” នៅជាប់នឹងរូបថតរបស់ពួកគេ។ មានតែ Abu Ali Rida ដែលជាមេបញ្ជាការនៃអង្គភាព Bader ដែលនៅរស់រានមានជីវិត ។

នាថ្ងៃដដែល ក្រសួងការបរទេសអ៊ីស្រាអែល ក៏បានបញ្ចេញរូបថតសមាជិក ថ្នាក់ទាបមួយចំនួនក្នុងចំណោមមនុស្សទាំង ១១នាក់ខាងលើ ដែលសុទ្ធតែមានពាក្យថា “ដកចេញ”។

កាលពីថ្ងៃទី ២៧ ខែកញ្ញា កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ លើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី បេរ៉ូត របស់ប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងរបួស ១០៨នាក់។ IDF បានប្រកាសនៅថ្ងៃទី ២៨ ខែកញ្ញាថា មេដឹកនាំក្រុម ហេសបូឡា ឈ្មោះ Nasrallah ត្រូវបានសម្លាប់ ហើយក្រុមនេះ ក្រោយមកបានបញ្ជាក់ពីព័ត៌មានស្លាប់នេះដែរ ។

បន្ទាប់ពីបានសម្លាប់មេដឹកនាំក្រុម ហេសបូឡាហើយ, កងកម្លាំងអាកាសអ៊ីស្រាអែលបានបន្តវាយប្រហារ ទីតាំងរឹងមាំរបស់ក្រុមនៅក្នុងសង្កាត់ Dahiyeh នៅជាយក្រុង បេរ៉ូត ។ កងកម្លាំងអាកាសអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក Hassan Khalil Yassin មេបញ្ជាការជាន់ខ្ពស់នៃនាយកដ្ឋាន ស៊ើបការណ៍សម្ងាត់របស់ក្រុមហេសបូឡា នៅក្នុងការវាយឆ្មក់ក្នុងតំបន់នោះ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top