ព័ត៌មានអន្តរជាតិ

Update៖ យោធាអ៊ីស្រាអ៊ែល សម្លាប់ក្រុមសកម្មប្រយុទ្ធ ហេបូឡាហ៍អស់ជាង២០នាក់ ខណៈមេដឹកនាំកំពូលរបស់ក្រុមនេះត្រូវបានគេធ្វើឃាត

xinhua

យេរ៉ូសាឡឹម៖ កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ហេបូឡាហ៍ជាង២០នាក់នៃក្រុមផ្សេងៗគ្នានៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្ររបស់ខ្លួននៅទីក្រុងបេរ៉ាត់ នៅក្នុងអំឡុងពេលដែលមេដឹកនាំកំពូលរបស់ក្រុមនេះ គឺលោក Sayyed Hassan Nasrallah ត្រូវបានធ្វើឃាតផងដែរ ។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា នៅក្នុងចំណោមអ្នកស្លាប់ផ្សេងទៀតរួមមាន លោក Ibrahim Hussein Jazini ប្រធានអង្គភាពសន្តិសុខរបស់លោក Nasrallah និងលោក Samir Tawfiq Deeb ដែលជាទីប្រឹក្សាបម្រើការងារយូរឆ្នាំមកហើយរបស់លោក Nasrallah ក៏ដូចជា លោក Abd al-Amir Muhammad Sablini និងលោក Ali Naaf Ayoub ដែលត្រូវបានទទួលខុសត្រូវលើការកសាងកម្លាំងរបស់ក្រុមហេសបូឡាហ៍ និងកងកម្លាំងដែលទទួលកិច្ចការរៀងៗខ្លួនផងដែរ ។

គេបានដឹងថា ពួកគេមានទីតាំងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហេបូឡាហ៍ នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីរបស់លីបង់ ខណៈអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ដែលបានធ្វើឱ្យអគារជាច្រើនជាន់រងការខូចខាត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top