ប៉េកាំង៖ អ្នកនាំពាក្យចិនបានឧ្យដឹងថា ជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់តំបន់តៃវ៉ាន់ ដោយមិនគិតពីចំនួននេះ នឹងមិនយោគយល់ទាល់តែសោះ ចំពោះការតាំងចិត្តរបស់ប្រទេសចិន ក្នុងការប្រឆាំងនឹង “ឯករាជ្យភាពតៃវ៉ាន់” និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រសេតវិមានបានប្រកាសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយយោធាដល់តំបន់តៃវ៉ាន់ដែលមានតម្លៃប្រហែល ៥៦៧លានដុល្លារ។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឧ្យដឹងថា តាមរយៈការផ្តល់អាវុធដល់តំបន់តៃវ៉ាន់ សហរដ្ឋអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរម្តងទៀតនូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមអាមេរិកចិន ទាំង៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា។
លោកបានលេីកឡេីងថា ការផ្លាស់ប្តូរនេះ តាមពិតគឺសំដៅលើការពង្រឹងលោក Lai Ching-te មេដឹកនាំនៃតំបន់តៃវ៉ាន់ និងអាជ្ញាធរនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក្នុងការស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់ និងប្រឆាំងនឹងគោលការណ៍ចិនតែមួយ។
នេះបានបង្ហាញជាថ្មីម្តងទៀតថា សកម្មភាពអបគមន៍ដោយកងកម្លាំង “ឯករាជ្យតៃវ៉ាន់” គាំទ្រដោយកងកម្លាំងខាងក្រៅ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បង្កការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយបណ្តាលឱ្យមានការខូចខាតដ៏ធំបំផុតដល់ស្ថានភាពនៃច្រកសមុទ្រ៕
ប្រែសម្រួល ឈូក បូរ៉ា