បេរូត៖ ក្រសួងសុខាភិបាលលីបង់បានឧ្យដឹងថា មនុស្សសរុប ៩៥ នាក់បានស្លាប់ និង ១៧២ នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងមកក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ផ្សេងៗក្នុងប្រទេសលីបង់។
ក្រសួងបានរាយការណ៍ថា មនុស្ស ១៦នាក់បានស្លាប់ និង ៤៨នាក់បានរងរបួសនៅក្នុងស្រុក Baalbek-Hermel ខណៈដែល ១៦នាក់ផ្សេងទៀតបានស្លាប់ និង ៥៥នាក់ទៀតរងរបួសនៅក្នុងអភិបាលខេត្ត Nabatieh ។
បន្ថែមពីលើនេះ មនុស្សស្លាប់៤នាក់ និងរបួស៤នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងបេរូត រួមជាមួយនឹងអ្នកស្លាប់ចំនួន ៥២នាក់ និងរបួសចំនួន ៤៣នាក់ នៅក្នុងខេត្តភាគខាងត្បូង ខណ:តំបន់ Bekaa មនុស្ស ៧ នាក់ស្លាប់ និង ២២ នាក់រងរបួស។
តាំងពីសប្តាហ៍មុនមក កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារផ្លូវអាកាសយ៉ាងទូលំទូលាយលើប្រទេសលីបង់ ដែលជាការកើនឡើងយ៉ាងខ្លាំងជាមួយក្រុមហេសបូឡា៕
ប្រែសម្រួល ឈូក បូរ៉ា