ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល សម្រេចបានការវាយប្រហារ និងសម្លាប់មេដឹកនាំជាន់ខ្ពស់ ក្រុមហាម៉ាស២នាក់ នៅលីបង់

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF បានសម្លាប់សមាជិក ជាន់ខ្ពស់ពីររូប នៃក្រុមហាម៉ាស នៅក្នុងការវាយប្រហារ ដាច់ដោយឡែកពីគ្នា នៅក្នុងប្រទេសលីបង់ដែល ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​លីបង់នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ ជាង២.០០០នាក់​មក​ទល់​ពេល​នេះ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ កាលពី​យប់​ថ្ងៃ​សៅរ៍ IDF បាន​ប្រកាស​ឈ្មោះ​ឥស្សរជន​ ហាម៉ាស​ពីរ​រូប​គឺ Muhammad Hussein Ali al-Mahmoud និង Said Alaa Naif Ali ដែល ការស្លាប់របស់អតីតមេដឹកនាំជាន់ខ្ពស់ ទាំងពីរនេះត្រូវបានIDF អះអាងថាជា អ្នកដឹកនាំកម្លាំងប្រតិបត្តិរបស់ពួកហាម៉ាស នៅលីបង់ហើយត្រូវបានចោទប្រកាន់ ពីបទដឹកនាំការវាយប្រហារ ប្រឆាំងនឹងអ៊ីស្រាអែលនៅតំបន់ West Bank នាពេលកន្លងមក ។

លោកAli ត្រូវបានគេចោទប្រកាន់ថា បានធ្វើការវាយប្រហារ ភេរវកម្មប្រឆាំង នឹងគោលដៅរបស់អ៊ីស្រាអែល និងធ្វើការដើម្បីជ្រើសរើស ប្រតិបត្តិករហាម៉ាស នៅក្នុងប្រទេសលីបង់ ។

ក្រុមហាម៉ាស់បានបញ្ជាក់ថាលោក Ali ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារ របស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន Beddawi នៅជិតទីក្រុង Tripoli ភាគខាងជើងប្រទេសលីបង់ ។

គួរឲ្យដឹងដែរថាក្រុមហាម៉ាស បានបន្ថែមថា ពួកគាត់ត្រូវបាន សម្លាប់រួមជាមួយប្រពន្ធ និងកូនស្រីពីរនាក់របស់គាត់ ហើយបច្ចុប្បន្ននៅមិនច្បាស់ទេថា តើមានការស្លាប់ជនស៊ីវិលបន្ថែម នៅក្នុងការវាយប្រហារ ដោយអ៊ីស្រាអែល ទៅលើជំរុំរស់នៅ ដែលមានប្រជាជន ទៀតឬយ៉ាងណានោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top