ព័ត៌មានអន្តរជាតិ

បេក្ខភាពប្រធានាធិបតី របស់គណបក្ស ប្រជាធិបតេយ្យអាមេរិក ច្រានចោលការពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

RT News

បរទេស ៖ អនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាព ប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានច្រានចោល ការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវ ចូលរួមនៅក្នុងដំណើរការនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS កាលពីថ្ងៃចន្ទ លោកស្រី Harris ត្រូវបានគេសួរថា តើលោកស្រី នឹងសុខចិត្តជួប ជាមួយមេដឹកនាំរុស្ស៊ី ដើម្បីសម្រេចបានសន្តិភាព នៅក្នុងជម្លោះ ដែលអូសបន្លាយជិតបីឆ្នាំ ដែរឬទេ ។ លោកស្រី Harris បាននិយាយថា “មិនមែនទ្វេភាគីដោយគ្មានអ៊ុយក្រែននោះទេ ។ អ៊ុយក្រែនត្រូវតែបាននិយាយ នៅពេលអនាគត របស់អ៊ុយក្រែន។

ដោយសង្កត់លើថា តើ លោកស្រីនឹងគាំទ្រការបំពេញសំណើដ៏យូររបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូ ឬយ៉ាងណានោះ លោកស្រីមិនបានផ្តល់ ចម្លើយផ្ទាល់ទេ ដោយនិយាយថា វាជាបញ្ហា “យើងនឹងដោះស្រាយប្រសិនបើ និងនៅពេលដែលវាមកដល់ចំណុចនោះ” ដោយបន្ថែមថា “ឥឡូវនេះ យើងកំពុងគាំទ្រ។ សមត្ថភាពរបស់អ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានដោយមិនញញើតរបស់រុស្ស៊ី»។

លោកស្រី Harris បានបន្តរិះគន់គូប្រជែងខាងគណបក្សសាធារណរដ្ឋគឺលោក Donald Trump លើបញ្ហានេះ ដោយនិយាយថា “ប្រសិនបើគាត់ជាប្រធានាធិបតី លោក ពូទីន នឹងអង្គុយនៅទីក្រុងគៀវ នៅពេលនេះ”៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top