“ការដាក់ទណ្ឌកម្ម ដោយឯកតោភាគី របស់សហរដ្ឋអាមេរិក ជាដើមដែលសំដៅ ចំពោះប្រទេសចិន ល្មើសនឹងច្បាប់អន្តរជាតិ ហើយបានជះឥទ្ធិពល អវិជ្ជមាន ចំពោះសិទិ្ធមនុស្ស របស់ប្រជាជនចិន ព្រមទាំងបាននាំមក នូវផលវិបាកបន្ថែមទៀត ស្វាគមន៍ប្រទេសចិន ឆ្លើយតបតាមរយៈមធ្យោបាយ ដ៏ចាំបាច់ខាងផ្នែករដ្ឋបាល និងផ្លូវច្បាប់ជាដើម ។ ” គិតរហូតដល់ថ្ងៃទី ៩ ខែតុលា កិច្ចប្រជុំលើកទី៥៧នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានដំណើរការអស់រយៈពេលមួយខែហើយ នេះជាការរៀបរាប់ របស់លោកស្រី Alena Douhan អ្នករាយការណ៍ ពិសេសរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។
កាលពីទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សរ៍មុន អាមេរិក បានលើកឡើងពាក្យស្លោកស្តីពី “ការទូតសិទ្ធិមនុស្ស” ក្នុងគោលបំណងទប់ស្កាត់ សហភាពសូវៀត ។ ប្រការនេះមិនត្រឹមតែបានបំផ្លាញ ដល់ក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមក នូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាព ខាងនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ដែលរងការរិះគន់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ ។

ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដដៃទៀត ជាបឋម អាមេរិកបានប្រឌិត នូវ “បទល្មើសសិទ្ធិមនុស្ស ” ។ សូមយកប្រទេសវ៉េណេស៊ុយអេឡា ជាឧទាហរណ៍ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានពង្រីកការ ដាក់ទណ្ឌកម្ម ទៅលើសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាឥតឈប់ឈរ ដោយយក “បញ្ហាសិទ្ធិមនុស្ស” ធ្វើជាលេស ដែលបណ្តាលឱ្យប្រទេសនេះ កើតមានវិបតិ្តផ្នែកសេដ្ឋកិច្ច មនុស្សធម៌និងការអភិវឌ្ឍ ។ ព្រមពេលជាមួយគ្នានេះ អាមេរិកក៏បានប្រឌិត «របាយការណ៍ ស្តីពីសិទ្ធិមនុស្សនៃប្រទេសដទៃ»ដើម្បីមួលបង្កាច់និងគាបសង្កត់ លើប្រទេសដទៃទៀត ។ សូមយកបញ្ហាពិភាក្សា អំពីតំបន់ ស៊ីនជាំង ជាឧទាហរណ៍ អាមេរិក បានប្រឌិតពាក្យភូតកុហក ក្នុងរបាយការណ៍ជាច្រើនលើក ព្រមទាំងអនុវត្ត ការដាក់ទណ្ឌកម្មជាច្រើន ផ្នែកទៅលើ ប្រទេសចិន ដោយយកពាក្យកុហក ទាំងនេះធ្វើជាលេស ក្នុងគោលបំណងលាបពណ៌រូបភាពលើឆាកអន្តរជាតិ របស់ប្រទេសចិន និងគាបសង្កត់ ការអភិវឌ្ឍ របស់ប្រទេសចិន ។
ក្រៅពីរដ្ឋាភិបាល និង ប្រព័ន្ធសារព័ត៌មាន ក្នុង “សង្គ្រាមសិទ្ធិមនុស្ស” ជាមួយក្រៅប្រទេស អាមេរិក ក៏មានតួអង្គដ៏សំខាន់មួយទៀត ពោល គឺអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ NGO ។ ឆ្លងតាមរយៈការបូកសរុបនិងវិភាគអាចរកឃើញថា NGO ដែលទទួលបានថវិកា ពីសេតវិមាន និងរដ្ឋសភា អាមេរិក បាន “បង្កហេតុ”នៅតំបន់នានាទូទាំងពិភពលោក តាមរយៈវិធីសាស្ត្រដ៏សំខាន់ចំនួន៣យ៉ាង ទីមួយផ្តល់ជំនួយក្នុង ការបណ្តុះបណ្តាល និងញុះញង់ដោយផ្ទាល់ឱ្យមានការតវ៉ានិងចលនារបស់បក្សពួកប្រឆាំង ។ទីពីរ ឆ្លងតាមរយៈអ្វីដែលហៅថា បច្ចេកវិទ្យាOSINT ធ្វើការឃ្លាំមើលពីចម្ងាយ ចំពោះប្រទេសជាគោលដៅតាមរយៈរូបភាពផ្កាយរណបនិងទិន្នន័យនៃបណ្តាញទំនាក់ទំនងសង្គមជាដើម ដើម្បីប្រឌិតរបាយ ការណ៍ក្លែងក្លាយ ។ ទីបីបញ្ចេញសំឡេងនិងធ្វើការឃោសនាលើផ្ទៃអន្តរជាតិ ដើម្បីគាបសង្កត់ទៅលើប្រទេសជាគោលដៅ ។
អាមេរិកក៏បានលូក “ដៃខ្មៅសិទ្ធិមនុស្ស”ចូលក្នុង យន្តការពហុភាគី ។ ក្នុងរយៈពេលជាយូរមកហើយ មួយផ្នែក អាមេរិកបានជំរុញ ការអនុវត្តសេចក្តី សម្រេចចិត្ត អំពីប្រទេសដទៃទៀត គ្រប់បែបយ៉ាងជាញឹកញាប់ ដោយយកបញ្ហាសិទ្ធិធ្វើជាលេស ដើម្បីលូកដៃចូល ក្នុងកិច្ចការផ្ទៃក្នុង នៃប្រទេសកំពុង អភិវឌ្ឍន៍មួយចំនួន និង ដាក់កម្លាំងសម្ពាធ មួយផ្នែកទៀត ក៏បានរារាំងដំណោះស្រាយបញ្ហាមនុស្សធម៌ជាបន្ទាន់ទៅវិញ ។ ឧទាហរណ៍ ចាប់ពីការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ជុំថ្មីបានផ្ទុះឡើងមក អាមេរិកបានប្រើសិទ្ធិវ៉េតូជាច្រើនលើក ដើម្បីរារាំងការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ។ កាលពីខែមេសាឆ្នាំនេះ ក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាមេរិកបានបោះឆ្នោតប្រឆាំង នឹងសេចក្តីព្រាង នៃសេចកី្តសម្រេច ចិត្តមួយច្បាប់ ស្តីពីការហាមមិនឱ្យអ៊ីស្រាអែល ដឹកជញ្ជូនអាវុធ ។ កាលពីថ្ងៃទី ២៤ ខែកញ្ញាឆ្នាំនេះ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការ សហប្រជាជាតិដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសមួយ ចំនួនតូច ដូចជាអាមេរិកជាដើមបានវាយប្រហារ និងលាបពណ៌សភាពការណ៍ សិទ្ធិមនុស្ស របស់ប្រទេសចិន ដោយយកបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំង ធ្វើជាលេស ។ ប្រទេសចំនួនជាង ១រយបានបង្ហាញអាកប្បកិរិយា របស់ខ្លួន តាមរបៀបខុសៗគ្នា ដើម្បីផ្តល់ការគាំទ្រ ដល់គោលជំហរ ដ៏យុត្តិធម៌របស់ប្រទេសចិន ហើយបង្ហាញយ៉ាងច្បាស់ថា ប្រឆាំងប្រែក្លាយបញ្ហា សិទ្ធិមនុស្សទៅជា បញ្ហានយោបាយ ប្រឆាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ។
សភាពការណ៍សិទ្ធិមនុស្ស ក្នុងស្រុកអាមេរិកមានភាពយ៉ាប់យ៉ឺនណាស់ ប៉ុន្តែអាមេរិកបែរជាចង់ធ្វើជា “ចៅក្រមសិទ្ធិមនុស្ស ” ប្រការនេះមិនត្រឹមតែ បានលាតត្រដាងនូវស្តង់ដារពីរ របស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់មូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អខាងសិទ្ធិមនុស្សទៀតផង ។ ទង្វើដែលដើរបញ្ច្រាសពី ចរន្តប្រវតិ្តសាស្ត្រ បែបនេះ មានតែនឹងញ៉ាំងឱ្យប្រទេសដទៃទៀត ប្រឆាំងយ៉ាងខ្លាំងក្លា ហើយនឹងធ្វើឱ្យអនុត្តរភាព បែបអាមេរិកកាន់តែថមថយ ចុះតែប៉ុណ្ណោះ ៕
