VIENNA៖ កាលពីថ្ងៃចន្ទ អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថា (OPEC) បានកាត់បន្ថយការព្យាករណ៍បន្ថែមទៀត សម្រាប់កំណើនតម្រូវការប្រេងពិភពលោក នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ដែលជាការកត់សម្គាល់ការកែប្រែ នៃការបន្ថយរបស់អង្គការសម្រាប់រយៈពេល ៣ខែជាប់ៗគ្នា ។
នៅក្នុងរបាយការណ៍ទីផ្សារ ប្រេងប្រចាំខែរបស់ខ្លួនសម្រាប់ខែតុលា នេះ អង្គការ OPEC បានព្យាករណ៍ពីកំណើនតម្រូវការ ប្រេងពិភពលោកចំនួន១,៩៣ លានបារ៉ែលក្នុង១ថ្ងៃ ហៅកាត់ (bpd) សម្រាប់ឆ្នាំ២០២៤ ដែលតួលនេះបានថយចុះ ១០៦.០០០បារ៉ែលក្នុង១ថ្ងៃ ដោយពីកំណើន ២,០៣លានបារ៉ែលក្នុង១ថ្ងៃ ដែលបានរំពឹងទុកកាលពីខែមុន ។
អង្គការ OPEC បានចាត់ទុកការកែតម្រូវនេះថា ជា “ទិន្នន័យជាក់ស្តែងដែលទទួលបាន រួមជាមួយនឹងការរំពឹងទុកទាបជាងបន្តិច សម្រាប់ការអនុវត្តតម្រូវការប្រេង នៅក្នុងតំបន់មួយចំនួន” ។
ទោះបីជាមានការពិនិត្យឡើងវិញ ជាបន្តបន្ទាប់ជាលើកទី៣ក្តី អង្គការ OPEC បានបញ្ជាក់ថា កំណើនតម្រូវការប្រេងពិភពលោកនៅក្នុងឆ្នាំនេះគឺ “នៅតែល្អលើសពីកម្រិតមធ្យម ជាប្រវត្តិសាស្ត្រចំនួន ១,៤លានបារ៉ែលក្នុង១ថ្ងៃ ដែលបានមើលឃើញកាលពីមុន ពេលជំងឺរាតត្បាតកូវីដ-១៩” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា