ព័ត៌មានអន្តរជាតិ

ការនាំចូលរថយន្តរបស់ជប៉ុន ក្នុងទីផ្សាររុស្ស៊ី កំពុងស្ទុះឡើងខ្លាំង ស្របពេលការរីកចម្រើនពាណិជ្ជកម្ម និងទេសចរទ្វេភាគី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំហំនៃការនាំចូលរថយន្តរបស់ជប៉ុន ចូលទៅក្នុងប្រទេសរុស្សីបានហក់ឡើងខ្លាំង ក្នុងអត្រាដល់ទៅ ១៣២,២ភាគរយ គិតត្រឹមខែកញ្ញា ឆ្នាំនេះច្រើនជាងពេលវេលាដូចគ្នា កាលពីឆ្នាំ២០២៣។

កំណើនដ៏ខ្លាំងក្លានេះត្រូវបានគេមើលឃើញថា មានសកម្មភាពនៅចំពេលដែល ទោះជារដ្ឋាភិបាលទីក្រុងតូក្យូបានសន្យាថា នឹងកាត់បន្ថយទៅលើការលក់រថយន្ត ទៅឱ្យប្រទេសដែលរងទណ្ឌកម្មក៏ដោយ ទិន្នន័យដែលចេញផ្សាយដោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមីញនេះ។

ទីក្រុងតូក្យូក៏បានជំរុញការនាំចេញគ្រឿងបន្លាស់ និងគ្រឿងបន្លាស់រថយន្តរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ីចំនួន ២១,៣ភាគរយ ធៀបទៅនឹងឆ្នាំទៅក្នុងខែកញ្ញា នេះដែរបើយោងតាមតួលេខចុងក្រោយ។

គួរឲ្យដឹងដែរថា ការកើនឡើងនេះកើតឡើងបន្ទាប់ពី ប្រទេសជប៉ុនបានកាត់បន្ថយការនាំចេញ រថយន្តដឹកអ្នកដំណើរទៅកាន់ប្រទេសរុស្ស៊ីចំនួន ១១,៣ភាគរយ កាលពីក្នុងខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គិតត្រឹមចំណូលពាណិជ្ជកម្មសរុបរវាងរុស្ស៊ី និងជប៉ុនបាននិងកំពុងជួបប្រទះ ការកើនឡើងក្នុងរយៈពេលពីរខែចុងក្រោយនេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២៕

ប្រែសម្រួល៖ ស៊ុន លី

To Top