យូអិន៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម លើអគារឧស្សាហកម្ម អាកាសចរណ៍តួកគី នៅទីក្រុងអង់ការ៉ា។
លោក Farhan Haq អ្នកនាំពាក្យរង របស់ប្រធានអង្គការ សហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ មួយថា លោក Guterres បានចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុតចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយបានជូនពរឱ្យមានការជាសះស្បើយយ៉ាងឆាប់រហ័ស និងពេញលេញ ដល់អ្នកដែលរងរបួស។
លោកបានលើកឡើងថា អង្គការសហប្រជាជាតិឈរក្នុងសាមគ្គីភាព ជាមួយប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀតបានរង របួសកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារ ភេរវករនៅឯរោងចក្រផលិតយន្តហោះ នៃឧស្សាហកម្មតួកគីក្នុង ទីក្រុងអង់ការ៉ា ហើយក្នុងនោះអ្នករបួស ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
