ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា គ្មានជម្រើសនោះទេ ក្នុងការអនុវត្តគោលការណ៍ និរទេសជនអន្តោប្រវេស

Xinhua

បរទេស ៖ ទូរទស្សន៍ BBC នៅថ្ងៃនេះបានសរសេរថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក៉អំពីការអនុវត្តឲ្យ ទាល់តែបានទៅលើការសន្យា នៅក្នុងយុទ្ធនាការ របស់គាត់អំពី ការនិរទេសជន អន្តោប្រវេសន៍ ខុសច្បាប់យ៉ាងច្រើន ដោយនិយាយថា ការចំណាយលើការធ្វើដូច្នេះ នឹងមិនមែនជាកត្តា ការរារាំងនោះទេ។

នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងមួយចំនួនរបស់គាត់ ចាប់តាំងពីឈ្នះការបោះឆ្នោតមក លោក Trump បាននិយាយថា អាទិភាពរបស់គាត់ នៅពេលចូលកាន់តំណែង ក្នុងខែមករា គឺធ្វើឱ្យព្រំដែន រឹងមាំ និងមានឥទ្ធិពល ហើយវាមិនមែនជាសំណួរនៃតម្លៃ ដែលត្រូវចំណាយនោះទេហើយយើង ពិតជាមិនមានជម្រើសនោះទេដើម្បីធ្វើរឿងនេះ។

លោក Trumpបានបន្តទៀតថា ៖នៅពេល ដែលមនុស្សបានបាត់បង់ជីវិត និងត្រូវបានគេសម្លាប់ នៅពេលដែលមេ គ្រឿងញៀនបានបំផ្លាញប្រទេស ហើយឥឡូវនេះពួកគេនឹងត្រឡប់ទៅប្រទេសទាំងនោះវិញ ដោយសារពួកគេមិន បានស្នាក់នៅទីនេះដូច្នេះវា មិនមានអ្វីដែលជារឿងពាក់ព័ន្ធ ទៅនឹងការចំណាយនោះទេ។

រំលឹកដែរថាខណៈពេលដែលយុទ្ធនាការ របស់គាត់បានផ្តល់ចម្លើយផ្សេងៗគ្នាថា តើចំនួនប៉ុន្មានអាចត្រូវបានដកចេញនោះ អនុប្រធាន របស់គាត់ដែលត្រូវ បានជ្រើសរើសគឺ JD Vance បាននិយាយថាពួកគេនឹងចាប់ ផ្តើមជាមួយនឹងមួយលាននាក់ ជាជំហ៊ានដំបូង។

ដោយឡែកនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ជាមួយ NBC លោក Trump បានបញ្ចូលផ្នែកខ្លះ នៃសាររបស់គាត់ ស្តីពីអន្តោប្រវេសន៍បន្ថែមទៀត ដែលវាបានក្លាយទៅជាហេតុផល ដែលនាំឲ្យគាត់បានទទួលជ័យជំនះ លើការប្រណាំងប្រជែង តំណាងអាណត្តិនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top