ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nippon Steel សង្ឃឹមថានឹងបញ្ចប់ការទិញក្រុមហ៊ុនដែកថែបអាមេរិកនៅត្រឹមចុងឆ្នាំនេះ

kyodo

តូក្យូ៖ នាយកប្រតិបត្តិមួយរូបបានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. សង្ឃឹមថានឹងបញ្ចប់ការទិញយកក្រុមហ៊ុន United States Steel Corp ដែលគ្រោងទុកនៅចុងឆ្នាំនេះ មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រឡប់ទៅកាន់សេតវិមានវិញ ។

លោក Takahiro Mori អនុប្រធានប្រតិបត្តិ និងជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន Nippon Steel បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ឥឡូវនេះយើងស្ថិតក្នុងទីតាំងមួយ ដើម្បីធ្វើកិច្ចពិភាក្សាវាស់វែង” ។  លោកបានបន្ថែមថា “បើមិនមានកំហុសណាមួយទេនោះ យើងអាចបិទកិច្ចព្រមព្រៀងនេះក្នុងឆ្នាំនេះ” មុនពេលការសម្ពោធចូលកាន់តំណែងនៅខែមករារបស់លោក ត្រាំ ។

ទាំងលោក ត្រាំ ដែលទទួលបានជ័យជម្នះក្នុងអាណត្តិទីពីរមិនជាប់គ្នាជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធកន្លងទៅនេះ និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលផុតអាណត្តិបានឲ្យដឹងថា ពួកគេនឹងរារាំងការកាន់កាប់ក្រុមហ៊ុនអាមេរិកដ៏ល្បីល្បាញដោយក្រុមហ៊ុនផលិតដែកដ៏ធំរបស់ប្រទេសជប៉ុន។

គណៈកម្មាធិការ​វិនិយោគ​បរទេស​របស់​សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​មើល​ការ​ទិញ​យក​នេះ​រហូត​ដល់​ចុង​ខែ​ធ្នូ។ លោក Mori បាន​បន្ដថា​ដំណើរ​ការ​ពិនិត្យ​ឡើង​វិញ​កំពុង​ដំណើរ​ការ​យ៉ាង​រលូន។

ប៉ុន្តែទោះបីជារដ្ឋបាលលោក បៃដិន បានយល់ព្រមលើការកាន់កាប់ក៏ដោយ ក៏លទ្ធភាពនៅតែមានរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ត្រាំ ក្នុងការលុបវាចោលវិញដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top