រសៀលថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកនៅក្រុងលីម៉ា ។
លោកXi Jinpingបានលើកឡើងថា ៤ឆ្នាំកន្លងទៅនេះ ទោះបីជាទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក បានឆ្លងកាត់ការឡើងចុះក៏ដោយ តែក្រោមការដឹកនាំ របស់យើងទាំង២នាក់ ក៏បានធ្វើកិច្ចសន្ទនា និងសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពផងដែរ ហើយសម្រចបាននូវស្ថិរភាពជាទូទៅ ។
ពិភពលោកបច្ចុប្បន្ន មានភាពច្របូកច្របល់ ហើយកើតមាន ការប៉ះទង្គិចជាញឹកញយ មនុស្សជាតិកំពុងប្រឈមមុខ នឹងការសាកល្បងដែលមិនធ្លាប់ មាន។ការប្រកួតប្រជែង រវាងប្រទេសមហាអំណាច មិនមែនជាខ្លឹមសារ សំខាន់ នៃយុគសម័យទេ មានតែសាមគ្គីគ្នានិងធ្វើសហប្រតិបត្តិការទើបអាចពុះពារឧបសគ្គ ។ “ការបង្កើតរបាំងខ្ពស់” មិនមែនជាដំណោះស្រាយ របស់ប្រទេសមហាអំណាចទេ មានតែបើកទូលាយ និងចែករំលែក ទើបអាចផ្តល់ប្រយោជន៍ដល់មនុស្សជាតិ។ក្នុងនាមជាប្រទេសមហាអំណាច ប្រទេសចិននិងអាមេរិក ត្រូវតែគិតពីផលប្រយោជន៍ របស់ពិភពលោក ហើយបំពេញបន្ថែមភាពប្រាដកប្រជា និងផ្តល់កម្លាំងវិជ្ជមានដល់ពិភពលោក ដែលកំពុងមានភាពច្របូកច្របល់ ។
ជានិច្ចកាលខ្ញុំតែងតែសម្គាល់ថា ក្នុងនាមជាទំនាក់ទំនង ទ្វេភាគីសំខាន់បំផុតលើពិភពលោក ការអភិវឌ្ឍ ដោយស្ថិរភាព នៃទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិកមិនត្រឹមតែពាក់ព័ន្ធ ដល់ប្រជាជន នៃប្រទេសទាំង២ប៉ុណ្ណោះទេ ក៏ពាក់ព័ន្ធដល់ជោគវាសនា និងអនាគត របស់មនុស្សជាតិផងដែរ។ភាគីទាំងពីរចិន និងអាមេរិក ត្រូវតែគិតពិចារណា ដល់សុភមង្គល របស់ប្រជាជននៃប្រទេសទាំង២ និងផលប្រយោជន៍រួម របស់សហគមន៍អន្តរជាតិ ធ្វើជម្រើស ប្រកបដោយប្រាជ្ញា បន្តស្វែងរកវិធីរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវ រវាងប្រទេសមហាអំណាចទាំងពី ដើម្បីសម្រេចបាននូវការ រួមរស់ដោយសន្តិភាពយូរអង្វែង រវាងប្រទេសចិន និងអាមេរិកលើភពផែនដីនេះ ៕