ម៉ូស្គូ៖ តុលាការ ទីក្រុងមូស្គូ បានពិន័យក្រុមហ៊ុនផ្ញើសារ Telegram ចំនួន ៧លានរូែប្ល (ប្រហែល ៦៧,៣០០ដុល្លារ អាមេរិក) សម្រាប់ការបដិសេធមិន លុបព័ត៌មានដែ លហាមឃាត់ក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
តុលាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Telegram ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តិ បទល្មើសរដ្ឋបាល ចំពោះការខកខានក្នុងការ រឹតបន្តឹងការចូលប្រើប្រាស់ព័ត៌មាន នៅពេលដែលការរឹតបន្តឹង បែបនេះត្រូវបាន ទាមទារដោយច្បាប់របស់រុស្ស៊ី។
នៅក្នុងនោះដែរ តុលាការមិន បានបញ្ជាក់ពីព័ត៌មាន ហាមឃាត់ ដែលនាំឲ្យមានការផាកពិន័យនោះទេ។ កាលពីខែមុន ក្រុមហ៊ុន Telegram ត្រូវបានពិន័យជាប្រាក់ចំនួន ៤ លានរូប្លែសម្រាប់បទល្មើសស្រដៀងគ្នានេះ។
គួរបញ្ជាក់ថា ជាមួយនឹងអតិថិជន ប្រមាណ ៩០០ លាននាក់ក្រុមហ៊ុន Telegram ឥឡូវនេះគឺជាវេទិកាផ្ញើសារឈាន មុខគេរបស់ពិភពលោក និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
