ព័ត៌មានអន្តរជាតិ

ប៉ូលិសកូរ៉េខាងត្បូង កំពុងពិចារណា ដាក់បំរាមធ្វើដំណើរ លើប្រធានាធិបតី ដើម្បីស៊ើបអង្កេត ជុំវិញការប្រកាស ច្បាប់អាជ្ញាសឹក

សេអ៊ូល៖ ប៉ូលីសបានឲ្យដឹងថា ពួកគេនឹងពិចារណា ដាក់បម្រាមធ្វើដំណើរ លើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដើម្បីស៊ើបអង្កេតលោកជុំវិញ ការចោទប្រកាន់ទាក់ទងនឹងការប្រកាសច្បាប់ អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីសប្តាហ៍មុន នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។

ប៉ូលីសក៏មិនបានច្រានចោល ការសាកសួរលោក Yoon ដោយផ្ទាល់ដែរ។ លោក Woo Jong-soo មន្ត្រីប៉ូលិសជាន់ខ្ពស់ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុង ពេលធ្វើបទសម្ភាសន៍មួយថា “មិនមានការរឹតបន្តឹងលើរាងកាយ របស់លោកប្រធានាធិបតី ចំពោះប្រធាន បទនៃការស៊ើបអង្កេតនោះទេ”។

មេដឹកនាំគណបក្សកាន់ អំណាចបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងមិនចូលរួមក្នុងការងារ រដ្ឋាភិបាលមុនការលាលែងពីតំណែង ដែលជិតមកដល់របស់លោ កនោះទេ មួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងដឹក នាំដោយក្រុម ប្រឆាំង ដើម្បីចោទប្រកាន់លោក ចំពោះការប្រកាស ច្បាប់អាជ្ញាសឹករបស់លោក ដែលបានបរាជ័យកាលពីដើមសប្ដាហ៍មុ។

មេដឹកនាំគណបក្សអំណាចប្រជាជន លោក Han Dong Hoon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សូម្បីតែមុនពេលលោកលាលែងពីតំណែងក៏ដោយ ក៏ប្រធានាធិបតី នឹងមិនជាប់ពាក់ព័ន្ធក្នុងកិច្ចការរដ្ឋ រួមទាំងការទូតផងដែរ” ។ លោកថា លោកនឹងមើល ការខុសត្រូវលើកិច្ចការជាតិ ក្នុងការពិគ្រោះយោបល់យ៉ាងជិត ស្និទ្ធជាមួយនាយករដ្ឋមន្ត្រីលោក Han Duck Soo ។

នាយករដ្ឋមន្ត្រីដែលបានបង្ហាញខ្លួនជាមួយប្រធានបក្សបានសង្កត់ធ្ងន់ថា ការរក្សាសម្ព័ន្ធភាពរឹងមាំជាមួយសហរដ្ឋអាមេរិក និងការពង្រឹងទំនាក់ទំនងត្រីភាគី ដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន គឺជាកិច្ចការ “សំខាន់” នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការកត់សម្គាល់នេះបានកើតឡើងចំពេលមានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកថា ភាពចលាចលនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូងអាចគំរាមកំហែងដល់ការកែលម្អទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល និងការរីកចំរើនក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី។

នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសជប៉ុនបាននឹងកំពុងតាម ដានស្ថានការណ៍នៅ ក្នុងប្រទេសកូរ៉េខាងត្បូង “ដោយមានការផ្ដោត អារម្មណ៍ជាពិសេស និងហ្មត់ចត់”។ លោកបានប្រាប់អ្នកយកព័ត៌មានថា “កូរ៉េខាងត្បូងគឺជាអ្នកជិត ខាងដ៏មានតម្លៃ និងសំខាន់សម្រាប់ប្រទេសរបស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា” ។

ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលមានភាពប្រសើរឡើងក្រោមការគ្រប់គ្រងបែបអភិរក្សដែលដឹកនាំដោយលោក Yoon ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើសុំដំណោះស្រាយ ចំពោះជម្លោះបន្លាចលើសំណងពលកម្មក្នុង សម័យសង្គ្រាមកាលពីឆ្នាំមុន៕

To Top