ព័ត៌មានអន្តរជាតិ

បទវិភាគ៖ប្រទេសចិន មិនស្វែងរកផ្កាមួយ ទងរីកតែឯងនោះទេ រឹតតែរំពឹងថា ផ្កាគ្រប់ប្រភេទ នឹងរីកស្គុះស្គាយជាមួយគ្នា

កាលពីឆ្នាំ ២០១៤ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើង យ៉ាងជាក់លាក់ ក្នុងកិច្ចប្រជុំអំពីកិច្ចការ បរទេសរបស់មជ្ឈិមចិនថា ក្តីសុបិនចិនគឺជាក្តីសុបិន ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ អ្វីដែលយើងស្វែងរកនោះគឺ សុខុមាលភាពនិងផល ប្រយោជន៍ របស់ប្រជាជនចិន ហើយក៏ជាសុខុមាលភាព និងផលប្រយោជន៍រួម របស់ប្រជាជន នៃបណ្តាប្រទេសនានាផងដែរ ។

ប្រទេសចិនមានទស្សនវិស័យសកល ហើយបានអនុវត្តជាក់ស្តែងម្ដងមួយជំហានៗ និងធ្វើកិច្ចខិតខំប្រឹងប្រែង ដោយឥតឈប់ឈរ ។ ប្រទេសចិនមិនត្រឹមតែបាន អភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្រសោបយ៉ាង សកម្មជាមួយពិភពលោកដែលរ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំមួយផងដែរ ។

“ការពួតដៃគ្នាកសាង’ខ្សែក្រវាត់និងផ្លូវ’ប្រកបដោយគុណភាពខ្ពស់” “ការអនុវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល” “ការគាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក” “ការគាំទ្រកិច្ចសហប្រតិបត្តិការ អន្តរជាតិ ស្តីពីការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង” ។ល។ គំនិតផ្តួចផ្តើមចិន និងផែនការចិនមួយចំនួន ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping បានឆ្លើយតបយ៉ាងស៊ីជម្រៅនូវបញ្ហាជាបន្ទាន់ ស្តីពីសន្តិភាពនិង ការអភិវឌ្ឍរបស់មនុស្សជាតិ ដែលបានបំពេញ បន្ថែមនូវតម្រិះ ប្រាជ្ញានិងក ម្លាំង ចលករសម្រាប់ឱ្យពិភពលោកសម្រេចបាននូវការអភិវឌ្ឍរួម និងផ្តល់នូវផែនការ គោលសម្រាប់ការកែលំអអភិបាលកិច្ចសកល ប្រការនេះបានឆ្លុះបញ្ចាំងពីការ ក្តាប់ជាប់យ៉ាងស៊ីជម្រៅ ចំពោះស្ថានការណ៍សេដ្ឋកិច្ច ពិភពលោកនិងនិន្នាការ អភិវឌ្ឍន៍របស់មនុស្សជាតិ ដែលបង្ហាញពីទំនួល ខុសត្រូវរបស់ប្រទេសធំ ។

ការអភិវឌ្ឍន៍ជាកូន សោមេសម្រាប់ដោះ ស្រាយបញ្ហាទាំងអស់ ហើយហេតុផល ដ៏សាមញ្ញនេះ ក៏អាចឆ្លើយតបនឹង បញ្ហាលំបាក គ្រប់បែបយ៉ាង ដែលសហគមន៍អន្តរជាតិ បាននិងកំពុងប្រឈមមុខផងដែរ ។
ការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរនិងសម្រេចបាននូវការធ្វើទំនើបកម្មគឺជាការស្វែងរករួមគ្នារបស់ប្រជាជននៃបណ្តាប្រទេសនានា ។ ប៉ុន្តែនាពេលបច្ចុប្បន្ន ការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ពិភពលោកទាំង មូលបាននិងកំពុងប្រឈមមុខ នឹងវិបត្តិជាច្រើន ដូចជាវិបត្តិខាងស្បៀងនិងថាមពលជាដើម ឯកតោភាគីនិយមនិងការពារ និយមបានងើបឡើងវិញ ឱនភាពអភិវឌ្ឍន៍បាន កើនឡើងយ៉ាងលេចធ្លោ ហើយប្រទេសកំពុងអភិវឌ្ឍន៍ ជាច្រើនបានធ្លាក់ ក្នុងសភាពជាប់គាំង ។ យោងតាមរបាយការណ៍ ដែលចេញ ផ្សាយដោយស្ថាប័នអង្គការ សហប្រជាជាតិ នាពេលថ្មីៗកន្លង ទៅនេះ បង្ហាញឱ្យ ឃើញថា នៅឆ្នាំ ២០២៣ ប្រជាជនប្រហែល ៧៣៣ លាន នាក់លើទូទាំងពិភពលោក កំពុងប្រឈមនឹង បញ្ហាអត់ឃ្លាន គិតជាមធ្យម ក្នុងចំណោមប្រជាជនចំនួន ១១ នាក់ ក៏មានម្នាក់ហូបចុកមិន បានគ្រប់គ្រាន់ដែរ ។ តើត្រូវធ្វើយ៉ាងដូចម្តេច ទើបអាចបម្រះខ្លួន ចេញពីភាពក្រីក្រ ? ក្នុងវិស័យនេះ រឿងរ៉ាវរបស់ចិន ស្តីពី ការធ្វើឱ្យប្រជាជន ក្រីក្រចំនួន ៨០០ លាននាក់ចេញផុតពី ភាពក្រីក្រទាំងស្រុង បានចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន ។ វាមិនត្រឹមតែបានជំរុញយ៉ាង ខ្លាំងនូវកិច្ចការកាត់ បន្ថយភាពក្រីក្រ សកលប៉ុណ្ណោះទេ ថែមទាំងក៏បានលើក កម្ពស់យ៉ាងខ្លាំងក្លា នូវជំនឿ ចិត្តរបស់ប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀតផងដែរ ។

ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺចេណេរ៉ូនៃថ្នាក់ដឹកនាំប្រទេស G20 ដែលបានប្រារព្ធធ្វើនៅ ពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចិនបានប្រកាសប្រតិបតិ្តការ ៨ ចំណុចដើម្បីគាំទ្រ ការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំងការពួតដៃ គ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដូចជា ការកាត់បន្ថយភាពក្រីក្រី សន្តិសុខស្បៀងនិងសេដ្ឋកិច្ចឌីជីថលជាដើម គាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក ពង្រីកការបើកទូលាយដោយឯកតោភាគីចំពោះប្រទេសអភិវឌ្ឍន៍តិចតួច វាមានខ្លឹមសារលម្អិតនិងជាក់ស្តែង ។ ប្រការទាំងនេះបានបង្ហាញយ៉ាង ពេញលេញថា កិច្ចការដែលប្រទេសចិនបាននិងកំពុងធ្វើ គឺ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយ បណ្តាប្រទេសនានា ដើម្បីធ្វើឱ្យភាពក្រីក្រកន្លងផុតទៅ ក៏ដូចជាធ្វើឱ្យចក្ខុវិស័យដ៏ល្អ បវរក្លាយទៅជាការពិតជាក់ស្តែង ។

ការអភិវឌ្ឍទាំងអស់គ្នាទើប ជាការអភិវឌ្ឍពិតប្រាកដ ។ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ដែលអាចអភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិន តែងតែធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការតម្កល់ទុកការ អភិវឌ្ឍជាចម្បង ក្នុងរបៀបវារៈសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺចេណេរ៉ូលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ ៤ ចំណុចដែលបានគ្របដណ្តប់លើវិស័យដូចជា ពាណិជ្ជកម្ម ការបណ្តាក់ទុន អរិយធម៌អេកូឡូស៊ី បរិយាកាសសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិនិងការប្រកាន់ខ្ជាប់ពហុភាគីនិយមជាដើម ។ ប្រការនេះបានបង្ហាញពីគោលជំហរ និងគំនិតផ្តួចផ្តើមជាប់រហូតរបស់ចិន ពិភពលោកដែលមានវិបុលភាព និងស្ថិរភាពមួយមិន អាចបង្កើតឡើងលើមូលដ្ឋានអ្នកក្រកាន់តែក្រ និង អ្នកមានកាន់តែមានបានឡើយ បណ្តាប្រទេសនានា គួរជំរុញការអភិវឌ្ឍសកល ដែលមានភាពកាន់ តែបរិយាប័ន្ន កាន់តែផ្តល់ផល ប្រយោជន៍ជាទូទៅ និងកាន់តែមានភាពធន់ ។
ការសម្រេចបាននូវ ការអភិវឌ្ឍរួម មិនអាចឃ្លាតពីការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ។ ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូដឺ ចេណេរ៉ូលើកនេះ ប្រទេសចិនបានលើកឡើង គំនិតផ្តួចផ្តើមជាក់ស្តែងស្ដីពីអភិបាល កិច្ចលើវិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថលនិងបរិស្ថានអេកូឡូស៊ីជា ដើមដោយសង្កត់ធ្ងន់លើការ កសាងសេដ្ឋកិច្ចសកលបែបសហប្រតិបតិ្តការ ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មីនិងមិនបំផ្លាញដល់បរិស្ថានអេកូឡូស៊ី ។ ប្រការទាំងនេះបានគ្រោងផែនការយ៉ាងលម្អិតអំពីការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ។

ជានិច្ចកាល ប្រទេសចិនតែងតែជាដៃគូ សហប្រតិបត្តិការរយៈពេលយូរដ៏គួរឱ្យទុកចិត្តបាន នៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ជាអ្នកប្រតិបតិ្តជាក់ស្តែងក្នុងការគាំទ្របុព្វហេតុអភិវឌ្ឍន៍សកលផងដែរ ។
នៅយប់ថ្ងៃទី ១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ នៅក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ លោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូបានអញ្ជីញចូលរួមពិធីដាក់ឱ្យប្រើប្រាស់កំពង់ផែ Chancay តាមប្រព័ន្ធវីដេអូ ។

ច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មី តាមផ្លូវគោកនិងសមុទ្រនេះបានកាត់បន្ថយ ពេលវេលាដឹកជញ្ជូន តាមផ្លូវសមុទ្រពីប៉េរូដល់ចិន មកនៅត្រឹម ២៣ ថ្ងៃដែលសន្សំសំចៃថ្លៃដើមដឹកជញ្ជូនទំនិញលើសពី ២០ ភាគរយ ហើយនឹងនាំមកនូវប្រាក់ចំណូល ៤ពាន់៥រយលានដុល្លារអាមេរិកដល់ប្រទេសប៉េរូជារៀងរាល់ឆ្នាំ ព្រមទាំងបង្កើតឱកាសការងារដោយផ្ទាល់ចំនួនជាង ៨ ពាន់មុខតំណែង ។ ក្រៅពីនេះកំពង់ផែChancayបានតភ្ជាប់ជាមួយនឹងផ្លូវPan- Americanនិងអាចទៅដល់ក្រុងលីម៉ាតែម្តងតាមរយៈផ្លូវក្នុងរូងភ្នំ ដែលបានគ្របដណ្តប់ប្រទេសប៉េរូនិងបណ្ដាប្រទេសអាមេរិកឡាទីនយ៉ាងទូលំទូលាយ ក៏ដូចជាជំរុញការអភិវឌ្ឍទាំង ស្រុងនិងការកសាងសមាហរណកម្ម នៃតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន ។

កាលពីឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការ រួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ដែលបានផ្តល់ជាផែនការ ស្តីពីវិបុលភាពនិងការអភិវឌ្ឍរួមដែលពោរ ពេញទៅដោយតម្រិះប្រាជ្ញាបូព៌ាសម្រាប់ពិភពលោក ។ ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមនេះបានបង្កើតរឿងរ៉ាវ ស្តីពីការតភ្ជាប់គ្នានិងធ្វើកិច្ច សហប្រតិបត្តិការឈ្នះ -ឈ្នះដ៏ច្រើនរាប់មិនអស់ដែលធ្វើឱ្យ ពិភពលោកទទួលអារម្មណ៍យ៉ាងប្រាកដប្រជាថា ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលទទួលប្រជាប្រិយភាពបំផុតនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុត ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុ បានបង្កើតជាសរសៃឈាមធំ នៃការជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុង បានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី ឈានចូល”សម័យផ្លូវ ដែកល្បឿនលឿន” ផ្លូវដែកចិន-ឡាវបានជួយប្រទេសឡាវ ឱ្យសម្រេចបាននូវក្តីសុបិនរបស់ខ្លួនដែលប្រែក្លាយពី”រដ្ឋដីគោក ដែលបិទជិត”ទៅជា”រដ្ឋដីគោក ដែលតភ្ជាប់ជាមួយក្រៅប្រទេស” គម្រោងប្រព័ន្ធ PV លើទឹកបានជួយប្រទេសថៃ ឱ្យឈានចូលសង្គម បែបកាបូនទាប បច្ចេកវិទ្យាអំពីការដាំដុះស្មៅ Juncao របស់ប្រទេសចិនបាននាំមក នូវក្តីសង្ឃឹមជូន ដល់កសិករ ទាំងឡាយដែលគ្មានប្រភពចំណូលនៅប្រទេសនិងតំបន់ជាង ១០០ ទូទាំងពិភពលោក ។ល។

បើមើលពី”កំពង់ផែសហប្រតិបត្តិការ” “ផ្លូវមិត្តភាព”និង”ស្មៅសុភមង្គល”នីមួយៗអាចឃើញថា អ្វីដែលយើងឆ្លងកាត់ នោះគឺ មិនត្រឹមតែជាគម្លាតពីគ្នាយ៉ាងឆ្ងាយប៉ុណ្ណោះទេ ថែមទាំងក៏ជារបាំងនៃការអភិវឌ្ឍផងដែរ អ្វីដែលរក្សាភាពរលូននោះគឺ មិនត្រឹមតែជាការប្រាស្រ័យទៅមកផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក៏ជាសរសៃឈាមនៃសេដ្ឋកិច្ចផងដែរ ។

ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា “អ្វីដែលការរួមគ្នាកសាង’ ខ្សែក្រវាត់និងផ្លូវ’ផ្តោត សំខាន់នោះគឺ មនុស្សគ្រប់ គ្នារើសឧស អណ្តាតភ្លើងនឹងកើនឡើង ហើយការជួយយក អាសាគ្នា ទៅវិញទៅមកទើបអាចដើរបានឆ្ងាយ អ្វីដែលគោរពនោះគឺ នាំឱ្យខ្លួនឯងមានជីវភាពរស់នៅដ៏ល្អប្រសើរ ហើយក៏នាំឱ្យអ្នកដទៃទៀត មានជីវភាពរស់នៅដ៏ល្អប្រសើរដែរ អ្វីដែលអនុវត្តជាក់ស្តែងនោះគឺ ការតភ្ជាប់គ្នានិងផ្តល់ផល ប្រយោជន៍ដល់គ្នាទៅវិញទៅមក អ្វីដែលស្វែងរកនោះគឺ ការអភិវឌ្ឍរួមនិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ” ។

ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការឆ្ពោះទៅរកផ្លូវអភិវឌ្ឍន៍ដែល”ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ការសម្រេចភាពសម្បូរ សប្បាយរួមរបស់មនុស្សគ្រប់គ្នា ទើបជាភាពសម្បូរ សប្បាយដ៏ពិតប្រាកដ” ។ ដោយប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្មយ៉ាងខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស គិតគូរដល់ស្ថានការណ៍ ទូទៅនៃយុទ្ធសាស្រ្តស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ប្រទេសចិននឹងពួតដៃ គ្នាជាមួយបណ្តាប្រទេសនានា លើពិភពលោក ដើម្បីបោះជំហានទៅមុខលើផ្លូវ ដែលឆ្ពោះទៅរកការជំរុញ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

To Top