ព័ត៌មានអន្តរជាតិ

លោក Putin ៖ ជម្លោះនៅអ៊ុយក្រែននឹងអាចបញ្ចប់ ទៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ជម្លោះអ៊ុយក្រែនអាចបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ២ខែទៀតប៉ុណ្ណោះហើយ ទីក្រុងគៀវនឹងបន្តថយចុះនៃប្រាក់សម្រាប់ប្រើប្រាស់ និងគ្រាប់រំសេវ ដែលវាអាស្រ័យទៅលើការបន្តការប្រយុទ្ធនៅពេលបច្ចុប្បន្ន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន Pavel Zarubin កាលពីថ្ងៃអង្គារ លោក Putin ត្រូវបានសួរអំពីលទ្ធភាពនៃការចរចាបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

លោកPutinបានប្រាប់លោក Zarubin បន្ថែមទៀតថា៖ ពួកគេមិនអាចមានបានទេបើគ្មានអ្នកឧបត្ថម្ភពីលោកខាងលិចហើយ ពួកគេនឹងមិនមានរយៈពេលមួយខែទេ ប្រសិនបើលុយ និងគ្រាប់រំសេវអស់ពីក្នុងស្តុក។

លោកបញ្ជាក់ទៀតថា៖អ្វីៗអាចចប់ក្នុងរយៈពេលមួយខែកន្លះទៅពីរខែប៉ុណ្នោះ ហើយប្រធានាធិបតី​រុស្ស៊ីរូបនេះ​បានបន្ត​ថា អ៊ុយក្រែន​ពិត​ជា​គ្មាន​អធិបតេយ្យភាព​នោះ​ទេនៅក្នុងតំណាក់កាលនេះ។

យោងតាមលោក Putin បានឲ្យដឹងទៀតថាប្រសិនបើអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវពិតជាចង់បានសន្តិភាព នេះជាការងាយស្រួលណាស់ក្នុងការធ្វើដោយបន្ថែមថាទីក្រុងមូស្គូ បានបញ្ចេញលក្ខខណ្ឌរបស់ខ្លួនយ៉ាងច្បាស់រួចទៅហើយដើម្បីកិច្ចការងារនេះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top