ព័ត៌មានអន្តរជាតិ

ចំនួនអ្នកធ្វើអត្តឃាត ក្នុងចំណោមកុមារសិស្សសាលា នៅក្នុងប្រទេសជប៉ុន កើនឡើងខ្ពស់នៅក្នុង កំណត់ត្រា

South China Morning Post

តូក្យូ ៖ យោងតាមតួលេខបឋម ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល និងការងារ និងសុខុមាលភាពបានឲ្យដឹងថា ការធ្វើអត្តឃាត នៅក្នុងចំណោមកុមារ ដែលមានអាយុចូលរៀន ក្នុងប្រទេសជប៉ុន បានកើនឡើង ដល់៥២៧នាក់ នៅក្នុងឆ្នាំ២០២៤ ដែលលើសពីកំណត់ត្រាមុន ចំនួន៥១៤នៅក្នុងឆ្នាំ២០២២ ។

សិស្សវិទ្យាល័យមានចំនួនជិត៧០ភាគរយ នៃករណីដែលមានអ្នកស្លាប់ ចំនួន៣៤៩នាក់ បន្ទាប់មកសិស្សមធ្យមសិក្សាចំនួន១៦៣នាក់ និងសិស្សសាលាបឋមសិក្សាចំនួន១៥នាក់ ។

ការកើនឡើងគួរឱ្យកត់សម្គាល់ ត្រូវបានគេសង្កេតឃើញនៅក្នុងចំណោម សិស្សសាលាមធ្យមសិក្សា និងវិទ្យាល័យ ដែលមានសិស្សសាលាមធ្យមសិក្សា ចំនួន៩៩នាក់ បានកើនឡើងចំនួន១៩នាក់ ធៀបនឹងឆ្នាំមុន និងសិស្សវិទ្យាល័យ ចំនួន១៨៣នាក់ដោយបានកើនឡើងចំនួន១៧នាក់ ។

មូលហេតុនាំមុខគេសម្រាប់ការធ្វើអត្តឃាតក្នុងចំណោមបុគ្គល ដែលមានអាយុក្រោម១៩ឆ្នាំ រួមមានការតស៊ូសិក្សា និងការព្រួយបារម្ភអំពីផ្លូវអនាគត ចំនួន៣៤៩ករណី បញ្ហាសុខភាពផ្លូវចិត្តដូចជាជំងឺធ្លាក់ទឹកចិត្ត ចំនួន២៨៤ករណី និងបញ្ហាទាក់ទងនឹងគ្រួសារ ដូចជាជម្លោះជាមួយឪពុកម្តាយ ចំនួន១៤៨ករណី ។

ក្រសួងខាងលើបានទទួលស្គាល់ តួលេខធ្វើអត្តឃាតសិស្សខ្ពស់ ជាការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានសន្យាថា នឹងធ្វើការវិភាគរកមូលហេតុ ខណៈកំពុងធ្វើការជាមួយអង្គការ ពាក់ព័ន្ធដើម្បីអនុវត្តវិធានការប្រឆាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top