ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានការ ចូលរួមពីទីក្រុងគៀវ មិនអាចទទួល យកបាននោះទេ

xinhua

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី  បានឲ្យដឹងថា ទីក្រុងគៀវ នឹងមិនទទួលយកកិច្ចចរចាសន្តិភាព ទ្វេភាគីណាមួយឡើយ ហើយលោកបានអះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានគ្មានការចូលរួម ពីទីក្រុងគៀវ មិនអាចទទួលយកបាននោះទេ ។

លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងមិនទទួលយកកិច្ចពិភាក្សា ទ្វេភាគីណាមួយអំពីអ៊ុយក្រែន ដោយគ្មានវត្ដមានយើង ចូលរួមនោះទេ” ។ លោកបានថ្លែងថា ជំនួបមួយនៅអ៊ុយក្រែន-អាមេរិក។ ទម្រង់គួរតែជាចំណុចចាប់ផ្តើម សម្រាប់ដំណើរការសន្តិភាព ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន បន្ទាប់មកការចរចាជាមួយរុស្ស៊ី។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានគូសបញ្ជាក់អំពី សារៈសំខាន់នៃការមានដៃគូអឺរ៉ុប នៅតុចរចា បើទោះជាគេដឹងថា ដំណើរការចរចាសន្ដិភាពអ៊ុយក្រែន គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយពីមានការសម្របសម្រួល ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។

កាលពីថ្ងៃពុធ លោក ហ្សេឡិនស្គី បានពិភាក្សាអំពីវិធីនាំសន្តិភាព ដល់អ៊ុយក្រែន ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការចរចានេះបានធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទមុន របស់លោក ត្រាំ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top