ព័ត៌មានអន្តរជាតិ

លោក Zelensky ទាមទារឲ្យមានការធានាផ្នែកសន្តិសុខ ឲ្យដូចទៅនឹងទំរង់ដែលអាមេរិក ធ្វើសម្រាប់អ៊ីស្រាអែល

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានគូសបញ្ជាក់នូវបញ្ជីបំណង នៃការធានាសន្តិសុខ ដែលថាគាត់ចង់បញ្ចូលក្នុងកិច្ចព្រមព្រៀង សន្តិភាពជាមួយរុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ NBC News ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ជំនួយ ផ្នែកយោធាដ៏ច្រើនសន្ធឹកសន្ធាប់ សមាជិកភាពសហភាពអឺរ៉ុបជាបន្ទាន់ និងការការពារស្រដៀងទៅនឹង អ្វីដែលបានផ្តល់ដល់អ៊ីស្រាអែល។

ការទាមទាររបស់គាត់បាន កើតឡើងនៅពេលដែលរុស្ស៊ី និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារ ដោយលើកឡើងខ្លាំងំអំពីការស្វែងរក ដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន។

យ៉ាងណាក្តីលោក Zelensky បានទទូចថាគ្មានកិច្ចព្រមព្រៀងណាមួយ អាចត្រូវបានធ្វើឡើងដោយគ្មាន ការចូលរួមដោយផ្ទាល់ពីភាគីខាងទីក្រុងគៀវនោះទេ និងបានរំលឹកឡើងវិញនូវបញ្ជី នៃការធានាសន្តិសុខដែលគាត់រំពឹងថា នឹងត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ដ៏មានសក្តានុពលមួយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top