ព័ត៌មានអន្តរជាតិ

លោក Trump បដិសេធថា មហាសេដ្ឋី Elon Musk មិនត្រូវបានប្រាប់ឱ្យដឹងផែនការ សម្ងាត់កំពូលសម្រាប់សង្គ្រាម ដែលមានសក្តានុពល ជាមួយប្រទេសចិននោះទេ

AFP

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធរបាយការណ៍ របស់កាសែត New York Times ដែលបានផ្សាយថា សម្ព័ន្ធមិត្តជិតស្និទ្ធ របស់លោក គឺមហាសេដ្ឋី Elon Musk នឹងត្រូវប្រាប់ដោយមន្ទីរប៉ង់តាហ្គោន នៅថ្ងៃសុក្រអំពីផែនការរបស់យោធា សហរដ្ឋអាមេរិក សម្រាប់សង្គ្រាមណាមួយ ដែលអាចផ្ទុះឡើងជាមួយប្រទេសចិន។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បាន​និយាយ​នៅ​ក្នុង​ការ​ប្រកាស​អំពី​កិច្ច​ប្រជុំ​មន្ទីរ​ប៉ង់តាហ្គោន ​នៅ​លើ​គេហទំព័រ Truth Social កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា “ចិន​នឹង​មិន​ត្រូវ​បាន​គេ​លើក​ឡើង​ឬ​ពិភាក្សា​ឡើយ” ។

ប្រធានមន្ទីរបញ្ចកោណលោក Pete Hegseth បាននិយាយនៅក្នុងការប្រកាសនៅលើ X ថាកិច្ចប្រជុំនេះនឹង លើកឡើង “អំពីការច្នៃប្រឌិត ប្រសិទ្ធភាព និងការផលិតកាន់តែឆ្លាតវៃ” ។

មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា សេចក្តីសង្ខេបសម្រាប់លោក Elon Musk នឹងមានការចូលរួមដោយមន្ត្រីយោធា ជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក នៅក្នុងមន្ទីរប៉ង់តាហ្គោន ហើយនឹងក្លាយជាទិដ្ឋភាព ទូទៅ លើប្រធានបទផ្សេងៗគ្នា រួមទាំងប្រទេសចិនផងដែរ។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ New York Times ការសង្ខេបនេះនឹង រួមបញ្ចូលស្លាយពី ២០ ទៅ ៣០ ដែលបង្ហាញពីរបៀបដែលសហរដ្ឋអាមេរិក នឹងប្រយុទ្ធនៅក្នុងជម្លោះជាមួយប្រទេសចិន ។ កាសែត​នេះ​បាន​ដក​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ពីរ​រូប​ដែល​ខ្លួន​ មិន​បញ្ចេញអត្តសញ្ញាណ។

ការចូលទៅកាន់ផែនការយោធា ដែលត្រូវបានការពារ យ៉ាងជិតស្និតនឹងបង្ហាញ ពីការពង្រីកតួនាទីរបស់លោក Musk យ៉ាងខ្លាំងក្នុងនាមជាទីប្រឹក្សាលោក Trump ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការចំណាយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top