ព័ត៌មានអន្តរជាតិ

ចក្រអង់គ្លេស គ្រោងបញ្ចូន ជនអន្តោប្រវេស ទៅឧបទ្វីបបាល់កាន Balkans

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ចក្រភពអង់គ្លេស កំពុងស្វែងរកជម្រើស នៃការបញ្ជូនជនចំណាកស្រុក ដែលត្រូវបានបដិសេធមិន ទទួលសិទ្ធិជ្រកកោនទៅ មជ្ឈមណ្ឌលវិលត្រឡប់ នៅក្នុងរដ្ឋភាគខាងលិច Balkan។

ប្រភពដដែលបាន ដកស្រង់ចេញពីកាសែត The Times ដែលបានរាយការណ៍ កាលពីថ្ងៃសុក្រ និងដោយបានសាកសួរពីប្រភព ពីខាងក្នុងរដ្ឋាភិបាល មកវិញផងដែរ ។
សំណើនេះកើតឡើង នៅពេលដែលរដ្ឋាភិបាលទីក្រុងឡុងដ៍ នៅកំពុងបន្តតស៊ូជាមួយនឹងវិបត្តិ រយៈពេលជាច្រើនឆ្នាំនៃអ្នកស្វែង រកសិទ្ធិជ្រកកោនដែលឆ្លង កាត់ច្រកអង់គ្លេសតាមរយៈទូកតូចៗ។

ទោះបីជាមានវិធានការជាបន្តបន្ទាប់ ដែលត្រូវបានអនុវត្តដោយចក្រភពអង់គ្លេស ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ និងគ្រប់គ្រងអន្តោប្រវេសន៍ ក៏ដោយការស្ទង់មតិ ចុងក្រោយបានបង្ហាញថា វានៅតែជាបញ្ហាសំខាន់បំផុតទីពីរសម្រាប់ពលរដ្ឋ របស់ប្រទេសបន្ទាប់ពីសេដ្ឋកិច្ច។

គួរឲ្យដឹងដែរថាបើយោង តាមការស្រាវជ្រាវ និងស្ទាបស្ទង់ មតិនាពេលកន្លងមកគេររកឃើញថា ៧២ភាគរយ នៃជនជាតិអង់គ្លេសនិយាយថា អន្តោប្រវេសន៍ ត្រូវបានគ្រប់គ្រង យ៉ាងលំបាកដោយរដ្ឋាភិបាល៕

ប្រែសម្រួល៖ស៊ុនលី

To Top