យប់ថ្ងៃទី១៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅទីស្នាក់ការកណ្តាល របស់បក្សកុម្មុយនីស្តវៀតណាម។
ថ្លែងក្នុងកិច្ចចំនួប លោក Xi Jinping បានលើកឡើងថា ចិននិងវៀតណាមសុទ្ធតែទទួលបន្ទុកបេសកកម្ម ប្រវត្តិសាស្រ្តដែលសម្រេចបាន នូវការស្តាប់ប្រជាជាតិឡើងវិញ និងពន្លឿនការអភិវឌ្ឍប្រទេស។ ភាគីទាំងពីរគួតែបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រព ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនយោបាយនៃ ការកសាងសហគមន៍រួមវាសនាចិន-វៀតណាម។ ភាគីទាំងពីរគួរតែជំរុញការ អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ការទ្រង់ទ្រងជាយុទ្ធសាស្រ្តដ៏រឹងមាំ សម្រាប់ប្រទេសទាំងពីរពួតដៃគ្នាឆ្ពោះទៅកាន់ទំនើបកម្ម។
ភាគីទាំងពីរគួរតែបង្កើន កិច្ចសហប្រតិបត្តិការខាងការផ្លាស់ប្រជាជន ដើម្បីបង្កើនចំណងមិត្តភាពចិន-វៀតណាម។ ត្រូវរៀបចំឱ្យបានលល្អនូវសកម្មភាពអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងរៀតណាម និងឆ្នាំផ្លាស់ប្តូរប្រជាជន រៀបរាប់ពីរឿងរ៉ាវពណ៌ក្រហម ស្តីពីមេត្រីភាពចិន-វៀតណាមផង រៀបរាប់ពីរឿងរ៉ាវដែលប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា និងពួតដៃឆ្ពោះទៅកាន់ទំនើបកម្ម។
ជាការឆ្លើយតប លោក Pham Minh Chinh ថ្លែងថា ភាគីវៀតណាមរំពឹងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីចិនលើវិស័យវិនិយោគខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម តភ្ជាប់គ្នា បច្ចេកវិទ្យានិងហិរញ្ញវត្ថុជាដើម លើកកម្ពស់ភាពរស់រវើលនិងកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ច ដើម្បីរួមគ្នាទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈម។ រំពឹងថា បង្កើនកិច្ចសម្របសម្រួល និងសហការជាមួយចិនក្នុងកិច្ចការអន្តរជាតិនិងក្នុងតំបន់ រក្សាឆន្ទៈមុតមាំជាយុទ្ធសាស្រ្តក្រោមស្ថានការណ៍ អន្តរជាតិដ៏ស្មុគ្រស្មាញនិងចេះតែប្រែប្រួល ដើម្បីរួមគ្នាគាំពារពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ៕
