ព័ត៌មានអន្តរជាតិ

អគារព្រះវិហារ របស់រុស្ស៊ីមួយកន្លែង ត្រូវបានបំផ្លាញ ដោយការវាយប្រហារ ដោយយន្តដ្រូនរបស់អ៊ុយក្រែន

xinhua

មូស្គូ៖ ការវាយប្រហារ ដោយយន្តហោះដ្រូន របស់អ៊ុយក្រែន បានបំផ្លាញអគារព្រះវិហារ ឈើមួយកន្លែង នៅតំបន់ Belgorod ភាគខាងលិចនៃប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការវាយប្រហារនេះ បាន វាយប្រហារភូមិ Sukharevo ដែលជាកន្លែងព្រះវិហារ New Jerusalem ដែលជាកន្លែង គោរពបូជាដ៏ សំខាន់ក្នុងតំបន់ត្រូវបានដុតបំផ្លាញ បន្ទាប់ពីយន្តហោះដ្រូន របស់អ៊ុយក្រែនបានទម្លាក់គ្រាប់បែក នេះបើតាមអភិបាលតំបន់លោក Vyacheslav Gladkov បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ នៅលើប៉ុស្តិ៍ Telegram របស់លោក។ 

ចំពោះការវាយប្រហារនេះ មិន​មាន​អ្នក​រង​របួស​ត្រូវ ​បាន​គេ​រាយការណ៍​នោះទេ ។ អគារព្រះវិហារ New Jerusalem ដែលជាសំណង់ឈើទាំងស្រុង គឺជាវត្តដ៏សំខាន់មួយ របស់វិហារគ្រិស្ត របស់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top