ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអ៊ីស្រាអែល ស្នើឲ្យបញ្ចូលតំបន់ ភាគខាងត្បូងប្រទេស លីបង់ ជាកម្មសិទ្ធរបស់ខ្លួន

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bezalel Smotrich បាននិយាយថា អ៊ីស្រាអែលគួរតែដណ្តើម យកទឹកដីដ៏ច្រើននៅភាគខាងត្បូង ប្រទេសលីបង់ ជាផ្នែកនៃយុទ្ធនាការបន្ត របស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធ Hezbollah ។
លោកបាននិយាយតាមវិទ្យុអ៊ីស្រាអែល កាលពីថ្ងៃចន្ទថា ព្រំដែនថ្មី គួរតែត្រូវបានផ្លាស់ប្តូរទៅគ្រប់ផ្លូវទៅកាន់ទន្លេ Litani ដែលមានចម្ងាយជិត៤០គីឡូម៉ែត្រ ពីព្រំដែនភាគខាងត្បូង នៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល។

យេរូសាឡឹមខាងលិច បានចាប់ផ្តើមយុទ្ធនាការយោធា ប្រឆាំងនឹងក្រុមហេសបូឡានៅដើមខែមីនា បន្ទាប់ពីចលនាសកម្ម ប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់ បានបើកការវាយប្រហារ លើរដ្ឋជ្វីហ្វក្នុងការសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ។

ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​យុទ្ធនាការ​រួម​រវាង​អាមេរិក និង​អ៊ីស្រាអែល​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មិនបានឆ្លើយតបទៅនឹងសំណើរបស់ Reuters ដើម្បីធ្វើអត្ថាធិប្បាយទេ។ កន្លងមក រដ្ឋមន្ត្រីការពារជាតិ Israel Katz ក៏បាននិយាយដែរថា ប្រទេសលីបង់អាចបាត់បង់ទឹកដី ប្រសិនបើខ្លួនបរាជ័យក្នុងការរំសាយអាវុធរបស់ក្រុម Hezbollah។

កាល​ពី​ថ្ងៃ​អាទិត្យ យោធា​អ៊ីស្រាអែល ​បាន​ប្រកាស​ពី​ផែនការ ​ពង្រីក​ប្រតិបត្តិការ​ទាំង​ជើង​គោក និង​ផ្លូវ​អាកាស​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top