ព័ត៌មានអន្តរជាតិ

​Update: ចំនួនអ្នកស្លាប់កើនឡើងដល់ ៦៦ នាក់ ក្នុងករណីធ្លាក់យន្តហោះយោធា នៅប្រទេសកូឡុំប៊ី

បូហ្គោតា៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៦ នាក់ ដោយសារការធ្លាក់យន្តហោះយោធាកាលពីថ្ងៃចន្ទ នៅខេត្ត Putumayo ភាគនិរតីនៃប្រទេសកូឡុំប៊ី នេះបើយោងតាមយោធាកូឡុំប៊ី។

យោងតាមតួលេខចុងក្រោយបំផុត ក្នុងចំណោមមនុស្ស ១២៨ នាក់នៅលើយន្តហោះ ការធ្លាក់នេះក៏បានបន្សល់ទុកមនុស្ស ៥៧ នាក់រងរបួស ៤ នាក់បាត់ខ្លួន និងម្នាក់មិនរងរបួសទេ។

ដំបូងឡើយ យោធាបានឧ្យដឹងថា យន្តហោះដឹកជញ្ជូន C-130 Hercules ដែលត្រូវបានធ្លាក់ កំពុងដឹកអ្នកដំណើរ ១១៤ នាក់ និងសមាជិកនាវិក ១១ នាក់។

មេបញ្ជាការកងកម្លាំងអវកាសកូឡុំប៊ី លោក Carlos Silva បានឧ្យដឹងថា ការស៊ើបអង្កេតកំពុងដំណើរការ​ ដើម្បីកំណត់មូលហេតុនៃការធ្លាក់នេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top