ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍CGTN បង្ហាញថា ប្រទេសចិនមានជំនឿចិត្តចំពោះកម្លាំងនវានុវត្តន៍ក្នុងអំឡុងពេលអនុវត្ត«ផែនការប្រាំឆ្នាំទី១៥»!
បម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សកំពុងវិវត្តកាន់តែលឿន នវានុវត្តន៍ផ្នែកបច្ចេកវិទ្យាគឺជាកត្តាដ៏សំខាន់នៃការប្រែប្រួល។ ក្នុងអំឡុងពេលអនុវត្ត «ផែនការប្រាំឆ្នាំទី១៥» ប្រទេសចិននឹងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការអភិវឌ្ឍ កម្លាំងបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយពឹងផ្អែកលើខ្លួនឯង ។ កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃវេទិកា Zhongguancun បានក្លាយជាបង្អួចដ៏សំខាន់មួយ សម្រាប់សហគមន៍អន្តរជាតិឈ្វេងយល់អំពីសភាពការណ៍ នៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មី បំផុតរបស់ប្រទេសចិន ។
បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក ជាលទ្ធផលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៤% បានសម្គាល់ឃើញថា ការប្រកួតប្រជែងបច្ចេកវិទ្យាដែលចាត់ទុកនវានុវត្តន៍ជាស្នូល នឹងក្លាយជាចំណុចក្តៅនៃការប្រកួតប្រជែងកម្លាំងជាតិចម្រុះ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤,៩% បានសម្គាល់ឃើញថា ប្រទេសចិនបានបង្ហាញពីអាកប្បកិរិយាបើកទូលាយ សហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះក្នុងវិស័យនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា វានឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់សហគមន៍អន្តរជាតិ។
