ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ​ កំពុងរៀបចំ សម្រាប់ប្រតិបត្តិការដីគោក​ រយៈពេលជាច្រើន សប្តាហ៍នៅក្នុងប្រទេសអ៊ីរ៉ង់

ញូវយ៉ក៖​ មន្ទីរបញ្ចកោណកំពុងរៀបចំ សម្រាប់ប្រតិបត្តិការដីគោក រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលទាហាន និងកងម៉ារីន អាមេរិក រាប់ពាន់នាក់បានមកដល់មជ្ឈិមបូព៌ា​ សម្រាប់អ្វីដែលអាចក្លាយជា ដំណាក់កាលថ្មីដ៏គ្រោះថ្នាក់នៃសង្គ្រាម ប្រសិនបើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជ្រើសរើសបង្កើនភាពតានតឹង នេះបើយោងតាមការចុះផ្សាយរបស់ The Washington Post។

ប្រតិបត្តិការដីគោកណាមួយ ដែលអាចកើតមាននឹងមិនគ្រប់គ្រាន់​ សម្រាប់ការឈ្លានពានទ្រង់ទ្រាយធំនោះទេ ហើយជំនួសមកវិញអាចពាក់ព័ន្ធនឹងការវាយ ឆ្មក់ដោយកងកម្លាំងប្រតិបត្តិការ ពិសេស និងកងទ័ពថ្មើរជើងធម្មតា នេះបើយោងតាមការដកស្រង់សម្តីរបស់មន្ត្រី​ ដែលបានឧ្យដឹងក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

បេសកកម្មបែបនេះអាចធ្វើឱ្យបុគ្គលិកអាមេរិកប្រឈមនឹងការគំរាមកំហែងជាច្រើន រួមទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់ ការបាញ់ប្រហារលើដី និងគ្រឿងផ្ទុះដែលមិនបានកែច្នៃ របាយការណ៍នេះបានកត់សម្គាល់ថា ដោយបន្ថែមថារដ្ឋបាលលោក ដូណាល់​ ត្រាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះមានភាពស្ទាក់ ស្ទើររវាងការប្រកាសថា សង្គ្រាមកំពុងបញ្ចប់ និងគំរាមកំហែងពង្រីកវា។

មន្ត្រីរូបនេះ​បាន​ឧ្យដឹងថា ការពិភាក្សា​ក្នុង​ជួរ​រដ្ឋបាល​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​មួយខែ​កន្លងមក​នេះ​បាន​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​ដណ្តើម​យក​កោះ Kharg ដែល​ជា​មជ្ឈមណ្ឌល​នាំចេញ​ប្រេង​ដ៏សំខាន់​របស់​អ៊ីរ៉ង់​នៅ​ឈូងសមុទ្រ​ពែរ្ស និង​ការ​វាយឆ្មក់​ចូល​ទៅ​ក្នុង​តំបន់​ឆ្នេរសមុទ្រ​ផ្សេងទៀត​នៅ​ជិត​ច្រកសមុទ្រហ័រមូស ដើម្បី​កំណត់​ទីតាំង និង​បំផ្លាញ​អាវុធ​ដែល​អាច​កំណត់​គោលដៅ​លើ​ការដឹកជញ្ជូន​ពាណិជ្ជកម្ម និង​យោធា។

ប្រភពបាន​បន្ថែម​ថា ក្នុង​រយៈពេល​មួយខែ​កន្លងមក​នេះ កងទ័ព​សហរដ្ឋអាមេរិក​ចំនួន ១៣ នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ រួមទាំង​ប្រាំមួយ​នាក់​ក្នុង​គ្រោះថ្នាក់​យន្តហោះ​នៅ​អ៊ីរ៉ង់​ ៦នាក់​ក្នុង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​កំពង់ផែ Shuaiba ក្នុង​ប្រទេស​គុយវ៉ែត និង​ម្នាក់​ក្នុង​ការវាយប្រហារ​លើ​មូលដ្ឋាន ​ទ័ពអាកាស Prince Sultan ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

សមាជិក​យោធា​ជាង ៣០០ នាក់​បាន​រងរបួស​ដោយ​យន្តហោះ​ គ្មាន​មនុស្ស​បើក និង​មីស៊ីល​របស់​អ៊ីរ៉ង់​ក្នុង​ការវាយប្រហារ​សងសឹក​ដែល​កំណត់​គោលដៅ​លើ​ទីតាំង ​របស់​សហរដ្ឋអាមេរិក ​នៅក្នុង​ប្រទេស​យ៉ាងហោចណាស់​  ៧​ ទូទាំង​តំបន់មជ្ឈិមបូព៌ា ដោយ​យ៉ាងហោចណាស់ ១០ នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top