អ៊ីស្រាអែល បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីបន្តការប្រយុទ្ធដ៏ខ្លាំងក្លា ប្រឆាំងនឹងអ៊ីរ៉ង់ជាថ្មីម្ដងទៀង
យេរូសាឡឹម៖ យោធាអ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការលើកឡើងរបស់ប្រមុខ កងទ័ពអ៊ីស្រាអែល ចំពេលមានរបាយការណ៍ អំពីវឌ្ឍនភាពនៅ ក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
យោងតាមសេចក្តីថ្លែងការណ៍មួយបានឧ្យដឹងថា មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលវាយតម្លៃស្ថានភាពនៅបញ្ជាការភាគខាងជើងរបស់យោធាអ៊ីស្រាអែល។
លោកបានលេីកឡេីងថា យោធាអ៊ីស្រាអែល “ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លាភ្លាមៗ” និងធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ ចុះខ្សោយបន្ថែមទៀត ដោយបន្ថែមថា “យើងនឹងរក្សាការត្រៀមខ្លួន និងភាពបត់បែនប្រតិបត្តិការឱ្យបានយូរតាមដែលចាំបាច់”។
ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងកិច្ចចរចាដែលមានគោលបំណងពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ ទោះបីជាមានការខ្វែងគំនិតគ្នាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ក៏ដោយ។
គណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានកោះប្រជុំនៅល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ចំពេលមានការវិវត្តន៍លេីស្ថាការណ៍នេះ។
មេបញ្ជាការកងទ័ពអ៊ីស្រាអែលរូបនេះ ក៏បានឧ្យដឹងផងដែរថា កងកម្លាំងអ៊ីស្រាអែលកំពុងបន្តវាយប្រហារក្រុមហេសបូឡា «នៅទូទាំងគ្រប់ទិដ្ឋភាពទាំងអស់» នៅក្នុងប្រទេសលីបង់៕
ប្រែសម្រួល ឈូក បូរ៉ា
