ព័ត៌មានអន្តរជាតិ

លោក Han Zheng អនុប្រធានរដ្ឋចិន​ បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​​បេឡារុស

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុស លោក Han Zheng អនុប្រធានរដ្ឋចិន​បានបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស  និងជួបពិភាក្សា​ការ​ងារ​ដោយឡែកពីគ្នាជាមួយលោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Turchin នាយករដ្ឋមន្រ្តីបេឡារុសនិងលោក Nikolai Snopkov ឧបនាយករដ្ឋមន្ត្រីទី ១ របស់បេឡារុស​​នៅទីក្រុង Minsk ​។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ លោក Han Zheng និងលោក Snopkov បានអញ្ជើញ​ជា​សហអធិបតី​ក្នុងពិធី​​បើកនៃវេទិកាសហប្រតិបត្តិការផ្នែក​ឧស្សាហកម្ម​និងវិនិយោគចិន-បេឡារុស​និង​ព្រឹត្តិការណ៍ពិសេសក្រោមប្រធានបទ​”ការចែករំលែកទីផ្សារធំ ៖ នាំចេញ ទៅប្រទេសចិន” ​ ។ លោក Han Zheng បានថ្លែងថា ប្រទេសចិនរីករាយ​បន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាមួយប្រទេសបេឡារុស ស្វែងរកពីសក្តានុពលសម្រាប់ជំរុញ​កំណើនពាណិជ្ជកម្ម​និងពង្រីកកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មនិង​វិនិយោគ​ ។
ប្រទេសចិននឹងប្រកាន់ខ្ជាប់ នូវការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​និងពង្រីកការបើកទូលាយកម្រិតខ្ពស់ទៅកាន់ពិភពខាងក្រៅ​ ដើម្បីផ្តល់នូវលំហទីផ្សារកាន់តែធំ​ទូលំទូលាយ និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសនានានៅលើពិភពលោក បូករួមទាំងប្រទេសបេឡារុសផងដែរ ។ ​តំណាងជិតមួយពាន់នាក់ដែលមកពីមជ្ឈដ្ឋាន​នយោបាយ​និងធុរកិច្ចរបស់ប្រទេសទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ហើយសហគ្រាសរបស់ភាគីទាំងពីរបានធ្វើការពិភាក្សា​ខាងធុរកិច្ច​​និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន​ ៕

To Top