DAP News
Feature

លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ ដែលរៀបចំឡើង ​ដោយលោក Kim Jong-un

យប់ថ្ងៃទី ៨ ខែមិថុនា ​​ នៅ​ទីក្រុងព្យុងយ៉ាង ​លោក​ Xi Jinping ​អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និងជាប្រធាន​រដ្ឋ​ចិន និងលោកស្រី Peng Liyuan ​ជាភរិយាបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍​ ​ដែលរៀបចំឡើង​ដោយលោក Kim Jong-unអគ្គលេខាធិការ នៃគណបក្សពលករកូរ៉េខាងជើង​ និងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េ​ខាងជើង​។ 

លោក Xi Jinping ​បានលើកឡើងថា ឆ្នាំនេះ ជាខួប ៦៥ ឆ្នាំនៃការចុះហត្ថលេខាលើ «សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការមេត្រីភាពចិន-កូរ៉េខាងជើង» ទំនាក់ទំនងចិន-កូរ៉េខាងជើងបានឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាមួយលោកអគ្គលខាធិការបក្ស Kim Jong-un។ យើងបានសម្គាល់ឃើញជាឯកច្ឆន្ទថា ត្រូវ​ក្តាប់ជាប់និន្នាការ នៃយុគសម័យ ស្តីពីអនាគតនិងជោគវាសនា នៃសង្គមនិយម សម្របតាមបំណងប្រាថ្នារួមរបស់ប្រជាជន នៃប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរខាងយុទ្ធសាស្រ្ត ត្រួសត្រាយកិច្ចសហប្រតិបត្តិប្រាកដប្រជា បង្កើនការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន ជំរុញឱ្យទំនាក់ទំងចិន-កូរ៉េខាងជើងអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដើម្បីពួតដៃគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរ នៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ និងជំរុញឱ្យសង្គមមនុស្សជាតិវិវឌ្ឍរីកចម្រើនឥតឈប់ឈរ។

ជាការឆ្លើយតប លោក Kim Jong-un​ បានថ្លែងថា​ ខ្ញុំបានជួបសន្ទនាជាថ្មីម្តងទៀតជាមួយលោកអគ្គលេខាធិការបក្ស  Xi Jinping ​ បន្ទាប់ពី ​៩ ខែ​ក្រោយ យើងបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការជំរុញទំនាក់ទំនងកូរ៉េខាងជើង-ចិនដែលប្រកបដោយអត្ថន័យក្នុងយុគសម័យថ្មីបន្ថែមទៀតក្នុងបរិបទបម្រែបម្រួលស្ថានការណ៍ថ្មី ហើយបានផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។ ប្រការនេះមុខជានឹងជំរុញចំណងមិត្តភាពប្រពៃណី រវាងកូរ៉េខាងជើងនិងចិនឱ្យវិវឌ្ឍរីកចម្រើនកាន់តែលឿន​ដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាព ក្នុងតំបន់និងពិភពលោកជាមិនខាន៕

To Top