Feature

បក្សកម្មុយនីស្តចិន​ មាន​ភាពចាស់ទុំ​ខាង​​នយោបាយ​ | ​​ការឈ្វេង​យល់​ តាម​មុំ​ផ្សេង​ទៀត ​អំពី​​មហាដំណើរ​​​​

នៅឆ្នាំនោះ ​  គណបក្ស​​វ័យក្មេង​មួយ​បាន​ធ្វើ​កិច្ច​​ប្រជុំ​ដើម្បី​ពិគ្រោះ​ពិភាក្សា​ពី​ក្តីកង្វល់​ដែល​ប្រឹង​​តស៊ូ​​ប្រយុទ្ធ​​រយៈពេលយូរ​​ខាតតែ​កម្លាំង​ទ័ព​​មិន​ដែល​ឈ្នះ​ទីចុងបំផុត​ទទួលយក​​​ថា​   ​​មិនថា«​ស្បែកជើងរបស់អ្នកដទៃ​»ស្អាត​​ប៉ុណ្ណា​​ ​ ​​​ចង់​ស្រួល​តាមផ្លូវ​ដើរទៅមុខ  ​មាន​​តែ​«ពាក់ស្បែកជើង​របស់​​ខ្លួន​» ។​

​ទន្លេនៃប្រវត្តិសាស្ត្រ​ហូរយ៉ាងលឿនជាមួយ​រលកបក់បោក ​​  គ្រា​របត់​គន្លឹះ​​ដែល​កំណត់​ទិសដៅ​មានតែ​​ប៉ុន្នានជំហ៊ាន​​​ប៉ុណ្ណោះ​។ ​គ្រា​របត់​ដ៏អស្ចារ្យ​ដែល​កំណត់​ជោគវាសនា​នៃប្រទេសចិន​​​បាន​​​កើតឡើង​ក្នុង​​ដំណាក់កាល​ពាក់កណ្តាល​នៃ​​មហាដំណើរ ​ ជាក់ស្តែង​គឺ​ ឆ្នាំ ១៩៣៥។

កិច្ចប្រជុំ​​ ជុន យី ​(遵义会议) ​  ជា​គ្រារបត់​​គន្លឹះ​ដើម្បី​ឱ្យ​​បក្ស​កុម្មុយនីស្តិ​ចិន​ទទួលបាន​​​ភាពចាស់ទុំ​ខាង​នយោបាយ ​​ ​ ​ស្មារតី​​នៃ​កិច្ចប្រជុំនេះ​​បានបន្ត​​ជះឥទ្ធិពល​រហូតដល់​​បច្ចុប្បន្ន ​ ​​។​ ​ពេល​ធ្វើ​​​កិច្ចប្រជុំ ជុន យី ​ ​ ​  ​បក្សកុម្មុយនីស្ត​ចិនទើបតែ​បង្កើតឡើង​ ១៤ ឆ្នាំប៉ុណ្ណោះ ​​​ការ​ប្រយុទ្ធ​ជាមួយ​​សត្រូវ​​តាមតែ​​​បទ​ពិសោធន៍​​នៃ​ប្រទេសផ្សេង​​  ​បាន​បណ្តាលឱ្យ​ចំនួន​មនុស្ស​ច្រើន​នៃ​កងទ័ពក្រហម​មជ្ឈឹម​​បាន​ពលីជីវិត​​។

« លក្ខណៈពិសេស​ដ៏​ច្បាស់​​នៃ​កិច្ចប្រជុំ​​  ជុន យី ​  គឺ​ប្រកាន់ខ្ជាប់ការពិត​ កែ​តម្រូវ​កំហុស​របស់​ខ្លយន​ដោយ​បាន​​​កំណត់​ថា​  ការ​តាក់តែង​​​និងអនុវត្ត​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​ ដែល​សមស្របនឹង​លក្ខណៈពិសេស​នៃ​ការធ្វើ​បដិវត្ត​ក្នុង​​ប្រទេស​ចិន ​គួរ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​​នៃ​​​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ។ ​​»    ​លោក ​​ Xi Jinping ​អគ្គលេខាធិការ​នៃ​គណៈកមា្មធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​បាន​គូស​បញ្ជាក់ថា​ ​​​ចង់ទទួលបានការរីកចម្រើន​ ចាំបាច់ត្រូវ​​មានភាព​ឯករាជ្យ​​ម្ចាស់ការ ​ ​អនុវត្ត​តាម​ការពិត​  ​​និង​មាន​ការបត់បែន​តាម​បែប​វិទ្យាសាស្ត្រ​។​ ​

កងទ័ព​ក្រហម​បាន​ចេញ​​​ផុតពីសភាពកាណ៍​​ដ៏ងងឹតគ្មានកោះត្រើយ ​​ដោយ​ប្រើប្រាស់​បទពិសោធន៍​នៃ​កិច្ចប្រជុំ​ជុនយី​ ​ ​​ ​ ហើយ​ក្រោយមក​​បន្ត​​ដណ្តើម​​បាន​ជ័យជម្នះ​ជាច្រើន​លើក​ដែល​ហាក់​ដូចជា​មិន​អាច​ទៅរួច  ។  ​​ក្នុង​យុគសម័យថ្មី  ​ប្រទេស​​ចិនបាន​លុបបំបាត់​ភាពក្រីក្រ​  ​​ទំនើបកម្មតាមបែបផែនចិន​កំពុងកសាង​​​អនាគត​ដ៏​ទូលំទូលាយ​ក្រោមការដឹកនាំ​របស់​លោក​ Xi ​Jinping  ​។​​​​
 
រឿង​​ដ៏គួរឱ្យ​ចាប់អារម្មណ៍​មួយ​​​  ​៖   ​សព្វថ្ងៃនេះ  ​​ស្រុកកំណើត​របស់​ស្រាស ​ម៉ៅ តៃ  ដ៏​ល្បី​​ឈ្មោះ​​​គឺ​ស្ថិត​នៅជិត​​នឹង​​ទី​ក្រុង ​ជុន យី​  ​​ក្រោយ​ពី​កិច្ច​ប្រជុំ​ ​ ​នៅឆ្នាំនោះ  ​​​កងទ័ពក្រហម​បាន​ទៅដល់​ឃុំ​ ម៉ៅតៃ​​​ ​សមរភូមិប្រយុទ្ធ​​ល្បីល្បាញ​​ក្នុង​ប្រវត្តិសាស្ត្រ​​យោធាសកល​​ ​ដែល​កម្លាំងទ័ព​ ៣​ ម៉ឺន​នាក់​វាយឈ្នះ​កម្លាំងទ័ព​ ៤០ ម៉ឺននាក់​​​ក៏​បាន​ចាប់ផ្តើម​ …  ឈ្មោះផ្លូវការនៃ​សមរភូមិ​ប្រយុទ្ធ​៖ ​ឆ្លងកាត់ទន្លេ ឈីសួយ បួនដង (四渡赤水)​៕

To Top