សន្និសីទពិភពលោកលើកទី ២ ស្តីពីវិជ្ជាបុរាណ បើកធ្វើនៅទីក្រុងអាថែន ប្រទេសក្រិក
សន្និសីទពិភពលោកលើកទី ២ ស្តីពីវិជ្ជាបុរាណ បានបើកធ្វើនៅទីក្រុងអាថែន ប្រទេសក្រិក នៅថ្ងៃទី ៩ ខែមិថុនា ។
ភ្ញៀវកិត្តិយស ដែលចូលរួមសន្និសីទ បានថ្លែងថា តាំងពីសន្និសីទពិភពលោកលើកទី ១ ស្តីពីវិជ្ជាបុរាណត្រូវបានប្រារព្ធឡើង ដោយជោគជ័យ នៅទីក្រុងប៉េកាំងនៅខែវិច្ឆិកា ឆ្នាំ២០២៤ មក ប្រទេសចិននិងក្រិកបានធ្វើការជាមួយគ្នា ដើម្បីអនុវត្តយ៉ាងសកម្មនូវសមិទ្ធផលនៃសន្និសីទលើកដំបូងនិងបង្កើតជាបណ្តាញផ្លាស់ប្តូរនិងសន្ទនារវាងវិជ្ជាបុរាណដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនិងការសិក្សាពីវិជ្ជាបុរាណទៅវិញទៅមករវាងអរិយធម៌មនុស្សជាតិ ។ អរិយធម៌បុរាណ មានប្រាជ្ញា និងកម្លាំងពិសេស ដែលផ្តល់នូវកម្លាំងចលករខាងវិញ្ញាណ សម្រាប់វិបុលភាពនិងវឌ្ឍនភាព របស់ប្រទេសនានា ។ យើងគួរផ្តោតសំខាន់ ទៅលើការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ របស់ប្រជាជន ផ្តោតលើវិបុលភាពនិងវឌ្ឍនភាពរបស់ប្រជាជាតិ និងផ្តោតលើការរួមរស់ដោយសុខដុមរមនារបស់ពិភពលោក ព្រមទាំងដោះស្រាយបញ្ហាប្រឈមសកល រួមគ្នាការពារសន្តិភាពនិងវិបុលភាព ក៏ដូចជានិងរួមគ្នាបង្កើតអនាគតកាន់តែប្រសើរ តាមរយៈពុទ្ធិនៃវិជ្ជាបុរាណ ៕









