ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN ៖ តើត្រូវប្រកាន់ខ្ជាប់អ្វីហើយផ្តោតលើអ្វី ក្នុងយុគសម័យប្រព័ន្ធ ផ្សព្វផ្សាយវៃឆ្លាត
ក្នុងខណៈពេលដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) រៀបចំធ្វើវេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទីប្រាំ ការស្ទង់មតិមួយដែលធ្វើឡើង ដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងពិភពលោកនាពេលថ្មីៗនេះ បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញថា បញ្ញាសិប្បនិម្មិតកំពុងដើរតួនាទី កាន់តែសំខាន់ឡើងៗ ក្នុងការជំរុញបដិវត្តន៍កម្លាំងផលិតកម្មនៃប្រព័ន្ធផ្សព្វផ្សាយ ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,២% សម្គាល់ឃើញថា របៀបដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ ព័ត៌មាននៅក្នុងយុគសម័យឆ្លាតវៃ កំពុងកើតមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៧១,៧% សម្គាល់ឃើញថា តួនាទីបន្តវេនអរិយធម៌ និងផ្សព្វផ្សាយវប្បធម៌នៃប្រព័ន្ធផ្សព្វផ្សាយ នឹងត្រូវពង្រឹងនិងពង្រីកថែមទៀតក្នុងយុគសម័យឆ្លាតវៃ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៧,៤% សម្គាល់ឃើញថា ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រព័ន្ធផ្សព្វផ្សាយ នឹងមានអំណោយផលដល់ការរួមគ្នាទប់ទល់ នឹងបញ្ហាប្រឈមដែលកើតឡើងក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ។
ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃCGTN ហើយក្នុងរយៈពេល ២៤ ម៉ោងមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន៧៤៣៨នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕









