កោះតៃវ៉ាន់ បាញ់សាកល្បងមីស៊ីល ដែលផ្គត់ផ្គង់ដោយអាមេរិក តម្រង់កាណុងឆ្ពោះទៅចិនដីគោក
បរទេស៖ កោះតៃវ៉ាន់បានបាញ់មីស៊ីលប្រមាណ ៣៦ គ្រាប់ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកចូលទៅក្នុងទឹកនៅឯនាយឆ្នេរសមុទ្រចិនដីគោក ក្នុងសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងនៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ថា សមយុទ្ធនេះកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ដែលចាត់ទុកក្រុងតៃវ៉ាន់ជាទឹកដីចិន។
សមយុទ្ធនេះបានធ្វើឡើងនៅថ្ងៃពុធ និងពាក់ព័ន្ធនឹងការបាញ់រ៉ុក្កែតហ្វឹកហាត់ចម្ងាយខ្លីពីប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក ចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់។
យោងតាមទីក្រុងតៃប៉ិ គឺថា សមយុទ្ធនេះមានបំណងធ្វើត្រាប់ តាមការវាយប្រហារលើកងកម្លាំងចិនដែលឈ្លានពាន និងបង្ហាញពីសមត្ថភាពរបស់ប្រព័ន្ធមីស៊ីល HIMARS ក្នុងការ “យុទ្ធសាស្ត្រយោធា” ដោយជៀសវាងការវាយប្រហារតបត។
HIMARS មានចម្ងាយ រហូតដល់ប្រហែល ៣០០ គីឡូម៉ែត្រ មានន័យថា វាអាចវាយប្រហារគោលដៅ នៅក្នុងខេត្តហ្វូជានភាគអាគ្នេយ៍របស់ប្រទេសចិនឆ្លងកាត់ច្រកសមុទ្រ។
ប្រែសម្រួល: ណៃ តុលា









