ព័ត៌មានអន្តរជាតិ

បង់ក្លាដេស ចូលរួមក្នុងចំណោម ក្រុមប្រទេស ដែលមានសេដ្ឋកិច្ចជាតិ សរុប៥០០ពាន់លានដុល្លារ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស បានឆ្លងផុតកម្រិតកន្លះទ្រីលានដុល្លារអាមេរិក ជាលើកដំបូងក្នុងឆ្នាំសារ ពើពន្ធបច្ចុប្បន្ន២០២៥-២០២៦ ដែលបញ្ចប់ក្នុងខែនេះ។

យោងតាមការប៉ាន់ប្រមាណ បណ្តោះអាសន្ន ដោយការិយាល័យស្ថិតិបង់ក្លាដែស (BBS) ចេញផ្សាយកាលពីថ្ងៃពុធ ផលិតផលក្នុងស្រុកសរុប របស់ប្រទេសអាស៊ីខាងត្បូង ក្នុងតម្លៃបច្ចុប្បន្នបានកើនឡើង ដល់៥០១ ពាន់លានដុល្លារពី៤៥៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ។

សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤,១៤ ភាគរយនៅក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦បច្ចុប្បន្ន(គិតចាប់ខែកក្កដា ឆ្នាំ២០២៥ដល់ខែមិថុនា ឆ្នាំ ២០២៦)។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់៣០២០ ដុល្លារក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នពី២៧៦៩ ដុល្លារកាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ យោងទៅតាម BBS កំណើនតាមវិស័យបង្ហាញ ពីការកើនឡើងបន្តិចនៃវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top