ក្រុមប្រទេស CSTO អំពាវនាវសុំឲ្យមានការរារាំង ការប្រណាំងប្រជែង អាវុធនៅទីអវកាស
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិក នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យមានវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការប្រណាំង អាវុធនៅក្នុងលំហអាកាស។

សេចក្តីថ្លែងការណ៍រួម ដែលបានអនុម័តដោយរដ្ឋមន្ត្រីបានជំរុញ ឱ្យប្រទេសទាំងអស់ ជាពិសេសប្រទេស ដែលមានសមត្ថភាពអវកាសសំខាន់ៗ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារការដាក់អាវុធនៅក្នុងលំហអាកាស និងការប្រើប្រាស់ឬការគំរាមកំហែងនៃកម្លាំង នៅក្នុងសកម្មភាពទាក់ទងនឹងលំហ។
រដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការសន្និដ្ឋាន យ៉ាងឆាប់រហ័ស តាមរយៈការចរចា នៃកិច្ចព្រមព្រៀង ពហុភាគីដែលជាប់ពាក់ព័ន្ធផ្លូវច្បាប់ ដែលនឹងក្លាយជាកម្មវត្ថុ នៃយន្តការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព និងក្នុងគោលបំណងទប់ស្កាត់ការបំផ្ទុះអាវុធ ពីលំហអាកាសផងដែរ។
ពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ នៃការបដិសេធពីការគំរាមកំហែង ឬការប្រើប្រាស់ កម្លាំងនៅក្នុងទំនាក់ទំនងអន្តរជាតិ រួមទាំងសកម្មភាពទាក់ទង នឹងលំហអាកាស។
សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីការបរទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាជីគីស្ថាន៕
ប្រែសម្រួល៖ស៊ុនលី
