ព័ត៌មានអន្តរជាតិ

វេទិកានវានុវត្តន៍ ប្រព័ន្ធសារព័ត៌មានសកល លើកទី៥ ​ប្រកាសពី​សមិទ្ធផល​សំខាន់ៗ​

ថ្ងៃទី​១០ ខែមិថុនា ​វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកល ​លើក​ទី​៥ ​​ដែល​កំពុង​បើកធ្វើ​នៅ​ក្រុង​Chongqing​បាន​ប្រកាសពី​សមិទ្ធផល​សំខាន់ៗ​ជា​ច្រើន​ រួមមាន​គំនិតផ្តួចផ្តើម​ នៃ​​វេទិកា​ ​និង​ព្រឹត្តិការណ៍ពាក់ព័ន្ធ​ជា​ច្រើន​ ដូចជា​ប្រព័ន្ធផ្សព្វផ្សាយអូឌីយ៉ូ-វីដេអូកណ្តាល​៣.០​ដែល​ជា​សមិទ្ធផល​សំខាន់​ នៃ​ការ​ធ្វើ​ឌីជីថលូបនីយកម្មនិងវៃឆ្លាតនៃ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន ​(CMG)​ និង​របាយការណ៍​ចំនួន​៣​ ស្តីពី​ការអភិវឌ្ឍនិង​អភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត​ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន ​សិក្សាស្រាវជ្រាវ​​ របស់​CMGជាដើម​ ។

លោក​Shen Haixiongអគ្គនាយក​ នៃ​អគ្គស្ថានីយ​វិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ​បាន​លើកឡើងថា​ លោក​Xi Jinpingប្រធានរដ្ឋ​ចិន ​បាន​គូសបញ្ជាក់ថា​ “​បញ្ញា​សិប្បនិម្មិត​ត្រូវតែ​ក្លាយ​ជា​ផលិតផលសាធារណៈ​អន្តរជាតិ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្សជាតិ​ទាំង​មូល​” ​។​ CMG​ ខិតខំប្រឹងប្រែង​ក្នុងការ​ប្រែក្លាយ ​សក្តានុពល​ធំ​នៃ​បច្ចេកវិទ្យា​ឱ្យ​ទៅ​ជា​កម្លាំង​ផ្សព្វផ្សាយ​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ​ ​ដោយ​អញ្ជើញ​ប្រព័ន្ធសារព័ត៌មាន​សកល ​ចាប់ដៃជាមួយគ្នា​ ​ដើម្បី​កសាង​និម្មាបនកម្ម​ប្រព័ន្ធផ្សព្វផ្សាយ​បែប​វៃឆ្លាត ​​ដែល​បើកចំហ ​បរិយាប័ន្ន ​និង​ចែករំលែក​ ដើម្បី​រួមចំណែក​ដល់​ការ​​កសាង​សហគមន៍ជោគ​វាសនា​រួម​ សម្រាប់​​មនុស្សជាតិ​ ។

វេទិកា​នេះ​ក៏​នឹង​រៀបចំ​អនុវេទិកា​ចំនួន​៤ ​ដូចជា “​ចរន្ត​នៃភាព​វៃឆ្លាត​ក្រោម​ក្រសែចក្ខុ​របស់​ប្រទេស​សកល​ខាងត្បូង​៖​ស្តារភាពបរិយាប័ន្ន ​និង​សច្ចយុត្តិធម៌​”​ជា​ដើម​៕

To Top