ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែក របស់យុវជនបានកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាស “ការសិក្សាពេញមួយជីវិត” ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិត ទោះបីជាកំពុងមានការងារធ្វើក៏ដោយ។ ការបញ្ជាក់របស់លោក...
ភ្នំពេញ ៖ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ បានមើលឃើញថា ស្ថានភាពអ្នកលក់តាមដងផ្លូវតាមបណ្តារាជធានី-ខេត្ត នៅកម្ពុជានាពេលបច្ចុប្បន្ន មិនទាន់មានភាពងាយស្រួលសម្រាប់ការលក់ដូររបស់ពួកគាត់នៅឡើយទេ ។ ចំពោះស្ថានភាពមិនទាន់ល្អប្រសើរដល់អ្នកលក់ដូរតាមដងផ្លូវដូចជា ៖ គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកន្លែងផ្ញើកូន (ទារកដ្ឋាន) ទទួលនូវការបៀតបៀនគ្រប់ពីអ្នកពាក់ព័ន្ធនានា ព្រមទាំងជួបប្រទះការប្រកួតប្រជែង និងការបាត់បង់មុខរបរ ។...
ហ្គាហ្សា៖ មន្ត្រីប៉ាឡេស្ទីនម្នាក់ បានឲ្យដឹងថា មន្ទីរពេទ្យប៉ាឡេស្ទីន នៅភាគខាងជើងហ្គាហ្សាស្ទ្រីប បានបិទដំណើរការជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត និងការដាច់ភ្លើង ដែលត្រូវការសម្រាប់ប្រតិបត្តិការម៉ាស៊ីនភ្លើង។ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មន្ទីរពេទ្យទាំងអស់ លើកលែងតែមន្ទីរពេទ្យ Al-Ahly បានបាត់បង់សេវាកម្ម ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល និងអស់សាំង” ។ លោកបានលើកឡើងថា...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការ ជាមួយសម្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ដែលបានឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ស្ថិតនៅក្រោយរោងចក្រយូសុីន ក្នុងភូមិ១ សង្កាត់លេខ១...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពងចាម នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានរៀបចំបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៥ អាណត្តិ៣ ឆ្នាំ២០២៣ នៅបរិវេណមុខវត្ត សុវណ្ណគីរីជើងឆ្នុក ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ក្រោមអធិបតីភាព លោក ហៃ ងួនលី តំណាង លោក ខ្លូត ផន...
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានកែសម្រួលយុទ្ធសាស្ត្រទប់ស្កាត់ទ្វេភាគីលើកូរ៉េខាងជើង ដែលជាការកែសម្រួលលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងអំឡុងពេលកិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំកាលពីថ្ងៃចន្ទ ក្នុងគោលបំណងឆ្លើយតបកាន់តែប្រសើរឡើង ចំពោះការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសនេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won Sik និងសមភាគីអាមេរិករបស់លោក គឺលោក Lloyd Austin បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល និងបានចុះហត្ថលេខាលើយុទ្ធសាស្រ្តទប់ស្កាត់ការអាប់ដេត ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៣...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការបើកឡើងវិញផ្នែកនៃបណ្តាញទំនាក់ទំនងយោធាទៅយោធាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅចុងសប្តាហ៍នេះ នេះបើតាមប្រភពជិតស្និទ្ធនឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ យោងតាមប្រភពបានឱ្យដឹងថា លោក បៃដិន គ្រោងនឹងស្នើសុំការផ្លាស់ប្តូរនេះ ហើយលោក ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក ដោយហេតុថា មន្ត្រីយោធាជាន់ខ្ពស់របស់ចិន ក៏បានគាំទ្រគំនិតនេះផងដែរ ដែលជាផ្នែកនៃជំហាន ដើម្បីចៀសវាងការគណនាខុស...
សៀមរាប ៖ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឲ្យរួមគ្នាផ្តល់សេរីភាព ដល់ជនមានពិការភាព ឲ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារ សុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ...
បរទេស៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានច្រានចោលលទ្ធភាពដែលប៉ូលិសរបស់ចិន ដើរល្បាតទីក្រុងទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកធ្វើដំណើរចិន។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត The Nation កាលពីថ្ងៃចន្ទថា សំណើដែលលើកឡើងដោយប្រធានផ្នែកទេសចរណ៍ថៃ (TAT) លោក Thapanee Kiatphaibool គឺមិនអាចអនុវត្តបានទេ ដោយសារការរឹតបន្តឹងនៃច្បាប់សន្តិសុខថៃ។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់នៅថ្ងៃ ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា ។ លោក រដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា បរិយាកាសអរិភាពកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាបានជំរុញឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសចំនួនប្រាំមួយបន្ថែមទៀតនៃប្រព័ន្ធមីស៊ីល MIM-104 Patriot ដែលបង្កើនទ្វេដងនៃចំនួនសរុបនៅក្នុងតំបន់។ កាសែតនេះបានបន្ថែមថា មន្ទីរបញ្ចកោណឥឡូវនេះកំពុងនៅសល់តិចតួចលើឧបករណ៍ការពារដែនអាកាសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្លាស់ប្តូរទីតាំងដែលត្រូវបានរាយការណ៍ត្រូវបានធ្វើឡើងចំពេលមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពពីប្រភពនានាថា ភស្តុតាងថ្មីបង្ហាញថា ក្រុមហាម៉ាស់សង្ឃឹមថានឹងអាចជ្រៀតចូលកាន់តែជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលនៃការវាយប្រហារថ្ងៃទី ៧ ខែតុលា។ យោងតាមកាសែតនេះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបង្កើតផែនការសម្ងាត់អស់រយៈពេលជាងមួយឆ្នាំ មុនពេលចាប់ផ្តើមការវាយប្រហារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែត Washington Post...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃស្នាក់ការកណ្ដាលបានចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤” ក្នុងក្របខ័ណ្ឌគម្រោង ASPIRE-AT នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ កម្មវិធីនេះមានសិក្ខាកាមចូលរួមប្រមាណ៧៣នាក់ មកពីអង្គភាព-ស្ថាប័ន និងមន្ដ្រីគ្រប់គ្រងកម្មវិធីថ្នាក់ខេត្តដែលពាក់ព័ន្ធ។ សិក្ខាសាលាមានគោលបំណងសំខាន់ៗគឺ៖...
ភ្នំពេញ៖ ដោយបានដឹងថា កម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំ ព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានលើកទឹកចិត្តឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថា បារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ខណៈកម្ពុជានឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំនេះ។ ការលើកទឹកចិត្តរបស់ប្រធានាធិបតីបារាំង ធ្វើឡើងក្នុងឱកាសជួបព្រះរាជសវនការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅវិមាន...
ថ្ងៃទី១៣ខែវិច្ឆិកា លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសន្និសីទកាសែតជាប្រចាំ ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក។លោកស្រីMao Ningបានថ្លែងថា ប្រទេសចិនបានប្រកាសពីដំណឹងដែលលោកXi Jinpingប្រធានរដ្ឋចិននឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសអាមេរិកតាមការអញ្ជើញដើម្បីធ្វើកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក ហើយមេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាជាលក្ខណៈយុទ្ធសាស្រ្ត ភាពទូទៅនិងទិសដៅនៃទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹងសន្តិភាពនិងការអភិវឌ្ឍសកលផងដែរ។ លោកស្រីMao Ningបានបន្តថា ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍៣ គឺការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិក។រំពឹងថា ភាគីអាមេរិកនឹងអនុវត្តកិច្ចសន្យាយ៉ាងជាក់លាក់ដោយមិនស្វែងរកការធ្វើសង្គ្រាមត្រជាក់និងមិនមានចេតនាបង្កការប៉ះទង្គិចជាមួយចិន ក្នុងន័យរួមជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអារ៉ាប៊ីសាអូឌីត នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរួមគ្នាលើកដំបូងរបស់ខ្លួនជាមួយបណ្តាប្រទេសអាហ្វ្រិកកាលនៅថ្ងៃសុក្រនៅទីក្រុងរីយ៉ាដ។ ព្រឹត្តិការណ៍នេះនឹងមានការបានប្រមូលផ្តុំមេដឹកនាំមកពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា មានគោលបំណងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ និងអភិវឌ្ឍទំនាក់ទំនងរវាងគ្រប់ប្រទេសទាំងអស់។ តំណាងឲ្យទ្វីបអាហ្រ្វិក មានមេដឹកនាំនៃប្រទេសនីហ្សេរីយ៉ា កេនយ៉ា ហ្សាំប៊ី ជីប៊ូទី និងម៉ូរីតានី រួមជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពី និងនីហ្សេ និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបផងនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏ធំមួយនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានឲ្យដឹងដែរថាតាមផែនការកិច្ចព្រមព្រៀង សរុបប្រមាណជាង៥០នៅក្នុងវិស័យសុខាភិបាល ការអប់រំ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បាននិយាយ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹង ពង្រីក និងបង្កើនការគាំទ្រ របស់ខ្លួនសម្រាប់អ៊ុយក្រែន នៅក្នុងប៉ុន្មាន ឆ្នាំខាងមុខនេះ ។ យោងតាមការចេញផ្សាយរបស់ RT លោកស្រីរដ្ឋមន្ត្រីបានផ្តល់...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកស្រីMaryanne Trump Barry ដែលមានវ័យប្រមាណជា៨៦ឆ្នាំ និងត្រូវជាជាបងប្អូនបង្កើត របស់អតីតប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេរកឃើញថា បានស្លាប់កាលពីថ្ងៃចន្ទ នៅក្នុងអាផាតមិន របស់នាងក្នុងទីក្រុងញូវយ៉ក។ កាសែត Post Millennial បានឱ្យដឹងថា ប៉ូលីសបានរកឃើញសាកសព...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅមិនទាន់សម្រេចចិត្តថា តើលោកនឹងឈរឈ្មោះ សម្រាប់អាណត្តិប្រធានាធិបតីទី៥ របស់គាត់នៅឡើយទេ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ មន្ត្រីអ្នកនាំពាក្យរូបនេះកំពុងធ្វើអត្ថាធិប្បាយ លើរបាយការណ៍របស់សារព័ត៌មានរុស្ស៊ី...
បរទេស ៖ អ៊ីស្រាអ៊ែលកំពុងពិចារណា ក្នុងការជួលអតីត នាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair ជាអ្នកសម្របសម្រួល មនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា នេះបើយោងតាមការ ចេញផ្សាយរបស់កាសែត RTកាលពីថ្ងៃចន្ទម្សិលមិញនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងការប៉ុនប៉ងដើម្បីបន្ធូរបន្ថយ ការព្រួយបារម្ភជាអន្តរជាតិ លើការស្លាប់ជនស៊ីវិលលើសលប់ នៅក្នុងបញ្ហាជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺជាអ្វីដែលរដ្ឋាភិបាល ក្រុងយេរូសាឡឹម នឹងព្យាយាមធ្វើ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ រៀបចំបង្កើតនូវទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ជិតរោងចក្រ នៅទូទាំងប្រទេស ។ សម្តេចធិបតីណែនាំបែបនេះក្នុងពិធីប្រកាស ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល...
ភ្នំពេញ ៖ នៅថ្ងៃ១៦ វិច្ឆិកា ខាងមុខនេះ រដ្ឋសភា នឹងកំណត់ នូវកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។ ការកំណត់នេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១៤ វិច្ឆិកានេះ បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដើម្បីនាំមកនូវការរីកចម្រើនដល់កងទ័ព និងរក្សាឲ្យបាននូវទំនាក់ទំនងដ៏ល្អផូរផង់ ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងនាយឧត្តមសេនីយ៍ ទៀ...
(Phnom Penh) At the 19th Government-Private Sector held on Monday (Nov. 13) at the Peace Palace, the Prime Minister of Cambodia said...
ភ្នំពេញ ៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាការបង្រៀនឲ្យពួកគេចេះស្ទួចត្រី ដើម្បីចេះម្ចាស់ការលើនាវាជីវិតរបស់ខ្លួន ដោយមានជំនាញច្បាស់លាស់ភ្ជាប់មកជាមួយ។ ក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃ១៤ វិច្ឆិកា...
ភ្នំពេញ ៖ ដោយតបទៅនឹងព្រះរាជសំណើរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា លោក Emmanuel MACRON ប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំងរបស់ខ្មែរ ស្ថិតនៅរាជធានីភ្នំពេញ ។ ការសន្យារបស់លោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការប្រកាសដាក់ឲ្យអនុវត្តន៍ កម្មវិធីរបបសន្តិសុខសង្គម និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេស នាព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយទៀត របស់កម្ពុជា ។ សម្តេចធិបតីឲ្យដឹងទៀតដែរ កម្មវិធីដាក់ឲ្យអនុវត្តន៍នៅព្រឹកនេះ ក៏ជាការគាំទ្រខ្ពស់ ដល់នយោបាយមូលធនមនុស្សផងដែរ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងករណីកម្មករនិយោជិក ឬប្រជាពលរដ្ឋ មិនមានរបបថែទាំសុខភាព ជាមធ្យមត្រូវចំណាយថវិកា ២៥០ដុល្លារ ក្នុងរយៈពេលមួយឆ្នាំ ទៅលើបញ្ហាសុខភាព។ ក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ ជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន បន្តលាតសន្ធឹង គ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុង ឦសានបង្កើនល្បឿន បក់ពីមធ្យមទៅខ្លាំង។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា...