បរទេស ៖ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ត្រូវតែជៀសវាងការបញ្ជូនជនជាតិអ៊ុយក្រែន វ័យក្មេងដោយមិនចាំបាច់ ឱ្យទៅស្លាប់នៅសមរភូមិ ជាមួយប្រទេសរុស្ស៊ី។ ការអត្ថាធិប្បាយរបស់លោក Elon Musk បានកើតឡើងចំពេល ដែលការវាយលុក ដ៏រអាក់រអួល...
បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសអាល្លឺម៉ង់ កំពុងធ្វើការលើផែនការ បញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួន ទៅកាន់ទ្វីបអាហ្រ្វិក ខណៈដែលករណី របស់ពួកគេកំពុងរង់ចាំ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា...
កំពង់ចាម ៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយោ អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានដង្ហែរកឋិនសាមគ្គី ចូលវត្តបទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាម...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានអញ្ជេីញបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ...
VLADIVOSTOK៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សារព័ត៌មានរបស់រុស្ស៊ី ឈ្មោះថា RIA Novosti បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះគ្មានមនុស្សបើកដែលបានដឹកជញ្ជូនក្នុងរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ឈ្មោះថា TRAMP ដែលមានពហុមុខងារអាកាសចរណ៍ដឹកជញ្ជូន បានបញ្ចប់ដំណាក់កាលដំបូងនៃការសាកល្បងហោះហើរហើយ ។យន្តហោះ TRAMP ដែលមានសមត្ថភាពដឹកទំនិញបានរហូតដល់ទៅ២៥០គីឡូក្រាមក្នុងចម្ងាយផ្លូវជាង៦០០គីឡូម៉ែត្រ កំពុងស្ថិតក្រោមការធ្វើតេស្តលើដី ។ យន្តហោះគ្មានមនុស្សបើកនេះ...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ បានអំពាវនាវសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។ លោក Zhang បានប្រាប់ដល់កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែលថា “បទឈប់បាញ់...
HELSINKI៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អាជ្ញាធរអ៊ីស្លង់បានប្រកាសពីការបញ្ចប់ការជម្លៀសទីក្រុង Grindavik នៅលើឧបទ្វីប Reykjanes កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបានអង្រួននៅឧបទ្វីបនៅភាគនិរតីនៃប្រទេសនេះ ។ សកម្មភាពរញ្ជួយដីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីកើតឡើងកាលពីរសៀលថ្ងៃសុក្រ ។ នាយកដ្ឋានការពារជនស៊ីវិល និងការគ្រប់គ្រងគ្រាអាសន្ននៃប្រទេសអ៊ីស្លង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទីប្រជុំជន Grindavik ត្រូវបានបញ្ជាឱ្យជម្លៀសនៅម៉ោងប្រហែលមួយព្រឹក...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Lior Haiat អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ជនជាតិអ៊ីស្រាអ៊ែល ពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មកលើសហគមន៍អ៊ីស្រាអ៊ែល ស្ថិតនៅភាគខាងត្បូង និងទីតាំងយោធា ជាប់ព្រំដែនហ្គាហ្សា ត្រូវបានកែសម្រួលចុះពីប្រមាណ១.៤០០នាក់ មកនៅប្រហែល១.២០០នាក់ ។...
បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃសុក្រ បានប្រកាសកិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយអ៊ុយក្រែនស្តីពីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានធ្វើបច្ចុប្បន្នភាព ដោយបើកផ្លូវសម្រាប់ការបញ្ចេញទឹកប្រាក់ចំនួន ៩០០ លានដុល្លារពីកម្មវិធីផ្តល់ប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លាររបស់ខ្លួននៅពេលដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកផ្តល់ប្រាក់កម្ចីសកលដ៏ធំគឺ IMF បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនត្រូវបានគេរំពឹងថា នឹងពិចារណាលើកិច្ចព្រមព្រៀងនេះនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។...
បរទេស៖ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនមកដល់ប្រទេសអាល្លឺម៉ង់បានរួមចំណែកដល់ការកើនឡើងជាង៥០ភាគរយនៃភាពគ្មានផ្ទះសម្បែងនៅក្នុងរដ្ឋរបស់សហភាពអឺរ៉ុបមួយនេះ ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ , នេះបើយោងតាមរបាយការណ៍របស់អង្គការជំនួយលំនៅដ្ឋានបន្ទាន់មួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកើនឡើងការជួល កង្វះលំនៅឋានសង្គម និងការកើនឡើងថ្លៃដើមនៃការរស់នៅ ជម្រើសកន្លែងស្នាក់នៅមានកម្រិតសម្រាប់ជនភៀសខ្លួនប្រហែលមួយលាននាក់ដែលភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន , នេះបើកាសែត The Times បានរាយការណ៍ដោយដកស្រង់ទិន្នន័យថ្មីពីសមាគមសហព័ន្ធសម្រាប់ជំនួយដល់ជនគ្មានផ្ទះសម្បែង...
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ ដើម្បីចូលរួមសន្និសីទ អន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋាន ប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើង ក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃ សន្និសីទអង្គការយូណេស្កូ នៅ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ វិច្ឆិកា ។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានឯករាជ្យ។ នាឱកាសពិធីដ៏មហោឡារិកនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្តាំផ្ញើប្រតិភូនៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia ឲ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ក្នុងពេលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការលើកឡើងរបស់លោកនេះ...
ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២៣មហោស្រពតន្ត្រី អបអរសាទរគម្រប់ខួប៥០ឆ្នាំ នៃការបំពេញទស្សនកិច្ច នៅប្រទេសចិន របស់ក្រុមតន្ត្រី Philadelphia Orchestra នៅក្រុងភីឡាដេលផ្យា ក្រោមប្រធានបទ«មិត្តភាពដែលឆ្លងកាត់ ពាក់កណ្តាលសតវត្ស» បានរៀបចំធ្វើនៅក្រុងប៉េកាំង។ លោកLi Shulei រដ្ឋមន្រ្តីក្រសួងឃោសនា ការមជ្ឈិមចិនបានអញ្ជើញ ចូលរួមនិងអានលិខិតឆ្លើយតប របស់លោកXi Jinping...
ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកដឹកនាំភាគីចិន ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន -អាមេរិក បានបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញ ក្នុងអំឡុងពេលទស្សនកិច្ច លោកបានធ្វើការចរចាជាច្រើន លើកជាមួយលោកស្រីJanet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ។ ភាគីទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់...
ខែវិច្ឆិកា តំបន់ភាគខាងជើងប្រទេសចិន បានចូលដល់រដូវរងា ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះទៅតំបន់ជនបទ នៃក្រុងប៉េកាំងនិងខេត្ត Hebei ដែលធ្លាប់រងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីបីខែមុន ដើម្បីត្រួតពិនិត្យការងារស្ដារកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ និងធានាឱ្យបាននូវក្រុមគ្រួសារនីមួយៗ អាចឆ្លងរដូវរងាដោយមានភាពកក់ក្តៅ ។ ការធ្វើស្រែចម្ការ...
កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៦ បានបិទបញ្ចប់ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ៧ម៉ឺន៨ ពាន់៤ រយ១០លានដុល្លារអាមេរិក បានកើនឡើង៦,៧ភាគរយ បើប្រៀបធៀប នឹងពិព័រណ៍លើកមុន ដែលបានបំបែកកំណត់ត្រា ខ្ពស់ថ្មីមួយទៀត ។ ក្នុងអំឡុងពេលពិព័រណ៍លើកនេះ សហគ្រាសចំនួន៣៤៨៦ ដែលមកពីប្រទេស និងតំបន់ចំនួន១២៨ បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម នៃសហគ្រស...
បរទេស ៖ បើតាមខ្សែបណ្តាញការ ទូតទទួលបានដោយ CNN គឺថា អ្នកការទូតអាមេរិកម្នាក់ បានព្រមានរដ្ឋបាលលោក Biden ថា ការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ ហ្គាហ្សា គឺ កំពុងបង្កកំហឹងនៅក្នុងពិភពអារ៉ាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ៖ក្រុមហ៊ុនឯកជនធំៗ បានអំពាវនាវឲ្យយុវជននិងអ្នកស្វែងរកការងារធ្វើត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ខណៈឱកាសការងារថ្មីៗចំនួន២ម៉ឺនកន្លែងមាននៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ លោក ហែម សុផាន់ណា អនុប្រធានផ្នែកធនធានមនុស្សនាយកដ្ឋានធនធានមនុស្ស និងកិច្ចការទូទៅនៃក្រុមហ៊ុនតូយ៉ាតា (ខេមបូឌា ) មានប្រសាសន៍ថា ពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣គឺជាឱកាសមួយដ៏ល្អសម្រាប់ផ្តល់ឱកាសដល់សិស្ស-និស្សិតស្វែងយល់ព័ត៌មានឱកាសការងារតាមបណ្តាលក្រុមហ៊ុន...
ហ្គាហ្សា ស្ទ្រីប៖ ការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារនៅជិតមន្ទីរពេទ្យជាច្រើនក្នុងទីក្រុង ហ្គាហ្សា កាលពីព្រឹកថ្ងៃសុក្រ ខណៈដែលយោធាបានរុកចូលទៅ ក្នុងសង្កាត់នៅក្នុងទីក្រុងនៅ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលជំរុញឱ្យចំនួនជនស៊ីវិលកើនឡើងដើម្បីភៀសខ្លួន ចេញទៅកាន់ភាគខាងត្បូងនៃទឹកដីដែលត្រូវបានឡោមព័ទ្ធដោយកងទ័ព ។ អ៊ីស្រាអ៊ែល បានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាស់ យ៉ាងដូច្នេះថា បានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ និងប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជាដ៏សំខាន់របស់ខ្លួន ដែលក្រុមសកម្មប្រយុទ្ធ និងបុគ្គលិកមន្ទីរពេទ្យបានបដិសេធ ដោយនិយាយថា...
WEST BANK៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅលើអគារដែលបោះបង់ចោលក្នុងទីក្រុង Jenin ក្មេងៗបានរាប់សាកសពយុទ្ធជនប៉ាឡេស្ទីនដែលកំពុងបាត់បង់ជីវិតដែលត្រូវបានដឹកទៅកាន់ផ្នូររបស់ពួកគេនៅក្នុងពិធីបុណ្យសពដ៏ធំមួយសម្រាប់ពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអ៊ែលដ៏សាហាវបំផុតនៅតំបន់ West Bank ដែលកាន់កាប់ចាប់តាំងពីឆ្នាំ២០០៥ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា នៅក្នុងទីក្រុងនេះ ដែលគេបានចាត់ទុកថា ជាកន្លែងក្តៅគគុកនៃក្រុមសកម្មប្រយុទ្ធ ហើយមនុស្សចំនួន១៤នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ ។ បន្ទាប់ពីមួយថ្ងៃនៃការប្រយុទ្ធគ្នារវាងខ្មាន់កាំភ្លើងពាក់របាំងមុខ និងកងកម្លាំងអ៊ីស្រាអ៊ែល...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ សារព័ត៌មាន BBC នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ជនស៊ីវិលកំពុងទទួលរង ពីការទម្លាក់គ្រាប់បែកនៅហ្គាហ្សា ហើយបញ្ហានេះត្រូវតែបញ្ឈប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Macron បាននិយាយថាប្រទេសបារាំង “ថ្កោលទោសយ៉ាងច្បាស់” ការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី...
KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការ អន្តរជាតិ និងក្នុងស្រុកបានឲ្យដឹងថា រដ្ឋ West Darfur ដែលស្ថិតនៅភាគខាងលិច នៃប្រទេសស៊ូដង់ បាននិងកំពុងឃើញ មានការប៉ះទង្គិចគ្នា ដោយអំពើហិង្សា ដោយមនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍មកថា ត្រូវបានសម្លាប់...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងតាមទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃសុក្រថា ឱនភាពនៃវិស័យពាណិជ្ជកម្ម ក្រៅប្រទេសរបស់អ៊ុយក្រែន ក្នុងវិស័យទំនិញបានកើនឡើងច្រើន ជាង៣ដងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែមករាដល់ខែតុលា ឆ្នាំ២០២៣នេះ ស្មើនឹងទឹកប្រាក់ដល់ទៅ២២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ សេវាគយរដ្ឋបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងអំឡុងពេលនោះ ការនាំចេញរបស់ប្រទេសអ៊ុយក្រែន មានទឹកប្រាក់សរុបចំនួន២៩,៨ពាន់លានដុល្លារ ខណៈដែលការនាំចូល...
ហ្គាហ្សា ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានសម្តែង ការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការកើនឡើង ចំនួនអ្នកស្លាប់ជនជាតិ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាល បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអ៊ែល...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ាគិត ម៉េង ប្រធាន សភាពាណិជ្ជកម្ម រួមទាំងប្រធានសមាគម និយោជក សរុបចំនួន១៨ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រ ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ លូ អភិបាល ខេត្តបាត់ដំបង បានដឹកនាំកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក សហភាពសហពន្ធ័យុវជនកម្ពុជា...
បវេសនកាលថ្មី! ឆ្នាំសិក្សា២០២៣-២០២៤ ជំនាន់ទី២៤ សាកលវិទ្យាល័យបៀលប្រាយ ទាំង៩ សូមស្វាគមន៍សិស្សានុសិស្ស ទាំងអ្នកជាប់បាក់ឌុប និងធ្លាក់បាក់ឌុប អាចបន្តការសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ។ ចំពោះការចុះឈ្មោះចូលរៀនវគ្គទី១ សិស្ស និស្សិត អ្នកសិក្សា នឹងទទួលបានអាហារូបករណ៍៣០% ផុតកំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ » ចូលរៀន វគ្គទី១ នៅថ្ងៃទី២៥...
ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបករណីសញ្ចារកម្មចំនួន ៤ទីតាំង នៅខណ្ឌច្បារអំពៅ រកឃើញជនរងគ្រោះ ១៥នាក់ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ។ ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះរួមមាន៖ ១-ហាងម៉ាស្សាកោសជប់ (៩៩៩)...