ភ្នំពេញ ៖ លោក រ៉ុង ឈុន ដែលគេស្គាល់ថា ជាអ្នកនយោបាយចាស់វស្សាម្នាក់របស់ក្រុមប្រឆាំង ហើយបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លៀងទៀន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសដើរចេញពីគណបក្សភ្លើងទៀនហើយ ទៅរួមរស់ជាមួយ«គណបក្សកម្លាំងជាតិ»ដែលទើបនឹងបង្កើតថ្មី។ ការប្រកាសដើរចេញពីគណបក្សភ្លើងទៀននេះ ត្រូវបានលោក រ៉ុង ឈុន បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយលោកបានធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររបស់លោកអមដោយ លោក ជា មុនី...
ភ្នំពេញ៖ឱកាសការងារក្នុងប្រទេសជាង ២០ ០០០កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងមហាព្រឹត្តិការណ៍ការងារធំជាងគេប្រចាំឆ្នាំ គឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិ” រយៈពេលពីរថ្ងៃជាប់គ្នាគឺចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ ឱកាសការងារជាង ២ម៉ឺន...
ភ្នំពេញ ៖ កម្ពុជាគ្រោងនឹងរៀបចំសប្តាហ៍ថាមពលស្អាតប្រចាំឆ្នាំរបស់ខ្លួនដែលជាព្រឹត្តិការណ៍សំខាន់មួយ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងអបអរឱកាសផ្សេងៗ ដែលថាមពលស្អាតនាំមកឲ្យកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២៣ វិច្ឆិកា ។ ព្រឹត្តិការណ៍នាថ្ងៃនោះ កម្មវិធីដូចជា ៖ កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ កម្មវិធីនេះក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជនផងដែរ។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូល ដោយអំពាវនាវឲ្យប្រជារាស្រ្តកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ។ ក្នុងឱកាសស្ដេចយាងប្រារព្ធពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាថ្ងៃ៩ វិច្ឆិកា ព្រះមហាក្សត្រ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា អាជីវកម្មរបស់សហភាព អឺរ៉ុបបានខាតបង់យ៉ាងហោចណាស់ ២៥០ ពាន់លានអឺរ៉ូ (២៦៦,៦ ពាន់លានដុល្លារ) ដោយសារតែការដាក់ ទណ្ឌកម្មដ៏ធំធេង ដែលដាក់លើទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអ្នកការទូត...
បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធថា ខ្សែទូរស័ព្ទទាន់ហេតុការណ៍លេខ ១៤៤១ របស់មជ្ឈមណ្ឌលប្រតិបត្តិការ ប្រឆាំងការឆបោកតាមអ៊ីនធឺណិត (AOC) ទទួលទូរស័ព្ទស្ទើរតែគ្មានពេលសម្រាក ជាមួយនឹងការហៅទូរស័ព្ទចូលចំនួន ១៥.០០០ដង ក្នុងរយៈពេលប្រាំមួយថ្ងៃដំបូងនៃប្រតិបត្តិការ ដែលបានឃើញគណនីដែលសង្ស័យចំនួន ៦៨០ ត្រូវបានបង្កកផងដែរ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធថា ការបង្កើតសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នា គឺចាំបាច់ដើម្បីអភិវឌ្ឍសណ្តាប់ធ្នាប់ ពិភពលោកថ្មី និងយុត្តិធម៌។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោកប្រធានាធិបតី ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថាន និងដែលត្រូវបានចេញផ្សាយ...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុញ្ញាតលក់ឧបករណ៍ដែលមានតម្លៃ ៣២០លានដុល្លារទៅឱ្យប្រទេសអ៊ីស្រាអែល ដើម្បីកែលម្អភាពជាក់លាក់ និងប្រព័ន្ធណែនាំសម្រាប់គ្រាប់បែក នេះបើយោងតាមលិខិតដែល ក្រសួងការបរទេសអាមេរិកបានផ្ញើទៅសភា។ ការអនុញ្ញាតនេះធ្វើតាមការបញ្ជាទិញមុន ដែលមានតម្លៃ ៤០៣លានដុល្លារសម្រាប់ឧបករណ៍ស្រដៀងគ្នា ដើម្បីបំប្លែងគ្រាប់បែកដែលមិនមានការណែនាំ ទៅជាគ្រាប់បែកដែលដឹកនាំដោយ GPS ដែលមានភាពត្រឹមត្រូវជាងមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៊ីស្រាអែលបានប្រើប្រាស់ឧបករណ៍...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ដំណើរនៃការវិវត្តជាតិខ្មែរ បានឈានដល់ដំណាក់កាលថ្មី មួយរឹងមាំ និងមានមហិច្ចតាខ្ពស់ ក្នុងការលើកស្ទួយមោទកភាពជាតិ ខ្មែរឲ្យដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ។ នាឱកាសអញ្ជើញចូលរួម ពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ...
ដាម៉ាស់៖ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងមួយត្រូវបានគេឮកាលពីល្ងាចថ្ងៃអង្គារ នៅឯមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅតំបន់ឧស្ម័នធម្មជាតិ Koniko ក្នុងខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី។ របាយការណ៍បានឲ្យដឹងថា ព័ត៌មានដំបូងបានបង្ហាញថា មូលដ្ឋាននេះស្ថិតក្រោមការ វាយប្រហារដោយគ្រាប់រ៉ុក្កែត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នេះកើតឡើងចំពេលមានការកើនឡើង នៃការវាយប្រហារប្រឆាំង នឹងការដំឡើង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានមានឥទ្ធិពលខ្សោយ មកលើភាគខាងជើង និងភាគឦសានកម្ពុជា។ ទន្ទឹមនឹងនេះនៅភាគខាងត្បូងរបស់កម្ពុជា មានខ្យល់ក្ដៅហើយសើមបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ ពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាស នៅថ្ងៃ៩ វិច្ឆិកា នេះក្នុងតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣បានជួបពិភាក្សា ការងារជាមួយនឹងលោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សាប្រកប ដោយភាពរីករាយ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់ អនាម័យជនបទ នៅកម្ពុជា បានកើនដល់ប្រមាណ៨៥%។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ អនាម័យជនបទលើកទី១៤ ថ្ងៃទី១៣ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញឆ្លើយតប ចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈឆែណែលតេលេក្រាម សម្ដេចធិបតី...
បរទេស៖ កងទ័ពជើងទឹកអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា នាវាមុជទឹកប្រភេទ Ohio-class ដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង របស់ខ្លួនបានមកដល់តំបន់ទទួលខុសត្រូវរបស់បញ្ជាការកណ្តាល (CENTCOM) ដែលគ្របដណ្តប់តំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទូកដែលកំពុងចោទសួរនោះ គឺជានាវា USS Florida ដែលអាចផ្ទុកកាំជ្រួចនាវា...
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣- ថ្ងៃទី០៩ ខែវិច្ឆិកា...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងដល់ ១០,៣២៨នាក់ ខណៈដែលការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើទឹកដីនេះបានឈានចូលដល់ខែទីពីរជាប់ៗគ្នានេះ។ អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅទីក្រុងហ្គាហ្សា ថាក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតមានកុមារចំនួន ៤,២៣៧នាក់ ស្ត្រី ២,៧១៩នាក់ និងមនុស្សចាស់ចំនួន ៦៣១នាក់ បន្ថែមពីលើការរងរបួសជាង ២៥,០០០នាក់។ លោក Al-Qedra...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Dmytro Kuleba ថា អ៊ុយក្រែន ទទួលបានសញ្ញាថា កិច្ចពិភាក្សា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប អាចនឹងចាប់ផ្តើមនៅខែក្រោយ។ លោក Kuleba បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយស្នងការអឺរ៉ុបនៅរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិកថា “អ៊ុយក្រែន កំពុងឆ្ពោះទៅរកការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងខែធ្នូនៃឆ្នាំនេះ ស្តីពីការបើកការចរចា”...
លោក ស៊ុន ចាន់ថុល ចង់ឃើញផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ចេញជាលទ្ធផល ក្នុងនីតិកាលទី៧https://dap-news.com/?p=370895 លោក ស៊ុន ចាន់ថុល សំណូមពរចិន ជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុល កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញhttps://dap-news.com/?p=370902 បណ្ឌិត គី សេរីវឌ្ឍន៍ថា ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈគឺជាឱកាសចាប់យកការវិនិយោគធំៗhttps://dap-news.com/?p=370911 លោក គឹម សន្តិភាព...
ភ្នំពេញ៖ លោក អ៉ិត ប្រាំង រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ៨ វិច្ឆិកានេះ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសរំលឹកខួបអនុវស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ “៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣” និងចូលរួមអបអរសាទរទិវាថ្ងៃកំណើត នៃកងយោពលខេមរភូមិន្ទ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀល ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ – ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃ៨ វិច្ឆិកា នេះបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញរបស់លោកវេជ្ជបណ្ឌិត ហេង សៀកឡេង ដោយសារពុំបានសុំច្បាប់ពីក្រសួង៕
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យភាគីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បញ្ឈប់ជាបន្ទាន់នូវអរិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជុំថ្មីមក ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បានធូរស្រាលចំពេលមានការទម្លាក់គ្រាប់បែកមិនរើសមុខ។ ពួកគេមិនត្រូវបានទុកចោលសូម្បីតែនៅក្នុងមន្ទីរពេទ្យ សាលារៀន ជំរុំជនភៀសខ្លួន និងកន្លែងរបស់អង្គការសហប្រជាជាតិ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា នៅក្នុងពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ពីឧស្សាហកម្មប្រើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញ តាមរយៈការបង្កើនធនធានមនុស្ស។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះនាឱកាសអនុញ្ញាតឱ្យក្រុមហ៊ុន Evercore ដឹកនាំដោយលោក Keith Magnus ជាប្រធានក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម...
ភ្នំពេញ៖ នៅមួយថ្ងៃមុនការប្រារព្ធពិធីអបអរសាទរ ទិវាបុណ្យឯករាជ្យ ៩ វិច្ឆិកា ពោលគឺនៅរសៀលថ្ងៃទី៨នេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរងរាជធានី ព្រមទាំងមន្ត្រីចំណុះ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ។ ជាបន្តបន្ទាប់ មន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញទៅថ្វាយកម្រងផ្កា...
ភ្នំពេញ ៖ ក្នុងឱកាសខួប លើក ទី ៧០នៃទិវាបុណ្យ ឯករាជ្យ ជាតិ កម្ពុជា ស្ថានទូតបារាំង នឹងតាំងបង្ហាញរូបថត ប្រទេស កម្ពុជា ដែល ត្រូវ បានថតពីលើអាកាស និងតាម រយៈផ្កាយរណបក្នុងអំឡុង៧០ឆ្នាំចុងក្រោយ ។ រូបថតទាំងនេះត្រូវបាន រៀបចំ ដោយ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានបង្ហាញនូវជំនឿថា ទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ បើតាមការប្រកាស របស់មន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថា គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន បានធ្វើការវះកាត់ ជួយសង្រ្គោះទារកម្នាក់ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង...