កណ្ដាល៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបិទចរាចរ រថយន្តដឹកទំនិញ ធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចស្តុបតាលន់(កាកបាទក្រហម) ទៅដល់គ.ម ១០+៥៩០ ផ្លូវបំបែកផ្លូវជាតិលេខ២១អា(ផ្លូវកឹមបូរី) ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ០:០០នាទី រំលងអធ្រាត្រ...
បរទេស៖ ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ទស្សនាវដ្តី Time ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky មានអារម្មណ៍ថា ត្រូវ “ក្បត់” ដោយអ្នកគាំទ្រលោកខាងលិចរបស់លោកដែលបានបដិសេធនូវការគាំទ្រ និងការយកចិត្តទុកដាក់ដែលលោកធ្លាប់មាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ មជ្ឈដ្ឋានរបស់ប្រធានាធិបតីឥឡូវនេះមើលឃើញថា លោកលោកវិនិច្ឆ័យខុសជា...
រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់នៃសម្ព័ន្ធអារ៉ាប់ (AL) នៅកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស ដើម្បីពិភាក្សាអំពី “ការឈ្លានពាន” របស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Mohannad Aklouk តំណាងអចិន្ត្រៃយ៍របស់ប៉ាឡេស្ទីន នៅសម្ព័ន្ធអារ៉ាប់ AL បានដាក់សំណើជាផ្លូវការ បន្ទាប់ពីការសម្របសម្រួល ជាមួយអារ៉ាប៊ីសាអូឌីត ប្រភពពីការិយាល័យតំណាងប៉ាឡេស្ទីន ទៅកាន់...
តាកែវ៖ លោក ចន ប៊ុនវណ្ណី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ តំណាងលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានចុះសិក្សាជាក់ស្ដែង លើគម្រោង គម្រោងសាងសង់ស្ពានថ្មី ជំនួស (ស្ពានលោក) ដែលមានទីតាំងស្ថិតនៅភូមិទូលចារ ឃុំសំរោង ស្រុងសំរោង ខេត្តតាកែវ។ ការចុះសិក្សានេះ...
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ បានលើកឡើងជាសំណើរសំណូមពរជាច្រើន ពាក់ព័ន្ធទៅនឹងការស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី សូមដោះស្រាយការលិចលង់លំនៅដ្ឋាន ជាមួយនិងការសុំស្ថាបនាផ្លូវលូ ប្រឡាយផងដែរ ។ សំណើររបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣១ តុលា ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ១២បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ៧១លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងផ្ដល់ឱកាសការងារជាង ១ម៉ឺនកន្លែង ។ បើតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ តុលានេះ បានឲ្យដឹងថា ៖ ១-“WP SPORTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យលោក ឯម សុខសុវណ្ណ ជាស្ថាបនិកបង្កើតគណបក្ស ឈ្មោះ “ដើម្បីកម្ពុជា” ដែលសរសេរអក្សរកាត់ថា គ.ដ.ក ។ យោងតាមលិខិតផ្ញើជូនលោក ឯម សុខសុវណ្ណចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា កាលពីថ្ងៃ២៧ តុលា ហើយចេញផ្សាយជាសាធារណៈនាថ្ងៃ៣១...
ថ្ងៃទី៣០ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើកិច្ចសន្ទនា ស្តីពី “ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងក្រិក នៅក្រុងអាថែន ប្រទេសក្រិក ក្រោមប្រធានបទ “ភ្នំនិងសមុទ្រតភ្ជាប់គ្នា ចិននិងក្រិកមានវិបុលភាពរួម” ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួង ឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន...
យូអិន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរី លោក Geir Pedersen បានព្រមានថា ការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចូលទៅក្នុងប្រទេសស៊ីរី បានចាប់ផ្តើមរួចហើយ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក ជម្លោះស៊ីរីបានស្ថិតក្នុងភាពជាប់គាំងជាយុទ្ធសាស្ត្រមួយ ដែលកំណត់ដោយជួរមុខឋិតិវន្ត អំពើហិង្សាជាប់លាប់ និងការកើនឡើងជាលំដាប់ ដោយអាជ្ញាធរបានពង្រឹងការគ្រប់គ្រងរបស់ពួកគេ និងកងទ័ពបរទេសចំនួន...
ភ្នំពេញ ៖ មន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថងបានលើកឡើងថា ការជឿលើជំនឿអ្វីមួយ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកក៏បានស្នើថា មុននឹងមានជំនឿអ្វីមួយត្រូវពិចារណាឲ្យបានម៉ត់ចត់សិន ពីព្រោះជំនឿខ្លះ គឺជាជំនឿស៊ប់ ជំនឿដាច់ខាត ជំនឿជ្រុលដែលជឿតៗគ្នា ដោយមិនបានដឹងច្បាស់លាស់ដោយខ្លួនឯង ។ ចំពោះជំនឿនេះដែរ...
អង់ការ៉ា៖ តួកគី បានរារាំងពិធីសារចូលជាសមាជិកណាតូ របស់ប្រទេសស៊ុយអែត បន្ទាប់ពីមានការពន្យារពេលជាងមួយឆ្នាំ ដែលជាទង្វើមួយ ដែលអ្នកវិភាគបានឲ្យដឹងថា ត្រូវបានជំរុញដោយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងបន្ត និងការខិតខំប្រឹងប្រែងរបស់ទីក្រុងអង់ការ៉ា ដើម្បីទទួលបានកិច្ចព្រមព្រៀងយន្តហោះចម្បាំងជាមួយសហរដ្ឋអាមេរិក។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជូនពិធីសារនេះទៅសភា ដើម្បីធ្វើសច្ចាប័ននៅថ្ងៃទី២៣ ខែតុលា ដោយគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់សភា បានកំណត់ដើម្បីពិនិត្យវាមុនពេលការបោះឆ្នោតចុងក្រោយនៅសភាជាតិ ដែលសម្ព័ន្ធភាពកាន់អំណាចរបស់លោក...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោក ហេង សួរ បានលើកឡើងពីចក្ខុវិស័យរួមរបស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅពីក្រោយវិបត្តិមជ្ឈិមបូព៌ា និងជម្លោះក្នុងតំបន់ផ្សេងទៀត ហើយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីអស្ថិរភាពពិភពលោក។ មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីសន្តិសុខ និងអនុវត្តច្បាប់កំពូលថា “អ្នកដែលនៅពីក្រោយជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិក្នុងតំបន់ផ្សេងទៀតនឹងទាញយកផលអាក្រក់របស់ពួកគេដើម្បីសាបព្រួសការស្អប់ខ្ពើម ហើយសាបព្រោះការមិនពេញចិត្តក្នុងចំណោមប្រជាជនទូទាំងពិភពលោក” ។ លោក ពូទីន បានលើកឡើងថា វាជារឿងសំខាន់ក្នុងការយល់ដឹងថា អ្នកណានៅពីក្រោយជម្លោះនៅមជ្ឈិមបូព៌ា...
យេរ៉ូសាឡឹម៖ ទាហានអ៊ីស្រាអែល បានបន្តប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ ខណៈចំនួនអ្នកស្លាប់នៅតំបន់ឆ្នេរមានលើសពី ៨៣០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃច័ន្ទផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានអ៊ីស្រាអែលម្នាក់ ដែលត្រូវបានចាប់ពង្រត់ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលឡោមព័ទ្ធដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ត្រូវបានដោះលែង។ ប្រភពពី IDF បានឲ្យដឹងកាលពីមុនថា មនុស្សសរុបចំនួន ២៣៩...
តូក្យូ៖ រដ្ឋាភិបាលបានរក្សាទស្សនៈរបស់ខ្លួនថា សេដ្ឋកិច្ចជប៉ុនកំពុង “ងើបឡើងវិញក្នុងល្បឿនមធ្យម” ប៉ុន្តែបានព្រមានអំពីហានិភ័យពីជម្លោះនៅមជ្ឈិមបូព៌ា នេះបើយោងតាមការុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការិយាល័យខុទ្ទកាល័យបានរក្សាការវាយតម្លៃដដែល សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា ដោយរក្សាទស្សនៈរបស់ខ្លួនលើផ្នែកសំខាន់ៗភាគច្រើននៃសេដ្ឋកិច្ច ចាប់ពីការប្រើប្រាស់ឯកជន និងការចំណាយដើមទុនរហូតដល់ការនាំចេញ។ ប៉ុន្តែរបាយការណ៍ប្រចាំខែបានឲ្យដឹងថា ក្រុមហ៊ុនចាត់ទុកលក្ខខណ្ឌអាជីវកម្មរបស់ពួកគេថាជា “ការងើបឡើងវិញក្នុងកម្រិតមធ្យមទាំងមូល” ដែលជាការធ្វើឱ្យប្រសើរឡើងលើកដំបូងក្នុងរយៈពេល ៣ខែ។ ការវិនិយោគសាធារណៈត្រូវបានទម្លាក់ចំណាត់ថ្នាក់ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ រដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចនឹងមានការងើបឡើងវិញក្នុងកម្រិតមធ្យមក្នុងរយៈពេលខ្លី ប៉ុន្តែបានចង្អុលបង្ហាញពីហានិភ័យធ្លាក់ចុះពីការរឹតបន្តឹងរូបិយវត្ថុក្នុងសេដ្ឋកិច្ចក្រៅប្រទេស និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលជាមហាអំណាចអាស៊ី។ របាយការណ៍ខែតុលាបានឲ្យដឹងថា...
ប៉េកាំង៖ ប្រទេសចិន បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការអភិវឌ្ឍទំនាក់ទំនងយោធាជាមួយអាមេរិក បន្ទាប់ពីប្រទេសទាំងពីរ បានបញ្ជាក់កាលពីសប្តាហ៍មុន អំពីសារៈសំខាន់នៃការបើកបណ្តាញទំនាក់ទំនងទ្វេភាគីឡើងវិញរវាងកងកម្លាំងរបស់ពួកគេនៅពេល ដែលពួកគេរៀបចំ សម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ពួកគេ។ ឧត្តមសេនីយ Zhang Youxia អនុប្រធានគណៈកម្មការយោធាមជ្ឈិម ដែលជាអង្គការការពារជាតិខ្ពស់បំផុតរបស់ប្រទេសចិន បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់វេទិកាសន្តិសុខអន្តរជាតិថា ទីក្រុងប៉េកាំង នឹងអភិវឌ្ឍទំនាក់ទំនងយោធាជាមួយទីក្រុងវ៉ាស៊ីនតោន “ក្រោមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងឈ្នះ – ឈ្នះកិច្ចសហប្រតិបត្តិការ។ វេទិការយៈពេលបីថ្ងៃរហូតដល់ថ្ងៃអង្គារ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ៣០តុលា បានចេញអនុក្រឹត្យតែងតាំងសមាសភាពប្រតិភូនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ចំនួន២៩រូប មានឋានៈស្មើអគ្គនាយករង ។ សម្រាប់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក្នុងអាណត្តិថ្មីនេះ ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ជាង១ខែរួច ពោលកាលពីថ្ងៃ២៦ សីហា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការរៀបចំ...
ប្រេស៊ីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា យន្តហោះខ្នាតតូចចំនួន១គ្រឿង បានធ្លាក់នៅជិតផ្លូវរត់នៃអាកាសយានដ្ឋានអន្តរជាតិ Rio Branco នៅរដ្ឋ Acre ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ ។ករណីនេះត្រូវបានគេបញ្ជាក់ថា មានមនុស្សចំនួន១២នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ នៅក្នុងតំបន់បានឲ្យដឹងថា មនុស្សចំនួន១២នាក់នៅលើយន្តហោះនោះ ដែលហោះហើរចេញពីទីក្រុង...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារជួយសង្គ្រោះ និងប៉ូលិសបានរាយការណ៍មកថា មនុស្សចំនួន៦នាក់បានបាត់ខ្លួន នៅគ្រាដែលទូក១គ្រឿងបានក្រឡាប់លិចកាលពីថ្ងៃចន្ទ នៅក្នុងព្រែកជីកមួយនៅក្នុងស្រុក Khairpur នៃខេត្ត Sindh ស្ថិតនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន ។នៅព្រឹកនេះ អាជ្ញាធរបានឲ្យដឹងថា មនុស្សសរុបចំនួន១២នាក់នៅលើទូកដែលបានក្រឡាប់នៅក្នុងព្រឺកជីក Nara ។ ក្រោយកើតហេតុភ្លាមៗ អ្នកស្រុកបានជួយសង្គ្រោះមនុស្សចំនួន៦នាក់ឱ្យនៅរស់រានមានជីវិត...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ នេះ នៅសាលាស្រុកស្ទឹងត្រង់ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននាំស្រូវពូជ ជាអំណោយរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ម៉ិកស៊ិក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ លោក Evelyn Salgado អភិបាលរដ្ឋ បានថ្លែងថា ចំនួនអ្នកស្លាប់ ដោយសារព្យុះសង្ឃរា Otis នៅក្នុងរដ្ឋ Guerrero របស់ប្រទេសម៉ិកស៊ិក បានកើនឡើងដល់៤៨នាក់ ខណៈចំនួន៣៦នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួន ។ទីភ្នាក់ងារការពារជនស៊ីវិល...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីបញ្ញាសិប្បនិមិត្ត ដោយត្រួសត្រាយផ្លូវ សម្រាប់បទប្បញ្ញត្តិ និងកម្មវិធីសុវត្ថិភាពជាច្រើន ដើម្បីណែនាំការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប។ ការបញ្ជាទិញនេះគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃប្រព័ន្ធ AI ដោយចំណុចសំខាន់មួយរបស់វា គឺជាតម្រូវការផ្លូវច្បាប់ ដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ចែករំលែកលទ្ធផលតេស្តសុវត្ថិភាពជាមួយរដ្ឋាភិបាលសហព័ន្ធ ដែលធ្វើឱ្យវាអាចពិនិត្យមើលថាតើប្រព័ន្ធ AI មានសុវត្ថិភាព និងគួរឱ្យទុកចិត្តបានដែរឬទេ មុនពេលដែលពួកវាអាចប្រើបានជាសាធារណៈ។ សេតវិមានបានឲ្យដឹងថា...
ភ្នំពេញ ៖ ដើម្បីពង្រឹង និងចៀងវាងជនខិលខូច មួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ញើ ល្អី និងការលក់ដូរចល័តពីក្រុមអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីនាថ្ងៃទី៣១ តុលានេះ បានធ្វើការណែនាំ ដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ និងក្រុមហ៊ុនវិនិយោគ ធ្វើអាជីវកម្មភាស៊ី និងអាជីវករប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ជាមួយវិធានការ ៤ចំណុច...
តូក្យូ៖ ប្រទេសជប៉ុន បានសម្រេចចិត្តដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៩រូប រួមទាំងសមាជិកនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas និងក្រុមហ៊ុនពាក់ព័ន្ធមួយ ដោយដាក់ទណ្ឌកម្មលើអង្គការនេះចំពេលមានសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល។ វិធានការដាក់ទណ្ឌកម្មនេះ គឺជាការដាក់ទណ្ឌកម្មលើកដំបូងដោយប្រទេសជប៉ុន ចាប់តាំងពីក្រុមហាម៉ាសបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ បណ្ដាប្រទេសក្នុងតំបន់ ព្រមានថា អ៊ីស្រាអែល នឹងឈានដល់ដំណាក់កាលទី២ នៃសង្គ្រាម ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា...
ភ្នំពេញ ៖ យោងតាមផេកផ្លូវការ របស់កម្មវិធីទូរទស្សន៍មួយ របស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីកម្ពុជា ពិសេសតំបន់អង្គរធ្វើជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃ៣០ តុលា ។ ជាមួយគ្នានេះ ក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ ក្រុមការងារតាមដានហ្វេសប៊ុក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋ បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនីចំនួន ២០៤គណនី។ ផ្អែកតាមរបាយការណ៍លទ្ធផលរបស់ក្រុមការងារក្នុងរយៈពេល៩ខែ (មករា-កញ្ញា) ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ចំពោះមតិយោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងទំព័រហ្វេសប៊ុក លោក ស...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល មន្រ្ដីរាជការ ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការ លើវិស័យអភិវឌ្ឍន៍ជនបទ”។ យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់និងពង្រឹងពុទ្ធិបន្ថែមទៀត លើការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ បានច្រានចោលទាំងស្រុង នូវគំនិតនៃបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ដែលមានន័យថាវាស្មើនឹង ជ័យជម្នះដោយក្រុមហាម៉ាស់។ លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន ដោយប្តេជ្ញាថា ៖ការអំពាវនាវឱ្យមានបទឈប់បាញ់ គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស...
បរទេស៖កិច្ចព្រមព្រៀង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលអនុញ្ញាតឱ្យពលរដ្ឋ របស់ពួកគេឆ្លងកាត់ព្រំដែន រវាងប្រទេសនានា ដោយគ្មានទិដ្ឋាការ លែងមានសុពលភាពទៀតហើយ នេះបើយោងតាមសេចក្តីជូនដំណឹងផ្លូវការ របស់ក្រសួងការបរទេសរុស្ស៊ី ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទម្សិលមិញ។ យោងតាមការចេញ ផ្សាយរបស់ RT សេចក្តីជូនដំណឹង បាននិយាយថា ៖កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី និងរដ្ឋាភិបាលនៃអ៊ុយក្រែនស្តីពីការធ្វើដំណើរដោយគ្មានទិដ្ឋាការរបស់ពលរដ្ឋ នៃសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន...
បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសតួគីកាលពីថ្ងៃចន្ទ បានចេញសេចក្តី ប្រកាសថ្កោលទោស យ៉ាងខ្លាំងទៅលើការវាយប្រហារ ដោយប្រទេសអ៊ស្រាអ៊ែល ទៅលើមន្ទីរពេទ្យមិត្តភាពមួយកន្លែង រវាងតួគីនិងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។ ក្រសួងបរទេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ មិនអាចមានហេតុផល សម្រាប់ការវាយប្រហារ បែបនេះលើមន្ទីរ ពេទ្យមហារីក តែមួយគត់នៅហ្គាហ្សានោះទេ ចាប់តាំងពីព័ត៌មានចាំបាច់ទាំងអស់ រួមទាំងការសម្របសម្រួល...