ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយទាត់ចោលចំពោះការតវ៉ា និងចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់មីនប្រឆាំងមនុស្សដែលទើបតែដាក់ថ្មីៗ។ក្រសួងការបរទេសកម្ពុជា កងទ័ពថៃបានដើរចូលដីកម្ពុជា ទាំងបំពានលើកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម។ ក្រសួងបញ្ជាក់ថា ឧប្បត្តិហេតុនេះសបញ្ជាក់អំពីភាពចាំបាច់ ដែលប្រទេសទាំងពីរត្រូវរកដំណោះស្រាយជាបន្ទាន់ និងដោយសន្តិវិធីតាមរយៈយន្តការអន្តរជាតិដោយជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ៕
មេបញ្ជាការអាល្លឺម៉ង់ លើកឡើងដោយអំពាវនាវ ឲ្យអ៊ុយក្រែនវាយប្រហារ គោលដៅទីតាំងមូលដ្ឋាន ទ័ពអាកាសរបស់រុស្សី យន្តហោះដឹកអ្នកដំណើរ Boeing 767-400 បង្ខំចុះចតជាបន្ទាន់ បន្ទាប់ពីភ្លើងឆេះម៉ាស៊ីនម្ខាង នៅពេលហោះឡើងបានបន្តិច ក្រុមហ៊ុន Microsoft ប្រកាសឈប់ពឹងផ្អែកទៅលើវិស្វករចិន ក្នុងការផ្តល់សេវាបច្ចេកទេស ទិន្នន័យសម្រាប់មន្ទីរបញ្ចកោណអាមេរិក តម្លៃប្រេងប្រែប្រួលតិចតួច ខណៈវិនិយោគិន សម្លឹងមើលឥទ្ធិពល នៃទណ្ឌកម្មថ្មីលើរុស្ស៊ី បែកធ្លាយរឿង អតីតចៅអធិការវត្តមួយ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា ស្តីពីក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃ២១ កក្កដា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះនេះគឺជាចលនានៃបេះដូងកន្ត្រាក់របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដោយបានសង្កត់ធ្ងន់ថា អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ...
វិសោធនកម្មរដ្ឋធម្មុញ្ញមាត្រា៣៣ ដែលបើកផ្លូវឱ្យមានការដកសញ្ជាតិ ត្រូវបានព្រះមហាក្សត្រ ប្រកាសជាផ្លូវការ ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ក្នុងស្រុក តាមប្រព័ន្ធឌីជីថល ស្នងការភ្នំពេញ ស្នើសុំគោលការណ៍ ថ្នាក់លើបណ្តេញលោក ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ ក្រោយពាក់ព័ន្ធលក់ ដីឡូតិ៍ខ្យល់ កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី៦ ឈ្មោះ...
តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលហៅកាត់ថា (E3) មិនគួរធ្វើឱ្យខូចដល់ភាពជឿជាក់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយការជំរុញយន្តការ snapback ដើម្បីដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេអេរ៉ង់។ នៅក្នុងការប្រកាសនៅលើបណ្ដាញសង្គម X លោក Araghchi បានឲ្យដឹងថា...
តាកែវ ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានបញ្ជាឲ្យអភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើក ល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកនៅតាមអនឡាញ។ ការដាក់បទបញ្ជារបស់ លោក អភិបាលខេត្ត នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋានខេត្តតាកែវ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានជំរុញដល់កងកម្លាំងទាំងអស់ បន្តស្រាវជ្រាវបង្រ្កាប បទល្មើសអនឡាញខុសច្បាប់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមជំនាញ នីតិវិធី ឲ្យស្របតាមច្បាប់ ក៏ដូច បន្តពង្រឹងការងារអន្តោប្រវេសន៍ផងដែរ ។ ក្នុងពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍...
ភ្នំពេញ ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កាកាបទី១ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីកាត់សក់ ក្រោមប្រធានបទ «សក់ និងសម្រស់ ដើម្បីមិត្តយើង» ដើម្បីកាត់សក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងផ្សព្វផ្សាយ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ។...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត.Malle Fofana,នាយកប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល( GGGI) ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ លើការងារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ។ លោកបណ្ឌិត...
បរទេស ៖ អតីតព្រះចៅអធិការវត្ត Nakhon Sawan ក្នុងប្រទេសថៃ ដែលបានសឹកកាលពីថ្ងៃសុក្រ ដោយសារតែរឿងអាស្រូវផ្លូវភេទ ដែលកំពុងប្រឈមមុខ នឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅពេលនេះ គឺត្រូវបានចោទប្រកាន់ពីបទលួចលាក់ទំនាក់ផ្លូវភេទ ជាមួយស្ត្រីបីនាក់ ដោយម្នាក់ជាមន្ត្រីរាជការជាន់ខ្ពស់ ដែលលាតត្រដាងរឿងអាស្រូវ ដោយប្រច័ណ្ឌ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា មានកិត្តិយស សូមទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នក ឧកញ៉ា លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា៖ ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីឦសាន ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការងារ ចាក់បេតុងដែកផ្លូវ កម្រាស់ 0.15m ទំហំ 970m², ចាក់បេតុងដែកទីធ្លាកម្រាស់ 0.1m ទំហំ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Accessories ចំនួន 07 មុខ ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (អាទិភាពបន្ទាន់) ។ អគ្គិសនីកម្ពុជា...
ខេត្តសៀមរាប ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការពង្រឹង សមត្ថភាពឌីជីថល របស់យុវជន និងយុវនារី “Youth Digital Empowerment Workshop and Girls” ក្នុង ICT...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុកសាមគ្គីមានជ័យ និង អាជ្ញាធរមូលដ្ឋាន អញ្ជើញទៅពិនិត្យស្ថានភាព ក្នុងតំបន់ដីសម្បទានសង្គមកិច្ច...
បរទេស ៖ កាលពីថ្ងៃច័ន្ទ គឺតម្លៃប្រេងបានធ្លាក់ចុះ ខណៈដែលពាណិជ្ជករ បានសម្លឹងមើលផលប៉ះពាល់ នៃទណ្ឌកម្មថ្មីរបស់អឺរ៉ុប លើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ការកើនឡើងទិន្នផលពីអ្នកផលិតនៅមជ្ឈិមបូព៌ា និងការព្រួយបារម្ភអំពីទស្សនវិស័យប្រេងឥន្ធនៈ ខណៈដែលពន្ធគយមានទម្ងន់លើកំណើន សេដ្ឋកិច្ចពិភពលោក។ យោងតាមគេហទំព័រ Business Standard បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា តម្លៃប្រេងឆៅ Brent បានកើនឡើង ៥...
បរទេសៈ ក្រុមហ៊ុន Microsoft កាលពីថ្ងៃសុក្របានកែប្រែការ អនុវត្តរបស់ខ្លួនដើម្បីធានាថា វិស្វករនៅក្នុងប្រទេសចិន លែងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់អតិថិជនការពារជាតិអាមេរិក ដោយប្រើសេវាកម្មទិន្នន័យ របស់ក្រុមហ៊ុន។ យោងតាមសារព័ត៌មាន CNBC ចេះផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានអនុវត្តការផ្លាស់ប្តូរនៅក្នុង កិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយហានិភ័យសន្តិសុខ ជាតិ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានលើកឡើងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា ហើយបានចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិ។ ការលើកឡើងរបស់ លោក ហេង រតនា បន្ទាប់ពីភាគីថៃ ចង់ប្តឹង UN...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី៦ឈ្មោះ វីពផា(Wipha)T2506 ក្នុងឆ្នាំ២០២៥ ដែលកំពុងមានឥទ្ធិពល លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជានោះ គឺពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ។ ប៉ុន្តែស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការត្រៀម រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម លើកទី២។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រីភាគីនេះ ចាប់ពីថ្ងៃទី២៨...
បរទេស៖ មន្ត្រីអ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង វាយប្រហារមកលើទីក្រុងគៀវនៅពេលយប់ ។ ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញ គឺមិនទាន់ធ្វើអត្ថាធិប្បាយរឿងនេះនៅឡើយទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារលើកដំបូង ត្រូវបានគេរាយការណ៍ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ដោយអភិបាលក្រុង Vitaly Klitschko របស់អ៊ុយក្រែន បានជំរុញឱ្យអ្នកស្រុកស្វែងរកទីជំរក...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្តឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៥ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បានផ្ដល់អនុសាសន៍ ជំរុញឲ្យក្រុមការងារចុះមូលដ្ឋាន ក្រុងកំពង់ចាម...
បរទេស៖ យន្តហោះ Boeing របស់ក្រុមហ៊ុន អាកាសចរណ៍ Delta Air Lines ដែលធ្វើដំណើរទៅកាន់ទីក្រុង Atlanta ត្រូវបានបង្ខំឱ្យត្រឡប់ ទៅអាកាសយាន ដ្ឋានអន្តរជាតិ Los Angeles វិញ ដើម្បីចុះចតជាបន្ទាន់នៅថ្ងៃសុក្រ បន្ទាប់ពីម៉ាស៊ីនមួយរបស់យន្តហោះ បានឆេះភ្លាមៗ បន្ទាប់ពីការហោះឡើង។ យោងតាមសារព័ត៌មាន RT...
កម្មវិធី «មុខទល់មុខ» របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើបទសម្ភាសន៍ពិសេស ជាមួយលោក Jensen Huang ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃក្រុមហ៊ុន NVIDIAអាមេរិក ពេលថ្លែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល លោកបានលើកឡើងថា ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ របស់ចិនស្ថិតនៅលំដាប់កំពូល នៃពិភពលោក ដែលអាចហៅបានថា ជា”អច្ឆរិយពិភពលោក” ។ លោកJensen...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន...
“សៀវភៅសស្តីពីការការពារជាតិ” ឆ្នាំ២០២៥ របស់រដ្ឋាភិបាលជប៉ុន បានបន្តឃោសនាបំផ្លើសអ្វី ដែលហៅថាក្តីបារម្ភផ្នែកសន្តិសុខ។ ការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២% សម្តែងការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ប្រទេសជប៉ុន ដោយអំពាវនាវ ឱ្យរដ្ឋាភិបាលជប៉ុន គិតពិចារណាឡើងវិញ ពីទោសកំហុស ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន យ៉ាងស៊ីជម្រៅ...
បំណងទុច្ចរិត របស់ហ្វីលីពីន ចំពោះសមុទ្រចិនខាងត្បូង បាននិងកំពុងប្រែក្លាយទៅជា ផ្សងព្រេងនិយមដ៏ងប់ងុល ។ នាពេលថ្មីៗកន្លងទៅនេះ នាវាឆ្មាំសមុទ្រលេខ ៩៧០១ របស់ហ្វីលីពីន បានធ្វើសកម្មភាព នៅលំហសមុទ្រនៅក្បែរកោះ Huangyanនៃប្រទេសចិន ខណៈនោះ វាបានបរចូលជិត ដោយល្បឿនលឿន នូវផ្នែកកន្ទុយ របស់នាវាឆ្មាំ សមុទ្រចិនលេខ ២១៥៥០ និងលេខ៥០០៩ ចម្ងាយជិតបំផុតមានតែ...
បរទេស ៖ កងការពារដែន អាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលចូលមកតាមតំបន់ជាច្រើន កាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ។ ទីក្រុងគៀវបានបង្កើនការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក (UAV) របស់ខ្លួនយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែបន្ទាប់ពីការអំពាវនាវ ឱ្យមានការចរចា សន្តិភាពជាថ្មីក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥...
ម៉ូស្គូ៖ បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយ យ៉ាងឆាប់រហ័យលើប្រទេសអ៊ុយក្រែន ប៉ុន្តែគោលបំណងសំខាន់ គឺដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ លោក Peskov បានប្រាប់ទូរទស្សន៍រដ្ឋ នៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន “បាននិយាយម្តងហើយម្តងទៀត អំពីបំណងប្រាថ្នារបស់លោក ក្នុងការនាំយកដំណោះស្រាយអ៊ុយក្រែន...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានបង្ហាញពីចេតនា របស់លោកក្នុងការបន្តកាន់តំណែង ខណៈដែលគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកត្រូវបានកំណត់ថានឹងនៅតែជាកម្លាំងដ៏ធំបំផុតនៅក្នុងសភា ទោះបីជាមានការធ្លាក់ចុះសក្តានុពល នៅក្នុងការបោះឆ្នោតសភាក៏ដោយ។ លោក Ishiba បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា “យើងត្រូវតែដឹងច្បាស់អំពីទំនួលខុសត្រូវរបស់យើងជាគណបក្សធំជាងគេនៅក្នុងសភា។ ខ្ញុំចង់ដឹងច្បាស់អំពីការទទួលខុសត្រូវ ផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ” ដែលប្រទេសកំពុងប្រឈមមុខ។ នៅព្រឹកថ្ងៃដដែល ឥស្សរជនលេខ ២...