ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយតប ទៅក្រុមមនុស្ស មួយចំនួន ដែលចោទ ប្រកាន់សម្តេច មិនព្រមចូលរួមដោះស្រាយ កង្វល់របស់ប្រជាពលរដ្ឋថា សម្តេចមិន ដែលព្រងើយកន្តើយក្នុង ការចូលរួមដោះស្រាយកង្វល់គ្រប់គ្នា គឺបានយកចិត្តទុកដាក់ជាប់ជានិច្ច ។ សម្តេចថា “ខ្ញុំដោះស្រាយបញ្ហា កង្វល់របស់ប្រជាពលរដ្ឋ ។...
សមាជិកគ្រួសាររាជវង្ស Ajman នៃប្រទេសអារ៉ាប់រួម យាងទត ផលិតផលកែច្នៃ ព្រមទាំងសោយដំណាប់ស្វាយខ្មែរhttps://dap-news.com/?p=363009 ក្រសួង ឲ្យរៀបចំមធ្យោបាយ ត្រៀមបង្ការឆ្លើយតបទាន់ពេល ចំពោះគ្រោះមហន្ដរាយសម្រាប់ វិស័យសាធារណការhttps://dap-news.com/?p=363046 ភ្ជុំបិណ្ឌ៣ថ្ងៃ កម្មករឈប់សម្រាក ដោយមានប្រាក់ឈ្នួលhttps://dap-news.com/?p=363127 ក្រសួងនគរបាលវៀតណាម ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងមហាផ្ទៃកម្ពុជាhttps://dap-news.com/?p=363188 សម្ដេចតេជោ ហ៊ុន សែន៖ បៀវត្សរ៍ឡើង បានតិចប្រសើរជាងបាត់បង់ការងារធ្វើhttps://dap-news.com/?p=363194...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករ នៅខណ្ឌដង្កោ រាជធានីភ្នំពេញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នាពេលខាងមុខ នឹងមានក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីការ វិនិយោគនៅកម្ពុជា។ ការលើកឡើងរបស់សម្តេចនេះ ក្រោយសម្តេចត្រឡប់មកពីអាមេរិក និងមានជំនួបជាមួយឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា កាលពីសប្តាហ៍មុន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹពី ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះដោយសារទទួលរងប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមកក្រោម អូសបន្លាយពីប្រទេសថៃ មកដល់លើជួរភ្នំដងរែកជាមួយ និងខ្យល់មូសុងនិរតីខ្សោយ ។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu”...
បរទេស ៖ មន្ទីរបញ្ចកោណ របស់សហរដ្ឋអាមេរិក បានព្រមានទៅកាន់សភាថា ខ្លួនមិនមានថវិកា គ្រប់គ្រាន់ដើម្បីជំនួសសព្វាវុធ ដែលត្រូវបានបញ្ជូនទៅ អ៊ុយក្រែននោះទេ។ យោងតាមការ ចេញផ្សាយ របស់ RT មន្ទីរបញ្ចកោណបានបន្តទៀតថា មូលហេតុនេះបានបង្ក ឱ្យមានការព្រួយបារម្ភអំពី សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់ឡើងវិញ ឱ្យបានគ្រប់គ្រាន់នូវកងទ័ព របស់ខ្លួនក្នុងករណីចាំបាច់ ត្រូវការប្រើប្រាស់ បន្ទាន់ឬ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃចន្ទថា អនាគតរបស់អ៊ុយក្រែន ស្ថិតទៅលើ សហភាពអឺរ៉ុប ដោយបន្ថែមថា ប្លុកនេះនឹងបញ្ចូលតំបន់ ដែលបានចូលរួមជាមួយរុស្ស៊ី នៅឆ្នាំ២០២២ឆាប់ៗនេះ ប៉ុន្តែក៏ជាតំបន់ ដែលតែត្រូវបានទាមទារ ដោយរដ្ឋាភិបាលក្រុងគៀវ នៅឡើយដែរ។ លោកស្រី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បាននិងកំពុងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមរំលឹកថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលេីកឡេីងថាការដំឡើងបៀវត្សរ៍ជូន កម្មករកម្មការិនី គឺជារឿងល្អ ទោះបីជាបៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។តាមរយៈបណ្ដាញសង្គមតេឡេក្រាមនាយប់ថ្ងៃទី២តុលា នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សរ៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង”។...
ភ្នំពេញ ៖លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា បានប្រាប់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ ក្នុងជំនួបជាមួយលោកអភិសន្តិបណ្ឌិត ស សុខា នាថ្ងៃទី២ខែ តុលា ឆ្នាំ២០២៣នេះ...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤ពាន់លានផោន (៤,៨ ពាន់លានដុល្លារ) ជាមួយនឹងក្រុមហ៊ុនផលិតឈានមុខគេរបស់ចក្រភពអង់គ្លេស ដើម្បីបង្កើតនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពល ដែលជាផ្នែកមួយនៃកម្មវិធី AUKUS ជាមួយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេស Grant Shapps។ លោក Shapps បានឲ្យដឹងនៅឯសន្និសីទគណបក្សអភិរក្សឆ្នាំ២០២៣ ថា “ខ្ញុំអាចប្រកាសថាយើងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានតម្លៃ ៤ ពាន់លានផោន...
ប្រែសម្រួល ឈូក បូរ៉ាតេអេរ៉ង់៖ អ្នកការទូតអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែគ្រោងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវអស្ថិរភាព និងអសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីរឆ្នាំបន្ទាប់ពីការដកទ័ពរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រទេសអាស៊ីក្លាយជាប្រភពនៃការព្រួយបារម្ភ សម្រាប់រដ្ឋជិតខាង និងក្នុងតំបន់របស់ខ្លួន។ តំណាងពិសេសរបស់អ៊ីរ៉ង់ សម្រាប់ប្រទេសអាហ្វហ្គានីស្ថានលោក Hassan Kazemi-Qomi បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន IRIB របស់អ៊ីរ៉ង់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ បេសកជនអ៊ីរ៉ង់ បានឲ្យដឹងនៅចុងបញ្ចប់ថា...
ប្រែសម្រួល ឈូក បូរ៉ាតេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិសុខព្រំដែនជាមួយអ៊ីរ៉ាក់ ក្នុងលក្ខណៈ “ហ្មត់ចត់ និងច្បាស់លាស់” ។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Qasim al-Araji នៅទីក្រុង Tehran ដែលក្នុងនោះពួកគេក៏បានពិភាក្សាអំពីបញ្ហាទ្វេភាគីផ្សេងទៀត។ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។...
ភ្នំពេញ៖សភាសម្ព័ន្ធសហជីព សហភាពសហជីព និងសហព័ន្ធសហជីព រួមទាំងសមាគមនិយោជកនៅកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺនាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រ និងឯកភាពទទួលយកចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់កម្មករនៅឆ្នាំ២០២៤។ ក្រុមសហជីពទាំងនោះរួមមាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពសិទ្ធិកម្មករកម្ពុជា និងសមាគមនិយោជកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និងផលិតផលធ្វើដំណើរជាដើម បានចេញសេចក្តីថ្លែងការណ៍គាំទ្រព្រោងព្រាតចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មកចំនួន២០៤ដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ សម្រាប់សហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានលេីកឡេីងថា ការដំឡើងចំនួន២០៤ដុល្លារនេះ ត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហជីពដែលជាគិតគូរប្រយោជន៍ជូនកម្មករនិយោជិត។...
បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល...
ហារ៉ារី៖ អ្នកជំនាញហ្ស៊ីម បាវេបានសង្កេតឃើញថា បំណងប្រាថ្នាចង់ឈ្នះដោយចំណាយរបស់ប្រទេសផ្សេងៗបានធ្វើឱ្យសហរដ្ឋអាមេរិកអាត្មានិយម និងលោភលន់នៅក្នុងភូមិសាស្ត្រនយោបាយ។ លោក Nhamo Mhiripiri សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Midlands State បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដោយការបង្ខូចការដឹកនាំនៅក្នុងប្រទេសផ្សេងទៀត។ លោកបានលើកឡើងថា “ប្រសិនបើពួកគេមិនអាចពុករលួយបាន ពួកគេបង្កើន និងធ្វើឃាតមេដឹកនាំដែលប្រឆាំង។ ប្រសិនបើពួកគេមិនអាចជោគជ័យ ពួកគេបង្កើតសង្រ្គាម” លោកបានបន្ថែមថា នេះពន្យល់ពីលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក កាលពីថ្ងៃអាទិត្យបានព្យាករណ៍ ពីកំណើន ៥,១ភាគរយ សម្រាប់សេដ្ឋកិច្ចចិន ក្នុងឆ្នាំ២០២៣ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលទើបចេញផ្សាយថ្មី របស់ខ្លួន ។ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ស៊ីនហួថា “ប្រទេសចិន មានចំណុចខ្លាំងគួរឱ្យកត់សម្គាល់”...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ចាប់ពីថ្ងៃទី០៨ ខែតុលា ខណៈដែលប្រទេសជប៉ុន រៀបចំសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន នៅចុងឆ្នាំនេះ។ ដោយមើលឃើញពីការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតលោកស្រី Kamikawa ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាមួយសមភាគីរបស់ខ្លួន អំពីសារៈសំខាន់នៃការធានាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ...
វ៉ាស៊ីនតោន ៖ ការបិទរដ្ឋាភិបាលសហព័ន្ធ របស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចៀសនៅនាទីចុងក្រោយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសភាតំណាងរាស្រ្ត ដឹកនាំដោយគណបក្ស សាធារណរដ្ឋបានអនុម័តច្បាប់ ផ្តល់មូលនិធិរយៈពេល ៤៥ ថ្ងៃ។ ការបិទហាក់ដូចជាស្ទើរតែប្រាកដ ប៉ុន្តែប្រធានសភា Kevin McCarthy បានជំរុញដោយមិនបានរំពឹងទុក ក្នុងការទទួលយកការគាំទ្រ ពីគណបក្សប្រជាធិបតេយ្យ ដើម្បីផ្តល់មូលនិធិដល់ភ្នាក់ងាររដ្ឋាភិបាល រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ ច្បាប់នេះបានអនុម័តសភាដោយការបោះឆ្នោតទ្វេភាគីនៃ...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឲ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន និងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យ ក្នុងការងារ ហើយឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត។ ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាពថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តី អ៊ាង...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ថ្មីនេះៗ បានបញ្ជាក់ថា «សូមលោក-លោកស្រី ជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាត ឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការ សន្តិសុខតាមអ៊ីនធឺណិត ក្នុងវិស័យឯកជនចំពេលមានការកើនឡើង នៃឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន។ ភាគីពាក់ព័ន្ធ និងភាគីពាក់ព័ន្ធមកពីភាគីទាំងសងខាង រួមទាំងអង្គការមិនមែនរដ្ឋាភិបាល នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងតូក្យូក្នុងសប្តាហ៍នេះ មុនពេលកិច្ចប្រជុំកំពូលនៅរដ្ឋធានីជប៉ុនក្នុងខែធ្នូ ដើម្បីរំលឹកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន។ មេដឹកនាំទាំងពីរបានឲ្យដឹងថា កិច្ចព្រមព្រៀងដែលនឹងឃើញកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិតរវាងប្រទេសជប៉ុន និងប្រជាជាតិអាស៊ាន នឹងត្រូវបានបញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅឯកិច្ចប្រជុំកំពូលនៅខែធ្នូ។...
គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា សេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋ Nile បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន២៥នាក់ បានរងរបួសក្រោយពីអគ្គិភ័យដ៏ធំមួយ បានកើតឡើងនៅឯស្នាក់ការកណ្តាលសន្តិសុខ នៅក្នុងទីក្រុង Ismailia Canal នៃប្រទេសអេហ្ស៊ីប កាលពីព្រឹកថ្ងៃចន្ទនេះ ។ កម្លាំងការពារស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងមូលដ្ឋានត្រូវបានពង្រាយដើម្បីពន្លត់អគ្គិភ័យ ខណៈមូលហេតុនៃការឆាបឆេះនេះ...
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានសម្រេចផ្អាកការផ្ទេរ និងផ្លាស់ប្ដូរការងាររបស់ មន្ដ្រីរាជការស៊ីវិល រហូតដល់មានការណែនាំជាថ្មី ឬការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល។ យោងតាមលិខិតរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗ បានឲ្យដឹងថា ផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពបំពេញការងារ របស់មន្ត្រីរាជការស៊ីវិល ឲ្យមានស្ថិរភាព និងប្រសិទ្ធភាព ក្រសួងនឹងបន្តពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើ ដែលមានការឯកភាពរួចហើយពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នក្នុងអាណត្តិមុន អនុលោមបែបបទ...
កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឃថ្មីរបស់ Honda Dream ។ ដោយមានការចូលរួមពីថ្នាក់ដឺកនាំកំពូលៗរបស់ហុងដាដូចជាក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី Asian Honda Motor Co., Ltd. ក្រុមហ៊ុនស្រាវជ្រាវនឹងអភិវឌ្បន៏ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាតេ្នយ៏ Honda R&D of...
រ៉ងហ្គូន៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនបានចាប់ផ្តើមជំរឿន នៅក្នុងសង្កាត់ចំនួន២០ នៅទូទាំងប្រទេស ដែលបែងចែកជាវិធានការមួយ ដែលក្រុមអ្នករិះគន់លើកឡើងថា នឹងត្រូវបានប្រើ ដើម្បីបង្កើនការឃ្លាំមើលអ្នកប្រឆាំង ។ គួររំលឹកថា យោធាបានធ្វើរដ្ឋប្រហារឆ្នាំ២០២១ របស់ខ្លួនជាមួយនឹងការអះអាង មិនច្បាស់លាស់ នៃការក្លែងបន្លំយ៉ាងទូលំទូលាយ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០...
វ៉ាស៊ីនតោន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា អនាគត នៃការផ្តល់ជំនួយ របស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ស្ថិតក្នុងភាពទ្រឹង ក្រោយពីកិច្ចព្រមព្រៀងជាចុងក្រោយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល បើទោះបីជាលោកប្រធានាធិបតី ចូ បៃដិន ព្យាយាមធានាជាថ្មីថា ក្រុង គៀវ នឹងទទួលបានអ្វីដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី...
ម៉ាឌ្រីដ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស ចំនួន១៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស ក្រោយពីមានអគ្គីភ័យបានឆាបឆេះ នៅក្នុងក្លឹបកម្សាន្តរាត្រីមួយនៅភាគនិរតី នៃប្រទេសអេស្ប៉ាញកាលពីព្រឹកថ្ងៃអាទិត្យ ។ គេបានដឹងថា អគ្គីភ័យបានកើតឡើង នៅក្នុងក្លឹបរាត្រីដែលមានឈ្មោះថា Teatre នៅជាយក្រុង Murcia ។ មជ្ឈមណ្ឌលសម្របសម្រួល សម្រាប់ការជូនដំណឹងសុខភាព...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា Apple កំពុងតែស្តីបន្ទោស ទៅលើបញ្ហា Software និងបញ្ហាផ្សេងៗទៀត ដែលទាក់ទងនឹងកម្មវិធីល្បីៗ ដូចជា Instagram និង Uber សម្រាប់ការធ្វើឲ្យម៉ូដែល iPhone 15 ទើបចេញថ្មីរបស់ខ្លួនឡើងកម្ដៅ និងបង្កឱ្យមានការត្អូញត្អែរអំពីការក្តៅពេក មិនអាចដោះស្រាយបាន ។...