អង់ការ៉ា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរបស់តួកគី បានធ្វើការវាយប្រហារតាមផ្លូវអាកាស នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងបានបំផ្លាញគោលដៅចំនួន ២០កន្លែង របស់គណបក្សពលករឃឺដ ហៅកាត់ថា (PKK) ដែលតាំងនៅមិនស្របច្បាប់ ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមផ្លូវអាកាសរបស់តួកគី គឺបានកំណត់គោលដៅលើមូលដ្ឋានរបស់ PKK...
អាមេរិក៖ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម X (អតីត Twitter) បានពិនិត្យការពិតនូវសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken ក្នុងនោះលោកបាននិយាយថា រដ្ឋាភិបាលរបស់លោក វ្ល៉ាឌីមៀ ពូទីន រៀបចំព័ត៌មានលម្អិតនៃការសម្លាប់រង្គាលនៅទីក្រុងគៀវកាលឆ្នាំ ១៩៤១ ដើម្បីផ្តល់ការបិទបាំងសម្រាប់ប្រទេសរុស្ស៊ី និងការរំលោភបំពាននៅអ៊ុយក្រែន យោងតាមការចេញផ្សាយពីគេហទំព័រ RT។ លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំដើម្បី ត្រៀមរៀបចំពិធីប្រណាំងទូក តាំងពិព័រណ៍ បណ្ដែតប្រទីបនិង អុចកាំជ្រួច រយៈ ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម នាឱកាសបុណ្យចេញព្រះវស្សា ព.ស...
បរទេស៖ ពិធីប្រគល់អគារបណ្ឌិត្យសភានយោបាយ នៃសន្តិសុខសាធារណៈរបស់ប្រជាជនឡាវ ដែលជាអំណោយរបស់វៀតណាមសម្រាប់ឡាវ បានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយនឹងការសាងសង់បានចាប់ផ្តើមនៅក្នុងរដ្ឋធានីឡាវនៅថ្ងៃទី២៥ ខែសីហាឆ្នាំមុន សាលាបណ្ឌិតសភាដែលមានផ្ទៃដី ៦,៥ហិកតា ដែលមានតម្លៃ ២៥០ ពាន់លានដុង ប្រហែល ១០,២៨ លានដុល្លារអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមានហេតុការណ៍បផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅក្បែរទៅនឹងទីស្នាក់ការកណ្តាល នៃក្រសួងមហាផ្ទៃរបស់ប្រទេសតួគីដែលស្ថិតនៅក្នុងទីក្រុងអង់ការ៉ា។ ប្រភពដដែលបានសរសេរទៀតថា ការបំផ្ទុះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនេះគឺជាការប៉ុនប៉ងវាយប្រហារភេរវកម្មនេះបើតាមអាជ្ញាធរហើយ ជនដៃដល់ចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ ម្នាក់បានបំផ្ទុះខ្លួនឯង ចំណែកម្នាក់ទៀតត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនបាន។ មន្ត្រីបាននិយាយថា មន្ត្រីប៉ូលិសពីរនាក់បានរងរបួសក្នុងការហេតុការណ៍នេះហើយជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ ប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា ក្រុមភេរវករ នឹងមិនជោគជ័យក្នុងការបំផ្លាញសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសតួគីជាដាច់ខាត។ គួរឲ្យដឹងដែរថាការវាយប្រហារដោយគ្រាប់បែកអត្តឃាតបានកើតឡើងនៅថ្ងៃដែលសភារបស់...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២ ខែតុលានេះ បានជួបពិភាក្សាគ្នា ផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន រវាងកម្ពុជានិងអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មាន ឲ្យបានកាន់ល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ លោកប៉ាទ្រិក...
ភ្នំពេញ ៖ ខណៈនៅតែសល់ តែប្រមាណជា៣ខែទៀត នឹងដល់ចូលឆ្នាំ២០២៤ លោក ហេង សួ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញប្រកាស ស្តីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤ ។ តាមសេចក្តីប្រកាស របស់ក្រសួង នាថ្ងៃ២៦ កញ្ញា បានឲ្យដឹងថា ការឈប់សម្រាក់ជារួមទាំងអស់នាឆ្នាំ២០២៤ ខាងមុខនេះ...
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានលើកទឹកចិត្តរាជរដ្ឋាភិបាលថ្មី ត្រូវបង្កើនសកម្មភាពដោះស្រាយបញ្ហានៅសេសសល់ ដើម្បីពន្លឿនសន្ទុះ នៃការរីកចម្រើនសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងជឿជាក់ផងដែរ។ នេះបើតាមលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃ២ តុលា ក្រោយបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដើម្បីស្ដាប់របាយការណ៍របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា...
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣ អ្នកប្រដាល់កម្ពុជា ឈ្នះមួយនាក់ និងអ្នកប្រដាល់ថៃ ឈ្នះ២នាក់ ដោយអ្នកប្រដាល់ថៃ ការផ្តួលអ្នកប្រដាល់ កម្ពុជា ត្រឹមទឹកទី២ ទំាង ២...
ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឪពុកម្ដាយបានប្រកាសស្វែងរកកូនស្រីឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវ១០១ ក្រុម៣១ ភូមិ៥ សង្តាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី។ ជាមួយគ្នានោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សបានសមស្រប ដើម្បីត្រៀមបង្កាតឆ្លើយតបទាន់ពេលវេលា នូវគ្រោះមហន្ដរាយសម្រាប់វិស័យសាធារណការ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរដូវវស្សា ឆ្នាំ២០២៣ ស្ថានភាពទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹកអាចនឹងហក់ឡើងខ្ពស់...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃ១ កញ្ញា ថា រកឃើញហើយ ក្មេងស្រីឈ្មោះ សូ ដានី ដែលបានបាត់ខ្លួន អំឡុងពេលទៅរៀនគួរចិន នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានត្រឡប់មកដល់ផ្ទះវិញ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា កាលពីថ្ងៃ៣០ កញ្ញា ឪពុកយុវតីជាសិស្សសាលារូបស្រស់ម្នាក់នេះ...
ពិធីដាក់កន្ត្រកផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរជនរបស់ប្រជាជនចិន នៅទិវារំលឹកវីរជនចិនបានប្រារព្ធឡើង យ៉ាងអធិកអធមនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា នៅទីលាន Tian’anmen ក្នុងទីក្រុងប៉េកាំង ក្រោមការចូលរួមរបស់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានលោកXi Jinping លោក Li Qiang លោក Zhao Leji លោក Wang Huning...
ពិណជាឧបករណ៍ភ្លេងប្រពៃណីរបស់ចិន នៅសម័យរជ្ជកាលហាននិងរជ្ជកាលថាង ឧបករណ៍ភ្លេងនេះបាននាំចេញ ទៅដល់ប្រទេសជាច្រើនតាមរយៈផ្លូវសូត្រ ទន្ទឹមនឹងពេលវេលាបានរំកិលទៅមុខ យូរៗទៅបានក្លាយជាពិណខុសៗគ្នា ដែលប្រកបដោយលក្ខណៈពិសេស រៀងខ្លួនរបស់ជនជាតិនានា ។ ក្នុងអំឡុងព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ីក្រុង Hang Zhou អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនបានផលិតវីដេអូឃ្លីបបទភ្លេង «ចិត្តភ្ជាប់ចិត្ត» ដែលជាភ្លេងប្រធានបទរបស់ការប្រកួតកីឡាអាស៊ី ដែលបានប្រមូលផ្តុំជាលើកដំបូង នូវពិណរបស់ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលីនិងវៀតណាម សិល្បករនៃប្រទេសអាស៊ីទាំង៥...
ភ្នំពេញ៖ អាជ្ញាធរមីន បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្គ្រោម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ តាមរយៈសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមី នាថ្ងៃទី១ តុលា បានឲ្យដឹងថា ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន អាចត្រូវបានប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ...
ឌូបៃ៖ ក្នុងឱកាសយាងគង់ជាព្រះរាជអធិបតី ក្នុងខួបលើកទី៧៤ នៃបុណ្យឯករាជ្យចិន ១ តុលា ២០២៣ នារាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ (ម៉ោងនៅឌូបៃ) ព្រះអង្គម្ចាស់ Sheikh rash is Al nuami សមាជិកគ្រួសាររាជវង្ស Ajman នៃប្រទេសអារ៉ាប់រួម បានយាងទត នូវការតាំងដាក់បង្ហាញ...
បរទេស៖នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយ កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងគៀវ មិនគួរភ្លេចថាប្រទេសណា បានជួយវាច្រើន ជាងគេនោះឡើយ ។ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីរូបនេះ បានស្តីបន្ទោសប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ជុំវិញសុន្ទរកថា របស់លោកនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ...
បរទេស៖ មន្ត្រីជាន់ខ្ពស់សភាជាតិអាមេរិក លោក Kevin McCarthy បាននិយាយនៅក្នុងបទ សម្ភាសន៍ជាមួយ CBS កាលពីថ្ងៃអាទិត្យថា ខណៈដែលគាត់នៅតែប្តេជ្ញា ជួយអ៊ុយក្រែន ពេញមួយជម្លោះជាមួយរុស្ស៊ី ការដោះស្រាយបញ្ហា សន្តិសុខព្រំដែន របស់សហរដ្ឋអាមេរិក គួរតែជាអាទិភាពធំជាង សម្រាប់សមាជិកសភា អាមេរិកផងដែរ។ លោក McCarthy ដែលជាមន្ត្រីជាន់ខ្ពស់សភា និងបក្សសាធារណៈផងនោះបានថ្លែងការណ៍...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានអះអាងហើយថា ចក្រភពអង់គ្លេស នឹងមិនមានគម្រោងបញ្ជូន កងកម្លាំងយោធា របស់ខ្លួនទៅកាន់ប្រទេស អ៊ុយក្រែននោះឡើយ។ ប្រភពដដែលមានការលើកឡើង ដែលសរសេរថា អង់គ្លេសនឹងបញ្ជូនកងយោធា របស់ខ្លួនទៅកាន់អ៊ុយក្រែន ដើម្បីបណ្តុះបណ្តាល កងទ័ពក្នុងស្រុក ហើយលោកនាយករដ្ឋមន្ត្រី អង់គ្លេសរូបនេះ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានអន្តរាគមន៍ និងជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះ ដោយការជួញដូរ ទៅធ្វើការនៅប្រទេសឡាវ ។ ពាក់ព័ន្ធបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការបរទេសខ្មែរ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ដើម្បីឲ្យនារីរងគ្រោះ ដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជា...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky បានប្រកាសថា អ៊ុយក្រែននឹង បង្កើតមូលនិធិការ ពារជាតិ ថ្មីមួយ ដែលរួមបញ្ចូលទាំងទ្រព្យ សម្បត្តិរបស់រុស្ស៊ី ដែលរឹបអូសបានក្នុង ចំណោមប្រភពហិរញ្ញប្បទាន ចម្បងរបស់ខ្លួន។ លោក Zelensky បាននិយាយកាលពីថ្ងៃសុក្រ...
បរទេស ៖ ការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរាវ ឬដែលយើងហៅថាហ្គាស (LNG) របស់រុស្ស៊ី អាចនៅតែត្រូវបានដឹកជញ្ជូន ទៅកាន់ស្ថានីយស្តុក របស់ប្រទេសអាល្លឺម៉ង់ ទោះបីជាមានការសន្យាដោយក្រុមហ៊ុន Uniper ធំក៏ដោយ នេះបើយោងតាមនាយកប្រតិបត្តិ របស់ខ្លួនគឺលោក Michael Lewis ។ យោងតាមការចេញផ្សាយរបស់ RTលោកបាននិយាយ កាលពីថ្ងៃសៅរ៍នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេបញ្ជាការកំពូលយោធាអ៊ីរ៉ង់ បានលើកឡើងអំពីការត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការគ្រប់ទំរង់ នៃកិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសប៉ាគីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្ម នៅគ្រប់សកម្មភាពទាំងអស់។ ប្រភពដដែល បានសរសេរទៀតថា ប្រធានអគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធ អ៊ីរ៉ង់លោក Mohammad Baqeri បានធ្វើការកត់សម្គាល់ នៅក្នុងសារមួយ ទៅកាន់អគ្គសេនាធិការ...
បរទេស ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកទីក្រុងវ៉ាស៊ីនតោនថាជា អាណាចក្រពិត នៃការភូតកុហក ខណៈដែលខ្លួនបានច្រានចោល ការចោទប្រកាន់ ដែលមាននៅក្នុងរបាយការណ៍ថ្មីមួយ ដោយក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ប្រទេសចិន ពីឧបាយកលពីការចេញផ្សាយ ព័ត៌មាននានាលើពិភពលោក ។ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា៖អ្នកខ្លះនៅអាមេរិក ប្រហែលជាគិតថា ពួកគេអាចយកឈ្នះក្នុងសង្គ្រាមព័ត៌មានបានដរាបណាពួកគេបង្កើតការកុហកគ្រប់គ្រាន់។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មាធិការការពារជាតិ របស់ អាល្លឺម៉ង់Bundestag លោកស្រីMarie-Agnes Strack-Zimmermann បានអះអាងអំពីការយល់ ព្រមរបស់អាល្លឺម៉ង់ ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវមីស៊ីល Cruise Taurus ដែលផលិតដោយអាល្លឺម៉ង់ និងមានសិទ្ធិក្នុងការវាយប្រហារគោលដៅនៅគ្រីមៀ និងនៅលើដីរុស្ស៊ីជាទូទៅបាន។ ការប្រកាសនេះ ត្រូវបានធ្វើឡើង ទាំងដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់អធិការបតី...
ភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ – នាពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅសហគមន៍ខេត្តក្រចេះបានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន មន្រ្តីក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងអ្នកជំនាញអភិរក្សបរិស្ថានមកពីអង្គការមូលនិធិសត្វព្រៃពិភពលោក ប្រចាំប្រទសកម្ពុជា ។ សកម្មភាពនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ រួមមានការដាំដើមឈើនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ការចម្អិននិងហូបអាហាររួមគ្នា និងការផ្លាស់ប្តូរការសិក្សាអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ ។ ការដាំដើមឈើរួមគ្នានៅទីនោះ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះនៅដែនជម្រកសត្វព្រៃសំបូរ...
ឌូបៃ៖ ផលិតផលកសិកម្មកែច្នៃក្នុងស្រុកប្រមាណជា៥០មុខទំនិញ បាននាំយកចូលទីផ្សារអារ៉ាប់រួម នាទីក្រុងឌូបៃ លើកទី១ តាមរយៈOne Road group របស់ចិន។ មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏មានតំណាង ការិយាល័យរបស់ខ្លួន ប្រចាំឌូបៃ ថែមទៀត។ បើតាមប្រធានក្រុមហ៊ុន One Road Group បានឲ្យដឹងថា នៅពេលខាមុខក្រុមហ៊ុនរបស់ខ្លួននឹង នាំចូលផលិតផលកែច្នៃ...
បរទេស៖ អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) បានបើកសម្ពោធ មជ្ឈមណ្ឌល បច្ចេកវិទ្យាឃ្វីនតុំថ្មីមួយ ដែលមានឈ្មោះថា Deep Tech Lab Quantum (DTL Q) ក្នុងគោលបំណងរក្សាសម្ព័ន្ធភាព ការពារជាតិ នៅជួរមុខនៃបច្ចេកវិទ្យាទំនើប។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលខ្លីរបស់លោក ទៅកាន់ប្រទេសដាណឺម៉ាក អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា គោលដៅនាំចេញផ្នែកការពារជាតិ របស់ប្រទេសតួកគី គឺលើសពី ៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ថ្លែងនៅឯមហោស្រពបច្ចេកវិទ្យានៅខេត្ត Izmir ភាគខាងលិច លោក Erdogan បានលើកឡើងថា ប្រទេសរបស់លោក...
ព្រុចសែល៖ អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះមកនៅត្រឹម ៤,៣ភាគរយក្នុងខែកញ្ញាពី ៥,២ភាគរយនៅក្នុងខែសីហា នេះបើតាមការស្ថិតិរបស់ Eurostat ដែលជាការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប។ តម្លៃអាហារ គ្រឿងស្រវឹង និងថ្នាំជក់ គឺជាកត្តាជំរុញដ៏សំខាន់នៃអត្រាអតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលមានសមាជិកចំនួន ២០។ អត្រាអតិផរណានៅទីនេះគឺ ៨,៨ ភាគរយនៅក្នុងខែកញ្ញាធៀបនឹង ៩,៧ភាគរយនៅក្នុងខែសីហា។ អត្រាអតិផរណាតម្លៃសេវាកម្មប្រចាំឆ្នាំបានធ្លាក់ចុះពី ៥,៥ ភាគរយនៅក្នុងខែសីហាមក ៤,៧ភាគរយនៅក្នុងខែកញ្ញា។...