ភ្នំពេញ៖ ដោយមើលឃើញពីការលំបាករបស់លោកតា លោកយាយ ដែលមានជីវភាពខ្វះខាត និងមានពិការភាព ចំនួន ០៥ គ្រួសារ មានអាស័យដ្ឋានរស់នៅ ភូមិបត់គគីរ ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារ នាំយកឧបត្ថម្ភដូចជា...
ភ្នំពេញ ៖ ដោយគោរពបទបញ្ជា យ៉ាងម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជូនរថយន្ត ប្រភេទ Dongfeng...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានពណ៌នាអំពីវិសោធនកម្ម ដែលបានអនុម័ត ដោយសភា តំណាងសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹងការជួញដូរគ្រឿងញៀន fentanyl នៅក្នុងប្រទេសម៉ិកស៊ិកថា ជា “ការធ្វើនយោបាយ” ។ លោក Lopez Obrador បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ត្រូវសហការជាមួយអាជ្ញាធរ និងចាកចេញពីទីកន្លែងជន់លិច ទៅរកកន្លែងទីទួលសុវត្ថិភាព។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ, កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានសហការគ្នាយ៉ាងសស្រាក់សស្រាំ...
តូក្យូ៖ សភារបស់ប្រទេសជប៉ុន នឹងបើកសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃទី២០ ខែតុលា ដែលជាកិច្ចពិភាក្សាសភាលើកដំបូង សម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ចាប់តាំងពីការរុះរើរបស់ខ្លួនកាលពីដើមខែនេះ។ ការផ្តោតសំខាន់នៃសម័យប្រជុំ គឺថាតើសេចក្តីព្រាងថវិកាបន្ថែមនឹងត្រូវដាក់ជូនសភា ដើម្បីផ្តល់ថវិកាដល់កញ្ចប់សេដ្ឋកិច្ចថ្មី ដែលនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់នាពេលថ្មីៗនេះ ដោយមិនរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតភ្លាមៗ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក គីស៊ីដា បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងបញ្ជូនសេចក្តីព្រាងថវិកាបន្ថែមទៅសម័យប្រជុំ ដោយបន្ថែមថាជំរុំកាន់អំណាចនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការអនុវត្តជំហានជំរុញ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានអំពាវនាវប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ ។ យោងតាមសេចក្តីអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនូវការកោតសរសើរ ប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូ វដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍...
អ្នកនាំពាក្យនាយករដ្ឋមន្ដ្រី សោកស្តាយការចោទប្រកាន់ថា បានប្រើលុយដាក់ពាណិជ្ជកម្ម សម្តេចធិបតីហ៊ុន ម៉ាណែត នៅញូវយ៉កhttps://dap-news.com/?p=361525 វចនានុក្រមខ្មែរ បោះពុម្ភជាសៀវភៅ និងទម្រង់ឌីជីថល ជាង៤ម៉ឺនពាក្យ បានដាក់ឲ្យដំណើរការhttps://dap-news.com/?p=361547 កុមារ៉ា ៦ឆ្នាំម្នាក់ ត្រូវមន្ទីរពេទ្យគន្ធបុប្ផាប្រើពេល ២១ថ្ងៃ ដណ្ដើមជីវិតពីមច្ចុរាជ បន្ទាប់ពីពស់ស្រកាចាស់ចឹកhttps://dap-news.com/?p=361712 ពន្ធដារ ពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លី មិនបានប្រើប្រាស់https://dap-news.com/?p=361752 ឃាត់ខ្លួនស្រីស្រស់ជើងល្អម្នាក់...
សិង្ហបុរី រកឃើញគ្រាប់បែក ទម្ងន់១០០គីឡូក្រាម ចំនួន១គ្រាប់ សល់ពីសម័យសង្គ្រាម លោកលើកទី២https://dap-news.com/?p=361588 ផ្ទះរបស់អគ្គស្នងការរង នគរបាលជាតិថៃ ត្រូវប៉ូលិសការិយាល័យ ស៊ើបអង្កេតឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត ចូលឆែកឆេរ ក្រោមប្រតិបត្តិការដ៏ធំ Big Cleaning Dayhttps://dap-news.com/?p=361595 ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចុះ MOU...
តូក្យូ៖ ប្រភពរដ្ឋាភិបាល មួយបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងស្វែងរកដីការបស់តុលាការ ដើម្បីរំសាយក្រុមជំនុំបង្រួបបង្រួម ដែលជាវិធានការមួយកើតឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើក្រុមសាសនាជុំវិញការចោទប្រកាន់ថា បានស្វែងរកការបរិច្ចាគផ្នែកហិរញ្ញវត្ថុពីសមាជិក និងការអនុវត្តន៍ដ៏គួរឱ្យសង្ស័យផ្សេងទៀត។ ការត្រួតពិនិត្យលើក្រុមនេះ កាន់តែខ្លាំងឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានបាញ់សម្លាប់ក្នុង អំឡុងសុន្ទរកថាយុទ្ធនាការបោះឆ្នោត កាលពីឆ្នាំមុន ជុំវិញការយល់ឃើញរបស់លោក ទៅនឹងអង្គភាព ដែលជាឧប្បត្តិហេតុមួយ ដែលនាំឱ្យមានការទាក់ទងរបស់ខ្លួន ជាមួយសមាជិកសភាបក្ស...
ស៊ីដនី ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា អាជ្ញាធរបានបញ្ជាក់ថា បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ នៅថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសអូស្ត្រាលី ក្រោយពីមានសត្វត្រីបាឡែន១ក្បាល បានវាយប្រហារមកលើទូករបស់ពួកគេ នៅក្នុងអំឡុងពេលកំពុងធ្វើការនេសាទ ។ ប៉ូលិសបានលើកឡើងថា បុរសម្នាក់ត្រូវបានស្រង់ចេញ ពីទឹកមកដោយមានអាការៈសន្លប់ចេញពីឆក Botany Bay...
ម៉ូស្គូ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន មេដឹកនាំវិមានក្រឹមឡាំង បានថ្លែងនៅព្រឹកថ្ងៃសៅរ៍នេះថា ប្រជាជនរស់នៅតំបន់ ដែលកាន់កាប់ដោយក្រុងម៉ូស្គូ ក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញពីគោលបំណង ចង់ក្លាយជាផ្នែកមួយ របស់ប្រទេសរុស្ស៊ី នៅក្នុងការបោះឆ្នោត ក្នុងស្រុកនាពេលថ្មីៗនេះ ដោយបានបញ្ជាក់ជាថ្មីនូវការបោះឆ្នោតប្រជាមតិកាលពីឆ្នាំមុន ដែលបណ្តាប្រទេស...
បរទេស៖ កងកម្លាំងពិសេសអាមេរិក ឬ US Navy SEALs និងក្រុមនាវិកដែលគាំទ្រពួកគេ នឹងត្រូវធ្វើតេស្តសម្រាប់សារធាតុ បង្កើនសាច់ដុំ អ័រម៉ូនលូតលាស់របស់មនុស្ស និងថ្នាំដែលបង្កើនប្រសិទ្ធភាពផ្សេងទៀត ដែលគម្រោងធ្វើតេស្តនេះ គឺស្ថិតក្រោមកម្មវិធីថ្មីមួយ ដែលត្រូវបានអនុម័ត បន្ទាប់ពីការស្លាប់កាលពីឆ្នាំមុនរបស់កងទ័ពដែលបានជ្រើសរើស ដែលត្រូវបានគេជឿថា កំពុងប្រើប្រាស់សារធាតុបែបនេះ អំឡុងពេលបណ្តុះបណ្តាល “Hell Week” ។ យោងតាមសារព័ត៌មាន...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) បានថ្កោលទោសការវាយប្រហារភេរវកម្ម ចំនួន២ដាច់ដោយឡែក ពីគ្នាកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសប៉ាគីស្ថាន ។ លោក Guterres មានប្រតិកម្ម ទៅលើការវាយប្រហារនេះថាយ៉ាងដូច្នេះ...
បរទេស៖ ឧក្រិដ្ឋជននៅក្នុងប្រទេសស៊ុយអែត មិនមែនគ្រាន់តែជ្រើសរើស និងបំពាក់អាវុធដល់កុមារ ដើម្បីឱ្យពួកគេសម្លាប់មនុស្សនោះទេ ឥឡូវនេះ ក្មេងៗកំពុងស្វែងរកការងារពីក្រុមក្មេងបងតូចបងធំ ដើម្បីក្លាយជាឃាតកស៊ីឈ្នួល។ មេប៉ូលីសគឺលោក Anders Thornberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីខែដែលមានមនុស្សស្លាប់ច្រើនបំផុតដែលប្រទេសនេះបានឃើញក្នុងរយៈពេល ៤ឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Thornberg...
ភ្នំពេញ៖ ឪពុកយុវតីជាសិស្សសាលារូបស្រស់ម្នាក់ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីស្វែងរកកូនស្រីឈ្មោះ សូ ដានី ដែលបាត់ខ្លួនពេលទៅរៀនគួរចិន នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥:៣០នាទី ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមហ្វេសប៊ុកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ កញ្ញា បានឲ្យដឹងថា...
បរទេស៖ ភ្លាមៗដែលភ្លៀងធ្លាក់ខ្លាំងនៅភាគឦសាន នៃសហរដ្ឋអាមេរិក បានបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅទូទាំងតំបន់ធំ នៃទីក្រុងញូវយ៉ក Long Island និង នៅ Hudson Valley កាលពីថ្ងៃសុក្រ ដែលនាំឱ្យអភិបាលក្រុងលោកស្រី Kathy Hochul និងអភិបាលក្រុងញូវយ៉កលោក Eric Adams ប្រកាសអាសន្ន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩...
នៅរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥លានរៀល...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចប្រជុំមួយនៅក្នុងទីក្រុងមូស្គូ ជាមួយនឹងមេបញ្ជាការកំពូល របស់ប្រទេសលីប៊ី លោក Khalifa Haftar ។ យោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានថ្លែងបែបនេះថា៖ ពួកយើងអាចអះអាងបានថា នៅក្នុងជំនួបដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនៅក្នុងវិមានក្រុមឡាំង គឺបានពិភាក្សាគ្នាទៅលើស្ថានភាពមួយចំនួន នៅក្នុងប្រទេសលីប៊ី និងក៏ដូចជាបញ្ហាផ្សេងទៀត នៅលើពិភពលោកផងដែរ។ ដោយឡែកខាងភាគីលីប៊ី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យប្រទេសសែប៊ីក្នុងការដកទ័ពចេញពីតំបន់ព្រំដែន ខណៈដែលការដាក់ពង្រាយទ័ពមានទ្រង់ទ្រាយធំមិនធ្លាប់មានឡើយនាពេលកន្លងមក។ ប្រភពដដែលបានសរសេរទៀតថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងរវាងក្រុមជនជាតិដើមកូសូវ៉ូនិងជនជាតិដើមសែប៊ីនិងក្រុមសហគមជនជាតិអាល់បានីនៅតាមតំបន់ព្រំដែន។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នទាំងនោះអង់គ្លេស ក៏កន្លងមកក៏បានបញ្ជូនទ័ពឲ្យចូលរួមក្នុងការកងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូ នៅទីនេះផងដែរ។ ថ្លែងកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានពណ៌នាអំពីការដាក់ពង្រាយយោធាដ៏ធំ នៃរថក្រោះ និងកាំភ្លើងធំទំនើបៗថាជាការអភិវឌ្ឍន៍ដ៏អស្ថិរភាព៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានប្រាប់លោក លោក វង្សី វិស្សុត ថា កម្ពុជា ជាប្រទេសគំរូមួយ ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្ម ក្នុងប្រព័ន្ធទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារ ។ ការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាខាងលើនេះ ធ្វើឡើងក្នុងឱកាស ជួបពិភាក្សាការងារជាមួយលោក វង្សី...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងជាទ្រឹស្ដីមួយថា «ជនជាតិខ្មែរម្នាក់ គឺជាអ្នកជួយផ្សព្វផ្សាយ ទេសចរណ៍ម្នាក់»។ ការលើកឡើងជាទ្រឹស្ដីនេះ ធ្វើឡើងបន្ទាប់ពីរូបលោកបានដឹកនាំក្រុមការងារ នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មកដល់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ក្រោយស្រស់ស្រូបអាហារពេលព្រឹករួច លោក...
បរទេស៖Defence One បានរាយការណ៍និងត្រូវបានដកស្រង់ចេញផ្សាយដោយ RT កាលពីថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិកកំពុងរៀបចំកងទ័ពរបស់ខ្លួនសម្រាប់សង្គ្រាមនាពេលអនាគត ដោយពិនិត្យមើលជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន និងធ្វើការពិសោធន៍ស្តែងៗដោយខ្លួនឯងដោយផ្អែកលើបទពិសោធន៍ដែលទទួលបានពីសមរភូមិនោះ។ មជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ (NTC) នៅរដ្ឋកាលីហ្វ័រញ៉ា និងមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមគ្នា (JRTC) កំពុងបណ្តុះបណ្តាលសមាជិកយោធារបស់សហរដ្ឋអាមេរិកឱ្យប្រើយន្តហោះគ្មានមនុស្សបើក ការឃ្លាំមើលអេឡិចត្រូនិក និងផ្កាយរណប ហើយរួមបញ្ចូលគ្នាជាមួយការវាយប្រហារដោយកាំភ្លើងធំ នេះបើយោងតាមមេបញ្ជាការដែលបានពិភាក្សាជាមួយនឹងសារព័ត៌មានមួយនេះ។ ក្នុងពេលជាមួយគ្នានេះ កងទ័ពកំពុងរៀនលាក់ខ្លួនពីយន្តហោះគ្មានមនុស្សបើករបស់សត្រូវ និងការឃ្លាំមើល។...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋដែលទំនងជាឈរឈ្មោះសម្រាប់សេតវិមាននៅក្នុងឆ្នាំ២០២៤ ទោះបីជាគាត់មិនមានការបង្ហាញវត្តមានជាថ្មីម្តងទៀតនៅឯវេទិការជជែកដេញដោលមតិគ្នាជាលើកទី២របស់គណបក្សក៏ដោយ ។ អ្នកសង្កេតការណ៍បានប្រាប់ដល់ទីភ្នាក់ងារ CNA ឲ្យដឹងនៅថ្ងៃសុក្រនេះ ។លោក Craig Varoga ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈ នៃយុទ្ធនាការឃោសនាបោះឆ្នោត និងកិច្ចការសាធារណៈ បានឲ្យដឹងថា “បញ្ហាគឺ នៅត្រង់ថា ទោះបីជាពួកគេមិនបានចូលរួមក៏មិនអីដែរ ហើយពួកគេក៏មិនបានចេញពីការជជែកដេញដោលនោះដែរ...
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ ហុងដា...
ម៉ូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ Su-57 ជំនាន់ទី៥ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិដោយក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី។ លោក Manturov បានឲ្យដឹងថា យន្តហោះចម្បាំងបានឆ្លងកាត់វដ្តពេញលេញនៃការធ្វើតេស្តរោងចក្រ ហើយត្រូវបានសាកល្បងក្នុងរបៀបប្រតិបត្តិការផ្សេងៗដោយអ្នកបើកយន្តហោះយោធា។ លោក Yuri Slyusar អគ្គនាយកក្រុមហ៊ុន United Aircraft Corporation...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការសហការគ្នារវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្ត។ សេវាសារព័ត៌មានប្រធានាធិបតីបានរាយការណ៍ថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើបញ្ហាការពារជាតិសំខាន់ៗ រួមទាំងស្ថានភាពនៅសមរភូមិអ៊ុយក្រែន និងតម្រូវការរបស់ទាហានអ៊ុយក្រែន។ ការការពារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនពីការវាយប្រហារដែលអាចកើតមាន និងការរំពឹងទុកនៃការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែមដល់អ៊ុយក្រែន ដោយប្រទេសសមាជិកណាតូ គឺជាប្រធានបទមួយផ្សេងទៀតនៃការចរចា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ហ្សេឡិនស្គី បានពណ៌នាកិច្ចពិភាក្សាថាជា...
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ក្នុងវិស័យបរិស្ថាន ជាពិសេសអូស្រ្តាលីនឹងគាំទ្រលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន។ នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះប្រទេសអូស្រ្តាលី...
ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីអគ្គីភ័យឆាបឆេះផ្ទះ មួយកន្លែង នៅចំណុច ផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ ឡាច សាម៉ុន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរជាមន្ត្រីចូលនិវត្តន៍ បានស្លាប់យ៉ាងអាណោចអាធម ។...
វ៉ាស៊ីនតោន៖ ការបិទរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ឥឡូវនេះមើលទៅទំនងជាកាន់តែខ្លាំងឡើង ដោយសារតែវិធានការផ្តល់ថវិកា ដែលស្នើឡើងដោយព្រឹទ្ធសភា មានឱកាសតិចតួចក្នុងការឈានទៅមុខក្នុងសភា ចំពេលមានការប៉ះទង្គិចគ្នារវាងគណបក្សសាធារណរដ្ឋ ដែលបានធ្វើឱ្យស្មុគស្មាញដល់ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារួចទៅហើយរវាងគណបក្សទាំងពីរ។ ជាប្រពៃណី សភាតំណាងរាស្រ្តធ្វើចលនាដំបូងលើច្បាប់ចំណាយ និងចំណូល ប៉ុន្តែប្រធានសភាអាមេរិក Kevin McCarthy បានបរាជ័យក្នុងការទទួលបានការគាំទ្រពីគណបក្សផ្ទាល់ខ្លួនរបស់លោក លើច្បាប់ផ្តល់មូលនិធិបញ្ឈប់ដោយបង្ខំឱ្យសមាជិកព្រឹទ្ធសភាធ្វើការផ្លាស់ប្តូរលើកដំបូងនៅសប្តាហ៍ចុងក្រោយមុនពេលបិទ។ សេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយព្រឹទ្ធសភា ត្រូវបានគេរំពឹងថា នឹងផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា សប្តាហ៍មុនថ្ងៃបុណ្យ Thanksgiving...