ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣...
បរទេស ៖ នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ បានធានា ចំពោះប្រជាជាតិ អំពីការផ្លាស់ប្តូរអំណាច ដោយរលូនពីរដ្ឋាភិបាល ចាំផ្ទះទៅរដ្ឋាភិបាលថ្មី ដោយបន្ថែមថា វិធានការគ្រប់គ្រាន់កំពុងត្រូវ បានរក្សាដើម្បីពង្រឹងសេដ្ឋកិច្ច ក្នុងអំឡុងពេលដំណើរការនេះ ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា...
ប៉េកាំង ៖ កងកម្លាំងឯករាជ្យតៃវ៉ាន់ លោតឡើងចុះក្នុងអំឡុង សន្និបាតសុខភាពពិភពលោក លើកទី៧៦ (WHA) ដែលកំពុងបន្តត្រូវបានទះកំផ្លៀង ជាថ្មីម្ដងទៀត ដូចកាលពី ៦ឆ្នាំមុន គណបក្សរីកចម្រើន ប្រជាធិបតេយ្យ (DPP) ដែលស្វែងរកឋានៈជាអ្នកសង្កេតការណ៍ នៅក្នុង WHA ត្រូវបានបដិសេធម្តងទៀត ។ កាលពីថ្ងៃចន្ទ អង្គការ WHA...
ប៉េកាំង ៖ ដំណើរទស្សនកិច្ច ទៅកាន់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានចូលរួមវេទិកាធុរកិច្ចកម្រិតខ្ពស់ នៅទីក្រុងសៀងហៃ កាលពីថ្ងៃអង្គារ ហើយរំពឹងថា ពាណិជ្ជកម្មទ្វេភាគី រវាងចិន និងរុស្ស៊ី អាចឈានដល់គោលដៅ ២០០ពាន់លានដុល្លារ នៅឆ្នាំនេះ ហើយកិច្ចសហប្រតិបត្តិការ នឹងពង្រីកលើស ពីតំបន់ប្រពៃណី។ អ្នកជំនាញចិន បានហៅដំណើរទស្សនកិច្ចនេះថាជា “ដំណើរទស្សនកិច្ចជាប្រចាំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា នឹងដណ្ដើមមេដាយបានចំនួនច្រើន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ដូចគ្នាការប្រកួតស៊ីហ្គេមផងដែរ ។ ការបង្ហាញក្ដីសង្ឃឹម របស់សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបាន ភាពជោគជ័យយ៉ាងត្រចះត្រចង់ ពីការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAMES...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការ ត្រួតពិនិត្យការនាំចេញ ដែលរដ្ឋាភិបាលជប៉ុន បានដាក់លើឧបករណ៍ផលិត semiconductor នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យបានឲ្យដឹងថា ទង្វើនេះគឺជាការរំលោភ លើវិធានការត្រួតពិនិត្យការនាំចេញ និងការចាកចេញយ៉ាងធ្ងន់ធ្ងរពីច្បាប់ពាណិជ្ជកម្មសេរី និងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងអំឡុងពេល នៃការពិគ្រោះយោបល់ជាសាធារណៈ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកសរសេរសារមកកាន់ សម្ដេច កុំសរសេរវែងពេក ព្រោះសម្ដេចអត់មានពេលស្ដាប់ និងអានទេ ដោយសារមានការងារច្រើន ។ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃ២៤ ឧសភា សម្ដេចតេជោ បានថ្លែងថា «បើធ្វើសារមកខ្ញុំ សូមកុំធ្វើវែង ខ្ញុំអត់មានពេលស្ដាប់ទេ...
គៀវ ៖ ប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានធ្វើដំណើរទៅក្រៅប្រទេស យ៉ាងកក្រើកក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ដើម្បីគាំទ្រផ្នែកការទូត សម្រាប់ការប្រយុទ្ធ របស់ទីក្រុងគៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ។ កាលពីសប្តាហ៍មុន លោកបានទៅដល់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងដំណើរទស្សនកិច្ច ដែលមិនធ្លាប់មានពីមុនមក ដើម្បីចូលរួមកិច្ចប្រជុំកំពូល...
បរទេស៖ពលរដ្ឋក្នុងតំបន់ Kozinka នៃទីក្រុង Belgorod ត្រូវបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកង កម្លាំងយោធារបស់ប្រទេសអ៊ុយក្រែ នាកាលពីថ្ងៃម្សិលមិញ។ យោងតាមការអះអាងដោយអភិបាលក្រុង Belgorod និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងថាកងកម្លាំងយោធាអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារចូលទៅដល់ភូមិមួយកន្លែង និងបានសម្លាប់បុរសម្នាក់ជាជនស៊ិវិលខណៈដែលប្រពន្ធរងគ្រោះ ធ្ងន់ត្រូវបានបញ្ជូណទៅកាន់មន្ទីរពេទ្យ។ ក្នុងហេតុការណ៍នេះផងដែរពលរដ្ឋស៊ីវិលក្នុងភូមិ Kozinka ប្រមាណជាជាង១០០នាក់ ត្រូវបានជន្លៀសរកកន្លែងសុវត្ថិភាពក្នុងពេលដែលមាន ការបាញ់តបតគ្នាប៉ុន្តែមកដល់ពេលនេះ...
បរទេស ៖ នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាការពិតណា ដែលរដ្ឋាភិបាលក្រុងគៀវ នឹងមិនអាចយកឈ្នះសង្គ្រាម ប្រឆាំងនឹងប្រទេសរុស្សី បានឡើយ ។ យោងតាមការ ចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ...
ភ្នំពេញ ៖ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នាថ្ងៃ២៤ ឧសភា ។ ការមិនមានលក្ខណៈសម្បត្តិគ្រាប់ គ្រាន់ដូចដែលក្រសួងអះអាង ដោយសារអង្គការនេះ ត្រូវបានគេដឹងថា លោក អាឡិច ជាជនជាតិអេស្ប៉ាញនិយាយខ្មែរឡើងច្បាស់នោះបានអះអាងថា ខ្លួនគឺជាអ្នកការពារខាងផ្នែកបរិស្ថានរហូតមកដល់បច្ចុប្បន្នទោះបីជាលោកបានចាក់...
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមាន លក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ យើងក៏បានកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចំៗឈ្មោះក្រុមហ៊ុនតែម្តង ក្នុងបង្កើតប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជាដែលមានសេវាអន់ជាងគេគឺ «ហូមអ៊ីនធើណេត» ជាពិសេសបុគ្គលិកតែម្តង បើធៀបនឹងក្រុមហ៊ុនអ៊ីនធើណេតផ្សេង ។ ជាមួយនឹងការរិះគន់លើសេវាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេតឈ្មោះ «ហូមអ៊ីនធើណេត»នេះ សម្តេចក៏មិនភ្លេចដាស់តឿនដល់ម្ចាស់បុរីនានាត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ ព្រោះនៅតាមបុរីសេវានៅតែខ្សោយ។ នេះជាការថ្លែងចេញពីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃ២៤ ឧសភា ។ សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់បុរីទាំងអស់ដែលជាអ្នករកស៊ីត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអ្នករាយការណ៍ម្នាក់របស់កាសែតWSJគឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ី កាលពីចុងខែមីនា និងត្រូវបានចោទប្រកាន់ពីបទចារកម្មនឹងនៅតែស្ថិតក្រោមការឃុំឃាំង តុលាការក្រុងមូស្គូបន្តទៀត។ តុលាការបានផ្តល់សំណើរឲ្យអាចបន្តទម្រង់ នៃការឃុំខ្លួនរហូតដល់ថ្ងៃទី ៣០ ខែសីហាចំពោះអ្នកកាសែតវ័យ៣១ឆ្នាំរូបនេះ។ការចាប់ខ្លួនដំបូងដែលធ្វើឡើង ក្នុងរយៈពេលជិតមួយឆ្នាំទៅហើយនៅត្រង់ចំណុច ទីតាំងក្បែរទៅនឹងមូលដ្ឋានទ័ពយោធារបស់រុស្សីក្នុងទីក្រុង Yekaternburg ដោយទីភ្នាក់ងារសំងាត់រុស្សី FSB។ FSB បានចោទប្រកាន់បុរសជនជាតិអាមេរិករូបនេះថា បានគាត់បានព្យាយាមស្វែងរកព័ត៌មាន ដែលទាក់ទងនឹងការសម្ងាត់រដ្ឋអំពីសកម្មភាពរបស់...
បរទេស៖បណ្តាមេដឹកនាំមកពីតំបន់អាហ្វ្រិកជាច្រើន នាក់បានធ្វើការអំពាវនាវឲ្យប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនក្នុងការចូលរួមធ្វើការជាមួយគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀងសន្តិភាពនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសកាលពីសប្តាហ៍មុនហើយថា មេមដឹកនាំអាហ្វ្រិកចំនួន៦រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនិងទីក្រុងគៀវ នៅខែក្រោយដើម្បីជំរុញឲ្ យមានការកិច្ចសន្ទនាគ្នាដើម្បីសន្តិភាពរវាងភាគីទាំងពីរ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងថា៖បេសកកម្មទី១របស់មេដឹកនាំទាំង៦រូប នោះគឺដំបូងទីមួយគឺការបញ្ឈប់អរិភាព ហើយទីពីរគឺជាបង្កើតឲ្យបាននូវ ក្របខណ្ឌសន្តិភាពយូរអង្វែង។ មេដឹកនាំទាំង៦រូបនោះមានដូចជាប្រធានាធិបតីអេហ្ស៊ីប...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា អ្នកស្រុកនៅតំបន់ Belgorod របស់ប្រទេស រុស្ស៊ី ត្រូវបានឲ្យធ្វើការភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នានៅទីនោះ ត្រូវបានជំរុញកុំឱ្យពួកគេវិលត្រលប់ទៅវិញភ្លាមៗឡើយ ។ ក្រុមមន្ត្រីរុស្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធ “បំផ្លិចបំផ្លាញ” បានឆ្លងពីប្រទេសអ៊ុយក្រែន ហើយបានវាយប្រហារស្រុក Grayvoronsky តាមព្រំដែន...
ភ្នំពេញ ៖ រដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ ឧសភា ខាងមុខ និងបានទទួលយកសេចក្តីព្រាងច្បាប់ច្បាប់ពីរទៀតមកពិនិត្យសិក្សា។ ការកំណត់ប្រជុំនេះ ក្រោយពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃ២៤ ឧសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទបន្ត បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអង្វករធ្វើយ៉ាងណាចាក់រូបបដិមាឲ្យត្រូវតាមក្បួនខ្នាតនូវរូបនីមួយៗ ព្រោះថា នៅពេលអភិសេករួចហើយ គ្មានអ្នកណាមួយហ៊ានវាយចោលឡើយ។ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាថ្ងៃ២៤ ឧសភា សម្ដេចតេជោបានរំលឹកថា នាពេលកន្លងទៅ សម្ដេចបានកសាងព្រះវិហារមួយកន្លែង ស្រាប់តែចាក់រូបព្រះមុខឡើងក្រម៉ូវដល់ពេលថ្វាយបង្គំឃើញតែរូបព្រះក្រម៉ូវ។ សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើដល់គណៈសង្ឃឲ្យសម្របសម្រួលដោះស្រាយគ្នា ដោយឈរលើគោលការណ៍ សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា ។ ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្តេចបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់គណៈសង្ឃនាយកដែលចោទសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល មិនគោរពការដឹកនាំរបស់ សម្តេច...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា នៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង...
ប្រេស៊ីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសប្រេស៊ីល បានប្រកាសអាសន្នសុខភាពសត្វរយៈពេល៦ខែ បន្ទាប់ពីមានករណីជំងឺផ្តាសាយបក្សី ជាច្រើនត្រូវបានរកឃើញនៅក្នុងសត្វស្លាបព្រៃ ។ ករណីចំនួន៧ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Espirito Santo ជាមួយនឹងករណីមួយផ្សេង ទៀតត្រូវបានរកឃើញនៅក្នុងរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ។ សេចក្តីប្រកាសគ្រាអាសន្ននេះ ធ្វើឱ្យរដ្ឋាភិបាលកាន់តែមានភាព ងាយស្រួលនៅក្នុងពេលនេះ ក្នុងការចាត់វិធានការ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឲ្យប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា ឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំឲ្យខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស ៕
តូក្យូ៖ ប្រភពស្និទ្ធនឹងទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada និងសមភាគីចិនរបស់លោក Li Shangfu ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងតំបន់ក្នុងប្រទេសសិង្ហបុរីនៅដើមខែមិថុនា។ផែនការនេះកើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងមេដឹកនាំក្រុមប្រាំពីរផ្សេងទៀតបានបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនាជាមួយប្រទេសចិន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ារហូតដល់ថ្ងៃអាទិត្យ។ ប្រភពបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក ជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំមុនលោក Hamada ទំនងជាបង្ហាញពីការព្រួយបារម្ភអំពីការឈ្លានពានម្តងហើយម្តងទៀតដោយនាវាឆ្មាំឆ្នេរសមុទ្រចិន ចូលទៅក្នុងដែនទឹករបស់ជប៉ុន និងសមយុទ្ធកងទ័ពជើងទឹករួមគ្នាដោយទីក្រុងប៉េកាំង និងទីក្រុងមូស្គូដែលបានធ្វើឡើងនៅជុំវិញប្រទេសជប៉ុន។...
បរទេស៖ សម្ព័ន្ធនៃគណបក្សចំនួនប្រាំបីដែលដឹកនាំដោយគណបក្ស Move Forward បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាការនាំមុខសម្រាប់ការបង្កើតរដ្ឋាភិបាលបន្ទាប់ ដោយបង្ហាញពីបេសកកម្មចំនួន ២៣ សម្រាប់រដ្ឋបាលថ្មី។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំនៃដៃគូចម្រុះ – គណបក្ស Move...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសចង់ស្គាល់ ម្ចាស់ក្រុមហ៊ុនហូមអ៊ីនធើណេត ព្រោះសេវាអ៊ីនធើណេតនេះខ្សោយខ្លាំងណាស់ ។ បន្ថែមពីលើការខ្សោយនេះហើយ សម្តេចក៏បានថ្លែងទៀតថា ពិសេសបុគ្គលិករបស់ហូមអ៊ីនធើណេតនេះតែម្តង ពេលទំនាក់ទំនងសួរពីសេវា ឬឲ្យមកជួលជុលគឺថា មិនឆ្លើយតប និយាយមួយបែបគឺរឹកនោះរឹក៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២កន្លងមកនេះ មានកងកម្លាំងអង្គរក្ស២ពាន់នាក់របស់សម្តេចត្រូវបានរៀបចំហ្វឹកហាត់យ៉ាងល្អ ក្នុងការត្រៀមបំរុងសម្រាប់ការពារសន្តិសុខ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងពួកគេ នឹងជួយបានភ្លាមៗតែម្តង ។ សម្តេចថា ការដាក់អង្គរក្សនេះ ដោយអ្នកខ្លះក៏មិនដឹងនោះទេ។ ការទម្លាយពីការដាក់កំលាំងសម្ងាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ត្រូវបានសម្តេចតេជោឲ្យដឹងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ឧសភា ។...
បរទេស៖ មនុស្សជាងមួយលាននាក់ បានចុះហត្ថលេខាលើញត្តិមួយ ដោយអំពាវនាវឱ្យប៉ូលីសក្រុង “ទទួលខុសត្រូវព្រហ្មទណ្ឌ” បន្ទាប់ពីសត្វឆ្កែពីរក្បាលត្រូវបាន ប៉ូលិសបាញ់សម្លាប់នៅចំពោះមុខសាក្សីដែលស្រែក។ យោងតាមសារព័ត៌មាន THE INDEPENDENT ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីដើមខែនេះ បានបង្ហាញឲ្យឃើញពីក្រុមមន្ត្រីដែលកំពុងតាមចាប់បុរសម្នាក់ ដែលកំពុងបណ្តើរឆ្កែនៅតាមដងផ្លូវប្រឡាយក្នុងទីក្រុង Tower Hamlets ភាគខាងកើតទីក្រុងឡុងដ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សត្វចិញ្ចឹមមួយក្បាលបានវាយប្រហារស្ត្រីម្នាក់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយប៉ាពួញូហ្គីណេកាលពីថ្ងៃចន្ទ ខណៈដែលខ្លួនស្វែងរកការពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ប៉ាស៊ីហ្វិក ចំពេលមានការប្រកួតប្រជែងជាមួយប្រទេសចិន សម្រាប់ឥទ្ធិពលនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងនាយករដ្ឋមន្ត្រី ប៉ាពូញូហ្គីណេ លោក James Marape បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិនៅរដ្ឋធានី Port Moresby របស់ប្រទេសបឡាពូញូហ្គីណេ រួមជាមួយនឹងកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រ ដែលមានគោលបំណងប្រឆាំងនឹងការនេសាទខុសច្បាប់។...
តូក្យូ៖ ខណៈដែលកិច្ចប្រជុំកំពូលនៃក្រុមទាំង៧ ដែលជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុត ប្រចាំឆ្នាំរបស់ប្រទេសជប៉ុន បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ត្រូវបានកំណត់ ដើម្បីចាប់ផ្តើមស្វែងរកពេលវេលាដ៏ល្អបំផុត សម្រាប់ការរំលាយសភាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតភ្លាមៗ។ ប្រសិនបើលោក គីស៊ីដា ត្រូវបានគេមើលឃើញថា បានបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ នៅឯការប្រមូលផ្តុំនៅក្នុងមណ្ឌល បោះឆ្នោតផ្ទះរបស់លោក នៃទីក្រុងហ៊ីរ៉ូស៊ីម៉ា ការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក អាចនឹងទទួលបានការជំរុញមួយផ្សេងទៀត ដែលបង្កឱ្យមានការអំពាវនាវពីសមាជិកសភា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន...