ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា នៅចំពោះមុខគម្លាតហិរញ្ញប្បទានអភិវឌ្ឍន៍សកល ប្រទេសចិន អំពាវនាវឱ្យសហគមន៍អន្តរជាតិសហការដោយស្មោះស្ម័គ្រ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានៃប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសងាយរងគ្រោះ។ នៅក្នុងសុន្ទរកថាមួយនៅឯពិធីបិទកិច្ចប្រជុំកំពូលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មី ដែលដឹកនាំដោយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងមានការចូលរួមពីប្រមុខរដ្ឋ រដ្ឋាភិបាល និងអង្គការអន្តរជាតិធំៗជាង ៦០ លោក Li...
រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន បានបដិសេធការអះអាងរបស់អ៊ីស្រាអែល ដែលថាអាជ្ញាធរប៉ាឡេស្ទីន (PA) មិនអាចគ្រប់គ្រងតំបន់ វេសបែង ហើយកំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកការដួលរលំ។ លោក Hussein Al-Sheikh អគ្គលេខាធិការនៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បានទម្លាយថា សំឡេងពីរដ្ឋាភិបាលអ៊ីស្រាអែល ភ្លេចថាយើងជាប្រជាជននៅក្រោមការកាន់កាប់ ហើយបញ្ហាកណ្តាលរបស់ប្រជាជនរបស់យើងគឺការរស់រានមានជីវិតនៃការកាន់កាប់នេះនៅលើទឹកដីរបស់យើង។ លោកក៏បានជំរុញអ៊ីស្រាអែលឱ្យទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើហិង្សារបស់អ្នកតាំងលំនៅប្រដាប់អាវុធប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីដើមខែនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នយោបាយជ្រុលនិយមបង្កអរិយភាពជាមួយ ប្រទេសជិតខាងគឺជានយោបាយ ដ៏គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសជាតិទាំងមូល។ សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយពីក្រុមប្រឆាំងជ្រុលនិយមតែងតែលើកឡើងថា នឹងរំដោះកម្ពុជាក្រោម មកគ្រប់គ្រងដោយកម្ពុជាវិញ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត...
គ៊ែរ៖ អ្នកជំនាញអេហ្ស៊ីបបានឲ្យដឹងថា គំនិតផ្តួចផ្តើមរបស់ចិន បានជំរុញការអភិវឌ្ឍន៍សកលលោកយ៉ាងខ្លាំង និងជួយពិភពលោកស្តារតុល្យភាពរបស់ខ្លួនឡើងវិញ ខណៈដែលប្រទេសជាច្រើនកំពុងដាក់ទំនុកចិត្តលើពួកគេ ដែលនាំមកនូវផ្លែឈើ ជាក់ស្តែងដោយគ្មានខ្សែ នយោបាយ ណាមួយភ្ជាប់មកជាមួយ។ លោក Ahmed al-Saeed ប្រធានក្រុមហ៊ុន Bayt Al-Hekma Cultural Group របស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងថា ប្រទេសចិន បានស្នើគំនិតផ្តួចផ្តើមជាច្រើន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានដូចការគ្រោងទុក ៥,៦% រីឯឆ្នាំ២០២៤ វិញ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនរហូតដល់ ៦,៦%។ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង។ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។...
ប៉េកាំង ៖ កាសែតបង់ក្លាដែស Dhaka Tribune បានរាយការណ៍ថា ប្រទេសបង់ក្លាដែស បានដាក់ពាក្យជាផ្លូវការ ដើម្បីចូលរួមជាមួយ BRICS ដែលជាអក្សរកាត់នៃបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗចំនួន ៥គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ជាថ្មីម្តងទៀតបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ ចំពោះការពង្រីកសមាជិកភាពរបស់ខ្លួន។ បន្ទាប់ពីរយៈពេលមួយទសវត្សរ៍នៃការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ BRICS...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ យកឱកាស នៃកិច្ចប្រជុំនេះលោកបណ្ឌិត បានស្នើសុំ និងជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលមានវត្តមាន ថា៖...
សូមណែនាំ មកជូននូវកម្មវិធី “Economics Majors” សម្រាប់សិស្សវិទ្យាល័យ ដែលមានចំណាប់អារម្មណ៍ ចង់ស្វែងយល់បន្ថែមអំពីមុខជំនាញ នៅក្នុង Faculty of Economics and Administrative Sciences (EAS) ។ វាគ្មិនទាំងអស់ជានិស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន មកពីផ្នែក គ្រប់គ្រងពាណិជ្ជកម្ម (BUS)...
បរទេស ៖ ម្ចាស់ក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin បាននិយាយ កាលពីព្រឹកថ្ងៃសៅរ៍ថា កងកម្លាំង របស់លោកបានដណ្តើម កាន់កាប់ទីស្នាក់ការកណ្តាល របស់ កងទ័ពរុស្ស៊ី នៅភាគខាងត្បូងទីក្រុង Rostov-on-Don របស់រុស្ស៊ី ហើយថា កងកម្លាំងរបស់លោកបានគ្រប់គ្រង ទីតាំងយោធារបស់ទីក្រុងថែមទៀត ។ យោងតាមសារព័ត៌មាន...
បរទេស៖ ទីក្រុងអ៊ីស្លាម៉ាបាដ របស់ប៉ាគីស្ថាន បានច្រានចោលការអំពាវនាវ រួមគ្នារបស់សហរដ្ឋអាមេរិក និងឥណ្ឌា សម្រាប់ប៉ាគីស្ថាន ដើម្បីឱ្យប្រទេសនេះធ្វើសកម្មភាព ប្រឆាំងនឹងជនល្មើស នៃអំពើភេរវកម្មឆ្លងដែន ដោយហៅវាថា “គ្មានការធានា ភាគីម្ខាង និងការយល់ច្រឡំ”។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញដោយសេតវិមាន...
ភ្នំពេញ ៖ សាលាប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះ ដឹងទូទៅ) ស្តីពី “ការយល់ដឹងពីគ្រឿងញៀន” ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធាន គណៈគ្រប់គ្រងនាយកសាខា ដែលមានការអញ្ជើញ ចូលរួមជាវាគ្មិនកិត្តិយសចំនួន ៣រូប ដឹកនាំដោយ...
បរទេស ៖ សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មកាលពីថ្ងៃសុក្រប្រឆាំង នឹងប្រធានទាហានស៊ីឈ្នួល គឺលោក Yevgeny Prigozhin ដោយចោទប្រកាន់ ពីបទបះបោរប្រដាប់អាវុធ ដោយលើកឡើងពីគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមប្រធានរដ្ឋអាជ្ញារុស្ស៊ីថា...
បរទេស ៖ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន នៃប្រទេសកាណាដា បានបើកការស៊ើបអង្កេត ចំពោះគ្រោះថ្នាក់របស់នាវាមុជទឹកទីតាន ដែលជានាវាមុជទឹក ដែលបានជាប់គាំងជាមួយមនុស្ស ៥នាក់នៅក្នុងនោះស្លាប់ទាំងអស់ ខណៈដែលនាវាធ្វើដំណើរឆ្ពោះមើល បំណែករបស់កប៉ាល់ទីតានិក ដែលបានលិចនៅមហាសមុទ្រ អាត្លង់ទិកខាងជើងក្នុងឆ្នាំ ១៩១២ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវាមុជទឹក...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តរតនគិរី នាថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។ លោក ម៉ាណែត...
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ។ លោកបណ្ឌិត លើកឡើងថា យើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ...
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈ-កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META និងមានការចូលរួមពីសិក្ខាកាម គ្រូបណ្ដុះបណ្ដាល...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញពីបំណងចង់ បងប្អូនប្រជាកសិករ មានការគិត និងកែប្រែទម្លាប់ ដើម្បីកែប្រែខ្លួនទៅជាកសិករទំនើប ឬសហក្រិន វិស័យឌីជីថល ក្នុងវិស័យកសិកម្ម ។ ក្នុងឱកាសបន្តអញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បន្ទាប់ពីរដ្ឋសភាពអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឱ្យក្រុមប្រឆាំងដាច់ផ្ងារ អស់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។ សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមាជិករដ្ឋសភាទាំងមូល មានសមាសភាពចំនួន ១១១រូប បានលើកដៃអនុម័តទាំងអស់គ្នា ដោយគ្មានការកែប្រែ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះការកើនឡើង នៃអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជា ខណៈអ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនឡើងប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការវិភាគ មួយថាបើសិនសង្គ្រាមរុស្ស៊ី ជាមួយអ៊ុយក្រែន នៅតែបន្តអូសបន្លាយទៀតនោះ បញ្ហាវិបត្តិសេដ្ឋកិច្ចនៅតែកើតមាន ពិសេសនៅអឺរ៉ុបតែម្តង។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករកម្មការិនីនៅរាជធានីភ្នំពេញ និងខេត្ត កណ្តាលជិត២ម៉ឺននាក់ នាថ្ងៃនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បញ្ហានៅលើពិភពលោកខ្ញុំយក ការទស្សន៍ទាយវិភាគមួយថា ដរាបណាសង្គ្រាមរុស្ស៊ីនិងអ៊ុយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ចាក់ឃ្លីបត្រូលឆាវឆាវ ដែលនិយាយជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាពេលខាងមុខនេះ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៤ មិថុនានេះ...
ភ្នំពេញ៖ នៅចំពោះកម្មករជិត ២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ព្រមានដល់អ្នកប្រឆាំង នៅក្នុងស្រុកដែលត្រូវបានលើកលែងទោស ត្រូវឈប់ធ្វើសកម្មភាពប្រឆាំងតទៅទៀតបើមិន ដូច្នេះនឹងជាប់ពន្ធនាគារសារជាថ្មី។ ការព្រមានរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសម្តេចបានស្នើសុំ ព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស ដល់ក្រុមប្រឆាំងមួយចំនួនជាបន្តបន្ទាប់ ហើយថែមទាំងបានផ្តល់តួនាទីនៅក្នុងស្ថាប័ន រដ្ឋទៀតផង។ ប៉ុន្តែក៏មានអ្នកប្រឆាំងខ្លះ ដែលត្រូវបានលើកលែងទោស រួចហើយបានរត់ទៅ រស់នៅ ក្រៅប្រទេស...
បរទេស៖ ជំនួយការផ្ទាល់លោកប្រធានាធិបតីអាមេរិក កិច្ចការងារសន្តិសុខជាតិលោក Jake Sullivan នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាក នៅចុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្តីអំពិបញ្ហានៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយដោយ The VOA News បានឲ្យដឹងថាកិច្ចប្រជុំនេះ ក៏នឹងមានចូលរួមពីសំណាក់ ប្រទេសមួយចំនួនផ្សេងទៀតផងដែរ ដែលពួកគេបានបដិសេធ មិនព្រមធ្វើការដាក់ទោសឬដាក់ទណ្ឌកម្ម ចំពោះបញ្ហាលុកលុយរបស់អ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងទីក្រុង Copenhagen គឺត្រូវបានរៀបចំឡើងដោយ ប្រទេសអ៊ុយក្រែនហើយប្រធានបទនៃ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានទីភ្នាក់ងារអាតូមិក របស់ប្រទេសរុស្សីលោក Alexey Likhachev បានពិភាក្សាគ្នាដោយផ្ទាល់ ជាមួយនឹងប្រធានទីភ្នាក់ងារអាតូមិកអន្តរជាតិ Rafael Grossi នៅក្នុងប្រទេសរុស្សីអំពីប្រធានបទ មួយចំនួនជាពិសេសបញ្ហាសុវត្ថិភាព នៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបញ្ជាក់ថា ប្រធានបទដ៏សំខាន់ដែលបានធ្វើនោះ គឺផ្តោតសំខាន់ទៅលើបញ្ហាស្ថានភាពសុវត្ថិភាព បច្ចុប្បន្នរបស់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia nuclear power plant...
ភ្នំពេញ៖ អតិថិជន បានបង្ហាញការកោតសរសើរ ពីការយកចិត្តទុកដាក់និងទំនួលខុសត្រូវ របស់ក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ៍ដែលបានផ្ដល់នូវសំណងធានារ៉ាប់រង ដល់ក្រុមគ្រួសារ របស់គាត់ បានទាន់ពេលវេលា សម្រាប់រៀបចំបុណ្យសព និងការចំណាយផ្សេងៗ ជាពិសេសសម្រាប់ផ្គត់ផ្គង់ ការសិក្សារបស់កូននាពេលអនាគត។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ But Chantheavy បានសរសេរថា «នាងខ្ញុំ ត្រូវជាភរិយា នៃសពលោក ហេង ពិសិដ្ឋ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានៈ និងតែងតាំង លោក ខៀវ តុលា ជាអនុប្រធាន គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី។ ឆ្លៀតក្នុងឱកាសនេះ លោក ខៀវ តុលា...
បរទេស៖ នាវាផ្ទុកយន្តហោះចម្បាំង របស់អាមេរិកមួយគ្រឿង ត្រូវបានគេដឹងថា នឹងធ្វើដំណើរសុំចូលចត នៅផែរបស់ប្រទេសវៀតណាម នៅថ្ងៃអាទិត្យស្អែកនេះ ហើយ។ យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងថាផែនការសុំចូលចតនេះ បានក្លាយទៅជាដំណើរទស្សនកិច្ច ដ៏កម្រនៃនាវាចម្បាំង ដែលមានទំហំជាងគេបំផុត នៃកងកម្លាំងយោធាអាមេរិក និងនៅចំពេលដែលមហាអំណាចអាមេរិកនិងចិន កំពុងបានព្យាយាមយ៉ាងខ្លាំងក្លា ដូចគ្នាក្នុងការបង្កើនទំនាក់ទំនង ជាមួយប្រទេស ជាសមាជិកអាស៊ីអាគ្នេយ៍។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា ប្រទេសរុស្ស៊ី អាចនឹងរៀបចំសម្រាប់ការវាយប្រហារ លើរោងចក្រថាមពលនុយក្លេអ៊ែរ របស់ប្រទេសអ៊ុយក្រែន ដែលជារោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកប្រធានាធិបតី Volodymyr Zelenskyy...