ញូវយ៉ក៖ លោក ដូណាល់ ត្រាំ បានឈានទៅមុខបន្ថែមទៀត ក្នុងនាមជាអ្នកប្រកួតប្រជែងកំពូល សម្រាប់ការតែងតាំងប្រធានាធិបតី សាធារណរដ្ឋបន្ទាប់ពីបានប្រកាសថា គាត់រំពឹងថានឹងត្រូវបានចោទប្រកាន់ នៅទីក្រុងញូវយ៉ក នេះបើយោងតាមការស្ទង់មតិ Trafalgar Group ផ្តាច់មុខសម្រាប់កាសែត Newsweek ។ សេចក្តីប្រកាសនៅថ្ងៃទី៣០ ខែមីនាថា លោក ត្រាំ នឹងត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ដោយក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ...
ភ្នំពេញ ៖ ត្រឹមក្នុងរយៈពេលតែ៣ខែ ក្នុងឆ្នាំ២០២៣ប៉ុណ្ណោះ កម្ពុជារកចំណូលបានចំនួន ១១,១៣៥,៤៩២ ដុល្លារ ពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ។ ស្របពេលរកចំណូលបាននេះ គឺមានភ្ញៀវទេសចរបរទេស ចំនួន២៣៦,៣៤១នាក់។ នេះបើតាមគ្រឹះស្ថានអង្គរ ។ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៣ ក៏បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួនសរុប៤៧២,៦៨២ដុល្លារ ពីចំណែកនៃការលក់បណ្ណ...
ម៉ូស្គូ ៖ ប្រេសិតរុស្ស៊ីប្រចាំទីក្រុងមីនស៍បានឲ្យដឹងថា រុស្ស៊ីនឹងដាក់អាវុធ នុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុងប្រទេស បេឡារុស្ស នៅជិតព្រំដែន សម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយប្រទេសណាតូ ក្នុងសកម្មភាពមួយ ដើម្បីបង្កើនភាពតានតឹង ជាមួយលោកខាងលិច។ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសបេឡារុស្ស លោក Boris Gryzlov បានឲ្យដឹងថា សព្វាវុធនឹងត្រូវផ្លាស់ប្តូរទៅកាន់ព្រំដែន ភាគខាងលិច របស់ប្រទេសនេះ...
Huawei Technologies (Cambodia) Co., Ltd was honored to receive the Appreciation Letter issued by Samdech Akka Moha Sena Padei Techo HUN SEN,...
បរទេស៖ ប្រធានប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk បានធ្វើការលើកឡើងថាកាសែត The New York Times គឺជាប្រភេទប្រព័្ធឃោសនា ដែលគួរឲ្យតាមដាននិងអាននោះឡើយឬ Unreadable Propaganda។ ការចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងទៀតដែរថា ការលើកឡើងរបស់លោក Musk បានធ្វើឡើងបន្តិចក្រោយពេលដែល កាសែតអាមេរិកមួយនេះ...
តូក្យូ៖ ឆ្មាំឆ្នេរសមុទ្រចិនបានឲ្យដឹងថា នាវាឆ្មាំសមុទ្រចិន បានស្ថិតនៅក្នុងដែនទឹករបស់ជប៉ុន នៅជិតប្រជុំកោះសែនកាគូ នៅសមុទ្រចិនខាងកើត សម្រាប់កំណត់ត្រា ៨០ ម៉ោងមុនពេលនាវាទាំង ៣គ្រឿង បានចាកចេញពីទីក្រុង កាលពីល្ងាចថ្ងៃអាទិត្យ។ វាគឺជារយៈពេលវែងបំផុតដែលនាវាចិន បានជ្រៀតចូលក្នុងដែនទឹកចាប់តាំងពី រដ្ឋាភិបាលជប៉ុនបានដាក់កោះ Islets ក្រោមការគ្រប់គ្រងរបស់រដ្ឋក្នុងឆ្នាំ២០១២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រុមនៃកោះដែលគ្មានមនុស្សរស់នៅ ដែលចិនអះអាង និងហៅប្រជុំកោះទាំងនោះថា...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាព ស្ពានខ្សែកាបទី១ ក្នុងរាជធានីភ្នំពេញថា បាននិងកំពុងចេញរូបរាង ដ៏ស្រស់ស្អាតលើដងទន្លេសាប ។ នេះគឺជាសកម្មភាពធ្វើតេស្តសាកល្បង កម្លាំងទម្រស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលនឹងដាក់ឲ្យដំណើរការជា បណ្តោះអាសន្ននៅពេលឆាប់ៗនេះ ៕
ហេលហ្សេនគី៖ គណបក្សសម្ព័ន្ធជាតិ របស់ក្រុមប្រឆាំងហ្វាំងឡង់ បានលេចចេញជាគណបក្សធំជាងគេ ក្នុងការបោះឆ្នោតសភាធ្វើឡើង នៅថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងប្រទេសហ្វាំងឡង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ បន្ទាប់ពីបានរាប់សន្លឹកឆ្នោតទាំងអស់ សម្រាប់ការបោះឆ្នោតគណបក្ស សម្ព័ន្ធភាពជាតិបានឈ្នះ ៤៨ អាសនៈក្នុងសភា ដែលកើនឡើង ១០កៅអី បន្ទាប់ពីរយៈពេល ៤ ឆ្នាំមុន បន្ទាប់មក គឺគណបក្សហ្វាំងចំនួន...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ) បានថ្លែងថា អង្គការ FATF សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ មានតម្លៃស្មើនឹងផ្នែកមួយ នៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយ។ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF)...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាដៃគូសំខាន់ និងគាំទ្រមិនឲ្យប្រទេសមហាអំណាច លូកដៃចូល កិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ ។ ក្នុងសម្ពោធដាក់ឲ្យ ប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ បានប្រកាសគាំទ្រ ចំពោះប្រសាសន៍របស់លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលលើកឡើងថា ហាមមហាអំណាច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រកាសថា គណបក្សប្រជាជនកម្ពុជា បន្តកាន់អំណាច ទើបធ្វើឲ្យប្រទេសនេះមានស្ថេរភាព សន្តិភាព និងមានការអភិវឌ្ឍ សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានដាក់សំណួរទៅកាន់មិត្តភក្តិបរទេសទាំងឡាយថា ឥឡូវចង់ជ្រើសរើសកម្ពុជា ឫជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុសច្បាប់ ដូច្នេះ សុំមិត្តបររទេសធ្វើការជ្រើសរើស។ នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា«ហើយមិត្តភក្តិបរទេសឥឡូវ ជ្រើសរើសប្រទេសកម្ពុជា ឫជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុស សុំឲ្យបរទេសធ្វើការជ្រើសរើសទៅ បើខ្លួនត្រូវការមនុស្សដែលច្បាប់បានដាក់ទោស ធ្វើទៅហើយអាចផ្តាច់ ទូតចេញពីកម្ពុជា ប៉ុន្តែប្រហែលជាអ្នកត្រូវគិតថា...
បរទេស ៖ អតីតប្រធានាធិបតី អាមេរិកលោក Donald Trump កាលពីពេលចុងក្រោយនេះ បានទទួលការគាំទ្រដល់ទៅ៣ដង ច្រើនជាងគូប្រជែងមកពី គណបក្សសាធារណៈដូចគ្នា ក្នុងការប្រកួតប្រជែងបេក្ខភាព ជាប្រធានាធិបតីអាណត្តិថ្មី។ គិតត្រឹមរយៈពេល២សប្តាហ៍ប៉ុណ្ណោះកាសែត RT បានចេញផ្សាយថាបុរសអាមេរិករូបនេះ បានទទួលការគាំទ្រ ដាច់លើគូប្រជែងរបស់គាត់ គឺលោកអភិបាលរដ្ឋ Florida លោក Ron DeStantis...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergey Lavrov កាលពីអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់រដ្ឋមន្ត្រី ការបរទេស អាមេរិកលោក Antony Blinken ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន គួរតែគោរព ចំពោះការសម្រេចចិត្ត របស់អជ្ញាធររុស្សី ក៏ដូចជាច្បាប់គ្រប់គ្រងប្រទេស និងកាតព្វកិច្ចអន្តរជាតិ នៅក្នុងប្រទេសរុស្សីផងដែរ។ កិច្ចពិភាក្សាគ្នា ដែលត្រូវបានធ្វើឡើង តាមរយៈការសន្ទនា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំសាលារៀនទាំងអស់ គួរឲ្យសិស្សានុសិស្សច្រៀងបទ«នគររាជ» ដោយផ្ទាល់ នៅពេលគោរពទង់ជាតិ ជៀសជាងចាក់ភ្លេង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភ នៅពេលចាក់ភ្លេងគោរពទង់ជាតិម្តងៗ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា ពាក្យបណ្តឹង មួយត្រូវបានប្តឹងទៅក្រុមហ៊ុន Google ដើម្បីទាមទារសំណង ដែលមានទឹកប្រាក់ចំនួន៣,៤ពាន់លានផោន ស្មើនឹង៤,២ពាន់លានដុល្លារ សម្រាប់អ្នកបោះពុម្ពផ្សាយ សម្រាប់ប្រាក់ចំណូលដែលបាត់បង់ ។ ការអះអាងនេះបានធ្វើឡើង ដោយអតីតនិពន្ធនាយកផ្នែកបច្ចេកវិទ្យា Guardian លោក Charles Arthur បានចោទប្រកាន់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការពារសន្តិភាព ដើម្បីបម្រើការអភិវឌ្ឍ គឺជាកិច្ចការទាំងអស់គ្នា ដោយមិនអាចខ្វះបាននោះទេ។ ការឡើង របស់សម្តេចតេជោ ខណៈបណ្តាប្រទេសមួយចំនួន បានជួបសង្គ្រាម ដែលមិននឹកស្មានជាមុន ពិសេសនោះ នៅកម្ពុជាកន្លងមក ក្នុងរបបដឹកនាំដោយព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង។ សម្តេចតេជោបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ...
ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៅកាន់ក្រុមប្រឆាំង ដែលតែងតែជេរប្រមាថ គណបក្សប្រជាជនកម្ពុជា មានជម្រើសចំនួនពីរសម្រាប់ ឆ្លើយតបទៅពួកគេវិញ គឺវិធានការផ្លូវច្បាប់ និងប្រើកំលាំង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង ឃ្មុំនាព្រឹកថ្ងៃទី៣ មេសា ឆ្នាំ២០២៣ សម្តេចតេជោបានគូសបញ្ជាក់ថា «តើវាស្លាប់ទៅអីឬ បើមិនបានជេរប្រមាថគេ លក់តែនំខ្លួន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា នៅពេលដែលអ្នកលក់នំប៉័ងដាក់សាច់ ដែលមានវ័យ៣១ឆ្នាំឈ្មោះ Dirk Frazel បានលឺពីដំណឹងថា លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ គាត់ “ដឹងថា គាត់ត្រូវតែធ្វើអ្វីមួយ” ដូច្នេះគាត់បានចូលទៅក្នុងរថយន្តរបស់គាត់ ។ គោលដៅរបស់គាត់គឺ ភូមិគ្រឹះរបស់លោក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា មានមនុស្សចំនួន៩នាក់បានរងរបួស ខណៈដែលរោងចក្រចម្រាញ់ប្រេង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ី ឈ្មោះ PT Pertamina បានផ្ទុះឡើងនៅក្នុងខេត្ត Riau កាលពីយប់ថ្ងៃសៅរ៍ ។ អគ្គាធិការនគរបាលខេត្ត លោក Muhammad Iqbal បានប្រាប់ឲ្យដឹងដូច្នេះនៅព្រឹកថ្ងៃអាទិត្យនេះ ។ មេប៉ូលិសបានលើកឡើងថា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសមីយ៉ាន់ម៉ា នឹងបញ្ជូនអត្តពលិកជាង៤០០នាក់ ដើម្បីមកចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា (ស៊ីហ្គេម) លើកទី៣២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមក្រសួងកីឡា និងកិច្ចការយុវជនរបស់ប្រទេសនេះ ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។ លោក U Htay Aung ប្រធាននាយកដ្ឋានអប់រំកាយ...
ភ្នំពេញ៖ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ១៩កន្លងមក អ៊ីនធឺណិតបានក្លាយជាមធ្យោបាយ ប្រើប្រាស់ប្រចាំថ្ងៃក្នុងអាជីវកម្ម ទំនាក់ទំនង ការកំសាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានពត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ។ ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលើបណ្តាលអ៊ីនធឺណេត (Internet) ក៏ជាក្តីបារម្មណ៍ចំពោះ អ្នកប្រើប្រាស់ពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាព លើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះ...
គៀវ៖ អតីតមេបញ្ជាការរុស្ស៊ី លោក Igor Girkin បានចំអកឱ្យការសន្យា របស់មេដឹកនាំវិមានក្រឹមឡាំង ក្នុងការបង្កើនចំនួនគ្រាប់បែក សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅសមរភូមិមុខ ក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសពីការកើនឡើងនៅក្នុងវីដេអូថ្មីមួយ ដែលចេញផ្សាយដោយក្រសួងការពារជាតិ ។ វាកើតឡើងជាងមួយឆ្នាំបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបញ្ជាឱ្យចាប់ផ្ដើមប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែនកាលពីខែកុម្ភៈមុន។...
ម៉ូស្គូ៖ នៅថ្ងៃអាទិត្យទីក្រុងមីនស៍ និងទីក្រុងមូស្គូនឹងប្រារព្ធទិវានៃ ការរួបរួមមួយដោយចងចាំ នៅពេលដែលនៅឆ្នាំ១៩៩៦ ប្រធានាធិបតីបេឡារុស្សលលក Alexander Lukashenko និងប្រធានាធិបតីរុស្ស៊ី នៅពេលនោះលោក Boris Yeltsin បានចុះហត្ថលេខាលើសន្ធិសញ្ញា ដែលមានគោលបំណងបង្កើត រដ្ឋសហភាពនៃប្រទេសជិតខាងស្លាវីទាំងពីរ។ សំណើមួយចំនួន ដូចជារូបិយប័ណ្ណរួម មិនដែលដកចេញនោះទេ ប៉ុន្តែរដ្ឋសហភាពបានក្លាយជាមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅបន្តិចម្តងៗ នេះបើយោងតាមការចុះផ្សាយ...
គៀវ៖ អ៊ុយក្រែនបានចាត់ទុកការកាន់តំណែងជាប្រធានប្ថូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់រុស្ស៊ី នៅខែមេសាថា ជាការវាយប្រហារជានិមិត្តរូប ដោយចូលរួមជាមួយនឹងការស្រែកបន្ទរពីបណ្តាប្រទេសលោកខាងលិច។ ទីក្រុងមូស្គូ សន្មត់ថាជាប្រធានាធិបតីជាផ្នែកមួយនៃការបង្វិលប្រចាំខែរបស់ខ្លួនរវាងរដ្ឋសមាជិកទាំង ១៥ របស់ក្រុម ប្រឹក្សាសន្តិសុខ ជាមួយនឹងទំនាក់ទំនងជាមួយលោកខាងលិច នៅចំណុចទាបបំផុតរបស់ពួកគេ ចាប់តាំងពីសង្រ្គាម ត្រជាក់លើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Andriy Yermak អគ្គសេនាធិការប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថាការកាន់តំណែងរបស់រុស្ស៊ីគឺជាការវាយប្រហារជានិមិត្តរូប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazera។ លោកបានលើកឡើងថា “វាមិនគ្រាន់តែជាការអាម៉ាស់មួយប៉ុណ្ណោះទេ...
វ៉ាស៊ីនតោន៖ យោងតាមប្រភពការទូតបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន អាចនឹងទៅទស្សនា រោងចក្រផលិតគ្រឿង អេឡិចត្រូនិកទំនើប ដែលដំណើរការដោយបន្ទះឈីបយក្ស របស់សហរដ្ឋអាមេរិក នៅភាគខាងលិច ប្រទេសជប៉ុន នៅពេលដែលលោកទៅ ចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។ ប្រភពបានឲ្យដឹងថា នៅក្នុងការបង្ហាញនៃកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធនៅក្នុងវិស័យ semiconductor លលកនឹងត្រូវបានអមដំណើរ ដោយនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ...
ម៉ូស្គូ៖ យោងតាមគោលគំនិតគោលនយោបាយការបរទេសថ្មីរបស់រុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីមានបំណងពង្រឹងបន្ថែម ទៀតនូវភាពជាដៃ គូលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយប្រទេសចិន។ ឯកសារបានឲ្យដឹងថា ប្រទេសរុស្ស៊ីផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅ វិញទៅមកជា មួយប្រទេសចិនលើគ្រប់វិស័យ ដោយផ្តល់ជំនួយទៅវិញទៅមក និងការពង្រឹងការសម្របសម្រួល ក្នុងឆាកអន្តរជាតិ ដើម្បីធានាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្រិតពិភពលោក និងតំបន់។ លើសពីនេះ រុស្ស៊ីខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃច្រករបៀង ដឹកជញ្ជូនអន្តរជាតិដែលតភ្ជាប់អឺរ៉ុប ជាមួយប្រទេសចិន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ...
បរទេស ៖ នៅពេលដែលសហរដ្ឋអាមេរិក បានរៀបចំ “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” លើកទីពីរក្នុងសប្តាហ៍នេះ ប្រជាជនលីប៊ី បានសម្តែងការសង្ស័យ របស់ពួកគេអំពីវោហាសាស្ត្រ របស់សហរដ្ឋអាមេរិក អំពីលទ្ធិប្រជាធិបតេយ្យ។ អ្នកជំនាញ និងពលរដ្ឋក្នុងប្រទេសលីប៊ី បានឲ្យដឹងថា នៅពេលដែលពួកគេបានបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់មេដឹកនាំចុងក្រោយលោក Muammar Gaddafi ក្នុងឆ្នាំ២០២១ ពួកគេកំពុងសង្ឃឹមសម្រាប់ស្ថិរភាព និងការផ្លាស់ប្តូរប្រជាធិបតេយ្យ ដូចដែលបានសន្យាដោយសហរដ្ឋអាមេរិក។...