Breaking: ប៉ូលិសប៉ាគីស្ថាន បានបាញ់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ប្រឆាំងក្រុមបាតុករ ក្រោយចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី Imran Khan។ AFP
ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា...
ក្រោយពីត្រូវដាក់ឱ្យនៅឯកោ អស់រយៈពេល ១២ ឆ្នាំ ទីបំផុតស៊ីរីបានវិលត្រឡប់ទៅកាន់មហាគ្រួសារសម្ព័ន្ធអារ៉ាប់វិញកាលពីថ្ងៃទី ៧ ខែឧសភា ។ សម្ព័ន្ធអារ៉ាប់បានសម្រេចចិត្តក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសដែលធ្វើឡើងនាថ្ងៃដដែលនោះថា ចាប់ពីថ្ងៃនេះតទៅ នឹងរៀបចំឡើងវិញ នូវនិតីសម្បទារបស់គណៈប្រតិភូរដ្ឋាភិបាល ស៊ីរី ក្នុងការចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ក៏ដូចជាកិច្ចប្រជុំនៃអង្គការ និងស្ថាប័នទាំងអស់របស់ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ “។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះគឺជាព្រឹត្តិការណ៍ជានិមិត្តសញ្ញាមួយទៀត ក្នុងដំណើរផ្សះផ្សានៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពី អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់...
ព្រុចសែល៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានលើកឡើងថា អឺរ៉ុប មិនត្រូវមានការបំភិតបំភ័យ ចំពោះក្បួនដង្ហែរ នៃអំណាចយោធា របស់ទីក្រុងមូស្គូនោះទេ ប៉ុន្តែនៅតែបន្តគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលវាត្រូវការ។ លោក Scholz បានប្រាប់សមាជិកសភា ក្នុងសុន្ទរកថា នៅសភាអឺរ៉ុបនៅទីក្រុង Strasbourg ថា “២២០០ គីឡូម៉ែត្រពីភាគឦសាន ខណៈដេលប្រធានាធិបតីរុស្ស៊ីលោក...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការវិលត្រឡប់របស់ស៊ីរី ទៅកាន់សម្ព័ន្ធអារ៉ាប់ និងការចូលរួមជាមួយរដ្ឋក្នុងតំបន់ អាចជួយដោះស្រាយសង្រ្គាមស៊ីវិលរយៈពេល ១៣ ឆ្នាំរបស់ប្រទេសនេះ។ ប្លុក ២២ ប្រទេសបានបោះឆ្នោតកាលពីថ្ងៃអាទិត្យដើម្បីដាក់ប្រទេសស៊ីរីឡើងវិញបន្ទាប់ពីការព្យួររយៈពេល ១២ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីស៊ីរីលោក Bashar Al Assad គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី១៩ ខែឧសភារបស់សម្ព័ន្ធ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ លោកបណ្ឌិត សូមអបអរសាទរចំពោះសាកលវិទ្យាល័យអង្គរ ចំពោះការទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា...
ភ្នំពេញ៖ កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានករណីជនស៊ីវិល២នាក់ ជិះម៉ូតូ ១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង២នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណា? បន្ទាប់ពីបានឃើញព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ...
ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យអ្នកធ្វើសេចក្តីសម្រេចចិត្ត របស់សហរដ្ឋអាមេរិក អនុម័តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់អំពើហិង្សាដោយកាំភ្លើង នៅលើភាគីទាំងពីរ នៃព្រំដែនអាមេរិក និងម៉ិកស៊ិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក លោក Lopez Obrador បានអំពាវនាវជាពិសេសដល់អភិបាលរដ្ឋតិចសាស់ លោក Greg...
ហាណូយ៖ សារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការឡើងកំដៅផែនដីកំពុងធ្វើឱ្យលក្ខខណ្ឌអាកាសធាតុអាក្រក់ នៅក្នុងប្រទេសវៀតណាម កាន់តែធ្ងន់ធ្ងរឡើងក្នុងរដូវក្តៅនេះ បន្ទាប់ពីប្រទេសនេះបានជួបប្រទះនឹង កំណត់ត្រាកំដៅ ៤៤,២អង្សាសេ កាលពីចុងសប្តាហ៍មុន។ សីតុណ្ហភាពត្រូវបានវាស់នៅក្នុងផ្ទះនៅស្ថានីយ៍ Tuong Duong ក្នុងខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យមុន។ វាបានឡើងដល់កម្រិតខ្ពស់បំផុត ៤៤,១...
យេរ៉ូសាឡឹម៖ ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល នៅព្រឹកថ្ងៃអង្គារនេះ បានបង្កើនការវាយប្រហារផ្លូវអាកាស លើគោលដៅយោធានៃចលនា ជីហាត អ៊ីស្លាម ប៉ាឡេស្ទីន (PIJ) នៅតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងតិច ១២ នាក់ និងជាង ២០ នាក់ផ្សេងទៀតរងរបួស។ មន្ត្រីសន្តិសុខប៉ាឡេស្ទីននៅទីក្រុងហ្គាហ្សា បានប្រាប់ស៊ីនហួថា ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងប្រឆាំងនឹងអគារ...
Breaking: អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានចាប់ខ្លួន ក្នុងសវនាការ។ AFP
ភ្នំពេញ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៣៖ អ័រគីដេ ប្រកាសផ្តល់ជូនកម្មវិធី ប្រូម៉ូសិន ពិសេសជាមួយជម្រើសបង់ប្រាក់កាន់តែងាយស្រួលខ្លាំងដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទិញ កាដូ ជូនម្តាយនារដូវកាល ទិវារម្លឹកគុណម្តាយ ក្នុងខែឧសភានេះ។ លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងចាត់ការទូទៅ បានមានប្រសាសន៍ថា “ការផ្តល់ជូននូវការបង់ប្រាក់ត្រឹម...
ភ្នំពេញ ៖ អបអរសាទរ កីឡាការិនី ប៉ាល់ឆរស្មី ទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡា វ៉ូវីណាម លើវិញ្ញាសា សម្តែងកាំបិតភ្លោះឯកត្តជននារី ទទួលបាន២៧០ពិន្ទុ ខណៈវៀតណាមបាន២៦៧ពិន្ទុ មេដាយប្រាក់៕
ភ្នំពេញ ៖ ផ្អែកតាមសំណើ របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតប្រតិភូកម្ពុជា ជួបប្រជុំជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហា បាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី និងបញ្ហាប្រឈមមួយចំនួនទៀត រវាងប្រទេសទាំងពីរ នាពេលខាងមុខ ។ ក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី ធ្វើឡើងនាថ្ងៃទី៩ ខែឧសភា...
ភ្នំពេញ៖ សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងលោក ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខសិង្ហបុរី បានរួមគ្នាទប់ស្កាត់បទល្មើសធំៗមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា ជាដើម។ ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេច ស ខេង និងលោក ធាវ ឈី...
ភ្នំពេញ ៖ នៅវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ នឹងដល់ការប្រកួតវិញ្ញាសា បាល់ទះនារី ក្នុងសាលវិញហើយ ក្នុងវគ្គសន្សំពិន្ទុ ក្នុងពូល រវាងក្រុមជម្រើសជាតិនារីកម្ពុជា និងហ្វីលីពីន នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ៕
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងផ្តល់ប្រាក់លើកទឹកចិត្ត ១លានរៀលដល់កញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ។ ការប្រគល់នេះ នឹងធ្វើឡើងនាថ្ងៃ១០ ឧសភា ស្អែកនេះ នាទីស្តីការក្រសួងព័ត៌មានតែម្តង ។ នេះបើតាមហ្វេសប៊ុក លោក...
បរទេស ៖ ឧបនាយករដ្ឋមន្ត្រីរបស់ថៃ គឺលោក Wissanu Krea-ngam បានប្រាប់សារព័ត៌មាននៅថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងជាប់ពន្ធនាគារ ប្រសិនបើគាត់ត្រលប់មកប្រទេសថៃវិញ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wissanu...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ បន្តជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល ព្រោះអ្វីៗដែលរាជរដ្ឋាភិបាលធ្វើ តែងតែគិតគូរ ដល់ប្រយោជន៍ប្រជាជនជានិច្ច។ នាឱកាសជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធប្រចាំទិសទី១ ទី២ និងទី៣ កាលពីថ្ងៃទី៨ ឧសភា...
ភ្នំពេញ ៖ លោក លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ ប្រចាំស្រុកពញាឮ ចំនួន ២.០៧១ នាក់ ។ លោកប្រធានក្រុមការងារថ្នាក់ជាតិ...
ភ្នំពេញ៖ កីឡាការិនីកម្ពុជា ប៊ូ សំណាង បាននិងកំពុងទាញយកបេះដូង និងចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ដោយសាររូបនាង រត់ទាំងកណ្តាលភ្លៀង ដោយមិនព្រមបោះបង់ ការប្រកួតលើវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ ទោះបីជា រត់ក្រោយគេក៏ដោយ។ កីឡាការិនី ប៊ួ សំណាង ពាក់ស្លាកលេខ៤០១ ស្លៀកខោលេខ១០ បានរត់ទាំងទឹកមុខមុត មាំក្រោមដំ ណក់ទឹកភ្លៀងស្ថិតក្រោមក្រសែភ្នែក មហាជនជាច្រើននាក់...
បរទេស ៖ ប្រទេសកាណាដា បានបណ្តេញអ្នកការទូតចិនម្នាក់ ដែលខ្លួនបានចោទប្រកាន់ថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងអូតាវ៉ា ដោយប្រកាសជាផ្លូវការថា “បុគ្គលដែលត្រូវស្វាគមន៍” ខណៈដែលទីក្រុងប៉េកាំងវិញ បានប្តេជ្ញាឆ្លើយតបជាមួយនឹង “វិធានការតបតយ៉ាងម៉ឺងម៉ាត់” ទៅវិញផងដែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie...
ភ្នំពេញ ៖ កម្ពុជាបន្តឈរលេខរៀងទី១ដដែល ក្នុងតារាងមេដាយមាស ប្រាក់ និងសំរិទ្ធចំនួន១០១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គិតមកត្រឹមម៉ោង ១២និង២០នាទី ថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៣៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១៣និង១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២និង១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។...
ភ្នំពេញ ៖ នាឱកាសនៃទិវាអឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការជឿជាក់ថា កម្ពុជា-អឺរ៉ុប នឹងនៅតែបន្តប្តេជ្ញាចិត្ត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ សម្រាប់ជាប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិ។ យោងតាមសារលិខិតរបស់សម្ដេចតេជោនាពេលថ្មីៗនេះ ផ្ញើទៅលោកស្រី អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុបដើម្បីអបអរសាទរ «ទិវាអឺរ៉ុប» បានឲ្យដឹងថា នៅពេលសម្តេចគិតអំពីទ្វីបអឺរ៉ុប សម្តេចមិនត្រឹមតែមើលឃើញអំពីសហគមន៍នៃប្រទេសរដ្ឋសមាជិកប៉ុណ្ណោះទេ...
ថ្ងៃទី៨ ខែឧសភា ខណៈពេលឆ្លើយតបនឹងសំណួរអំពីកិច្ចជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុននិងកូរ៉េខាងត្បូង លោក Wang Wenbing អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សង្ឃឹមប្រទេសពាក់ព័ន្ធកុំដើរតាមផ្លូវខុសឆ្គងកាន់តែឆ្ងាយទៅៗ ។ លោក Wang Wenbing បានលើកឡើងថា ដើមចមនិងរឿងរ៉ាវនៃបញ្ហាឧបទ្វីបកូរ៉េ គឺច្បាស់លាស់ណាស់ ។ ទង្វើគប់គិតគ្នាបង្កើតជាក្រុម និងធ្វើបដិបក្ខជាក្រុម គឺគ្មានច្រកចេញទេ ។ បណ្តាភាគីនានាគួរតែប្រកាន់ខ្ជាប់ទិសដៅដោះស្រាយបញ្ហាតាមវិធីនយោបាយ និងខិតខំប្រឹងប្រែងដោះស្រាយកង្វល់សមហេតុផលរៀងខ្លួនដោយមានតុល្យភាព...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ទៀត ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រឹមរយៈ៥ថ្ងៃ ។ តើចំពោះលក្ខខណ្ឌតម្រូវ របស់ គ.ជ.ប ដោយទុកពេលឲ្យ៥ថ្ងៃទៅបក្សភ្លើងទៀននោះ តើបក្សនេះនឹងអាចអនុវត្តទាន់ពេលវេលាឬយ៉ាងណា? ។ គ.ជ.បឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌបែបនេះ ដោយសារបក្សភ្លើងទៀន ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយ តាមច្បាប់ ស្តីពីការបោះឆ្នោត។...
បរទេស ៖ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារ ជាបន្តបន្ទាប់របស់យន្តហោះ គ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ ដោយបានបង្ក ឱ្យមានសំឡេងស៊ីរ៉ែនរោទ៍ឡើង ពេលមានការវាយប្រហារ តាមអាកាសពេញប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធាអ៊ុយក្រែនបានអះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក kamikaze...
ភ្នំពេញ ៖ អបអរសាទរកីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងស្នៀតការពារខ្លួន ប្រើដាវជាគូ ៕